Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខេត្តតាកែវបានក្លាយ ជាខេត្តទី១១ដែលអស់មីន

Views: 1

ដោយៈយោធិន/តាកែវៈ តាកែវត្រូវបានប្រកាសជាផ្លូវការនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ជាខេត្តអស់មីន បន្ទាប់ពីការប្រកាសដាក់ខេត្តកណ្តាលកាលពីសប្តាហ៍កន្លងទៅ ក្រោមវត្តមានលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន។

លោក លី ធុជ បានចាត់ទុកថ្ងៃប្រកាសខេត្តតាកែវអស់មីន គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់សកម្មភាពមីននៅកម្ពុជា ដែលប្រជាជនខេត្តតាកែវទាំងមូល បានទទួលនូវសេរីភាពរួចចាកផុតពីការគម្រាមកំហែងដោយសារមីនដែលយើងបានដឹង ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងបន្តថាៈ គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន គឺជាគម្រោងមួយដ៏អស្ចារ្យ ក្រោមគំនិតផ្តួចផ្តើមប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ក្នុងទិវាមច្ឆជាតិ នៅអាងទឹកត្រពាំងថ្ម ដែលបានអំពាវនាវដល់វិស័យឯកជន ចូលរួមធនធាន ដើម្បីធ្វើការបោសសម្អាតមីននៅក្នុងឃុំប៉ោយចា និងឈានទៅបោសសម្អាតនៅទូទាំងប្រទេស។
ការចូលរួមវិភាគទាននេះ មិនត្រឹមតែវិស័យឯកជនប៉ុណ្ណោះទេ វាបានបង្កើតនូវចលនាជាតិមួយ និងមានការចូលរួមយ៉ាងផុសផុលពីសប្បុរសជន មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលដើម្បីឲ្យប្រជាជនកម្ពុជាទាំងអស់ ទទួលបាននូវភាពសុដុមរមនាស្មើៗគ្នា មិនថានៅទីក្រុង និងទីជនបទ ។
លោកទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៀតថាៈ រយៈពេល ៣០ ឆ្នាំនេះ ការងារបោសសម្អាតមីន ត្រូវបានចាត់ទុកជាកម្លាំងចលករមួយដ៏ចាំបាច់ នាំមកនូវកិច្ចគាំពារ ការពារសន្តិភាព និងការអភិវឌ្ឍ ជូនប្រទេសជាតិ។ ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាការងារមួយយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ ដែលប្រែក្លាយដីរងផលប៉ះពាល់ទាំងនោះឱ្យក្លាយជាដីសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ ១៩៩៩ រហូតទទួលបានការគាំទ្រពី គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីននៅឆ្នាំ២០២២ អង្គភាពស៊ីម៉ាក់ បានធ្វើការបោសសម្អាតមីនក្នុងទំហំផ្ទៃដីចំនួន ៤.៦៧៥.៧៩៧ ម៉ែត្រក្រឡា ស្មើនឹង ៧៣ ចម្ការមីននិងគ្រាប់ ដោយរកឃើញ និងកំទេចចោល គ្រាប់មីនប្រឆាំងមនុស្សចំនួន ២.៨៨៨ គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៦១ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ចំនួន ៣៧.៥៨៣ គ្រាប់។ P / N

Post navigation