Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខេត្តកំពង់ស្ពឺនឹងធ្វើម្ចាស់ផ្ទះរៀបចំប្រណាំងរទេះគោជិត៤០នឹមដើម្បីអបអរសាទរមុនចូលឆ្នាំថ្មី

Views: 6

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ:ដើម្បីអបអរសាទរឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំការប្រកួតប្រណាំងរទេះគោនៅទីលានវាលស្រែមួយកន្លែង ស្ថិតក្នុងសង្កាត់រការធំ ក្រុងច្បារមន តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣-៤៤នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។

លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តកំពង់ស្ពឺថា ការរៀបចំប្រកួតរទេះគោនេះធ្វើឡើង សហការជាមួយរដ្ឋបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ។

លោកបន្តថា សម្រាប់ការប្រកួតឆ្នាំនេះមានគោចំនួន ៣៩នឹម បានចូលរួមប្រណាំង។

ការរៀបចំនេះធ្វើឡើងដើម្បីចូលរួមលើកទឹកចិត្ត និងលើកកម្ពស់ដល់ប្រជាជនខេត្តកំពង់ស្ពឺ ដែលបានអភិរក្សនូវប្រពៃណីដ៏ល្អនៃការប្រណាំងរទេះសាឡីគោលឿននេះតាំងពីយូរលង់ណាស់មកហើយ។

ក្រៅពីនេះរដ្ឋបាលខេត្តក៏ដូចជាមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរំពឹងថា នឹងមានការចូលរួមទស្សនាច្រើនពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ នូវការប្រណាំងរទេះគោនេះ ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណីដ៏ផូរផង់នៃបុព្វបុរសដែលបានរក្សាទុកមកសម្រាប់កូនចៅជំនាន់ក្រោយ៕/R

Post navigation