Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខេត្តសៀមរាប ទទួលជើងហោះហើរជាង១០ជើងក្នុង១ថ្ងៃ និងអ្នកដំណើរជាង១០០០នាក់ក្នុង១ថ្ងៃ

Views: 20

ដោយៈ សុផល/ភ្នំពេញ៖ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឱ្យដឹងថា ជើងហោះហើរចូលទៅកាន់ខេត្តសៀមរាប មានចំនួនប្រមាណពី ១៥-១៧ ជើង ក្នុងមួយថ្ងៃ ដោយមានអ្នកដំណើរ ចន្លោះពី ១០០០ នាក់-១៥០០ នាក់ ក្នុងមួយថ្ងៃ។

សម្រាប់ជើងហោះហើរអន្តរជាតិ មកពីប្រទេសថៃ មានចំនួន៥-៦ជើង ក្នុងមួយថ្ងៃ (បាងកក-សៀមរាប: Bangkok Airways , ដនមឿង-សៀមរាប: Thai Air Asia)។ មកពីប្រទេសវៀតណាម សរុប ០៤-០៦ជើង ក្នុង០១ថ្ងៃ រួមមាន៖ ហូជីមិញ-សៀមរាប : Cambodia Angkor Air, Vietnam Airlines, ហាណូយ-សៀមរាប : Cambodia Angkor Air, Vietnam Airlines, ដាណាង-សៀមរាប: Cambodia Angkor Air ។មកពីប្រទេស សិង្ហបុរី (សិង្ហបុរី-សៀមរាប) : Singapore Airlines មាន០១-០២ជើង ក្នុង០១ថ្ងៃ។ មកពីប្រទេសឡាវ (ហាណូយ,លួង្គប្រាបាង្គ-សៀមរាប : Vietnam Airlines មាន០១ជើងក្នុង ០១សប្ដាហ៍)។ មកពីប្រទេសម៉ាឡេស៊ី (កូឡាឡាំពួរ-សៀមរាប): Air Asia មាន០២ជើង ក្នុង ០១សប្ដាហ៍។ មកពីប្រទេសចិន សរុប ០២-០៣ជើង ក្នុង ០១ សប្ដាហ៍ រួមមាន ៖ សៀងហៃ-សៀមរាប : China Eastern។

ចំណែក ជើងហោះហើរក្នុងស្រុករួមមាន៖ (ភ្នំពេញ-សៀមរាប, ព្រះសីហនុ-សៀមរាប, ) ហោះហើរដោយក្រុមហ៊ុន អាកាសចរណ៍ Cambodia Angkor Air មាន០៣ជើង ក្នុង០១ថ្ងៃ ។

លោក ង៉ូវ សេងកាក់ បានមានប្រសាសន៍ថា រយៈពេល ០៨ ខែឆ្នាំ២០២៣ខេត្តសៀមរាប ទទួល បានភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៩៨.៥១៣ នាក់ កើនឡើង ៣៥០.៨៥% បើប្រៀបធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

តាមការព្យាករណ៍សម្រាប់រយៈពេល ០១ ឆ្នាំ ២០២៣ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តក្នុងខេត្តសៀមរាប អាចនឹងទទួលបានប្រមាណ ៨០ម៉ឺននាក់ ។

ដើម្បីជំរុញវិស័យទេសចរណ៍បន្ថែមទៀត ប្រធានមន្ទីរទេសចរខេត្តសៀមរាប បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរគ្រោងនឹងបើក ដំណើរការនៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០២៣ ខាងមុខ ដែលអាកាសយានដ្ឋាន ថ្មីនេះ នឹងមានមានសមត្ថភាពទទួលយន្តហោះធុនធំប្រភេទប៊ូអ៊ីងមានរហូត ដល់ជិត៤០ ចំណតដែលអាចទទួលអ្នក ដំណើរចន្លោះពី ៧ លាននាក់ ទៅ ១០,៥ លាននាក់ និងអាចទទួលជើងហោះហើរបានប្រមាណ ៥៨.០០០ ជើង ទៅ ៨៦.០០០ ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៤០ ។

តាមរយៈព្រលានយន្តហោះ និងផ្លូវជាច្រើនខ្សែដែលទើបសាងសង់រួចរាល់នេះ នឹងអាចទាក់ទាញសក្តានុពលវិនិយោគនិងទេសចរណ៍មកកាន់ទឹកដីខេត្ត សៀមរាប ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ។ លើសពីនេះទៀត នឹងធ្វើឱ្ ខេត្តសៀមរាបក្លាយជាប៉ូលសេដ្ឋកិច្ចពិសេសដ៏សំខាន់មួយសម្រាប់ ប្រទេសកម្ពុជា និងជំរុញឱ្យខេត្ត ដែលជាប់ នឹងសៀម រាប ទទួលបានសក្តានុពលបន្ថែមទៀតដូចគ្នា៕/r

Post navigation