Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខេត្តកំពត នឹងរៀបចំប្រណាំងទូក-ង ប្រពៃណី ពីរថ្ងៃ នាឱកាសបុណ្យអុំទូក

Views: 5

ដោយ: បូកគោ / កំពត:ដ្ឋបាលខេត្តកំពត នឹងរៀបចំពិធីប្រណាំងទូក សម្រាប់ឱកាសនៃ ពីធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ។

យោងសេចក្តីជូនដំណឹង ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ របស់សាលាខេត្តកំពត មានខ្លឹមសារថាៈ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ រដ្ឋបាលខេត្តកំពត នឹងរៀបចំពិធីប្រណាំង ទូក-ង ខ្នាតប្រពៃណី នៅក្នុងព្រែកកំពង់បាយ នាថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ជាមួយនោះ ក៏នឹងមានពិធីបណ្ដែតប្រទីប អកអំបុក សំពះព្រះខែ នៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ផងដែរ។

សេចក្ដីជូនដំណឹង បានបញ្ជាក់ទៀតថាៈ ដើម្បីញ៉ាំងបរិយាកាសនៃកម្មវិធីខាងលើនេះ ឲ្យកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ រដ្ឋបាលខេត្តកំពត ក៏បានត្រៀមរៀបចំ ពិធីសម្ដែងសិល្បៈ តន្ត្រីប្រពៃណី និងការតាំងពិព័រណ៍ភូមិមួយផលិតផលមួយទៀតផង។

សូមបញ្ជាក់ថា សម្រាប់អំឡុងពេលសប្បាយរីករាយ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ រដ្ឋបាលខេត្តកំពត ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ និងភ្ញៀវជិតឆ្ងាយ មេត្តាចូលរួមរក្សា អនាម័យបរិស្ថាន ពិសេសបន្តអនុវត្ត វិធានសុខភាព ដោយបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា៕​ V / N

Post navigation