Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខ្សែការពារ Aston Villa ឌី​ហ្គោ កា​ឡូ​ស ត្រូវ​នៅក្រៅ​ការប្រកួត បន្ទាប់​ពី​រហែក​សរសៃ​ពួរ​កជើង​ក្នុងអំឡុង​ការបង្ហាញ​ខ្លួន​លើក​ដំបូង​ទល់នឹង Everton

Views: 10

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ខ្សែការពារ​កណ្តាល ឌី​ហ្គោ កា​ឡូ​ស (Diego Carlos) របស់ Aston Villa នឹង​ត្រូវ​សម្រាក​នៅ​ក្រៅ​ទីលាន​បន្ទាប់​ពី​របួស​ដា​ច់រ​ហែក​សរសៃពួ​រក​ជើង​​ក្នុងការ​បង្ហាញខ្លួន​លើក​ដំបូង​ក្នុង​ទឹកដី​របស់​ខ្លួន​ទល់នឹង​ក្រុម Everton កាលពី​ថ្ងៃ​សៅរ៍​។​

​កីឡាក​រវ័យ ២៩ ឆ្នាំ ដែល​ទិញ​បាន​នៅ​រដូវក្តៅ​នេះ ត្រូវបាន​បង្ខំ​ឱ្យ​ចាកចេញ​ពី​ទីលាន​ក្នុងពេលដែល Villa ឈ្នះ ២-១ លើ Everton ។​

​កា​ឡូ​ស​បាន​ចូលរួម​ពី Sevilla ក្នុងតម្លៃ ២៦ លាន​ផោន​ក្នុង​ខែមិថុនា ហើយ​បាន​ចាប់ផ្តើម​ការប្រកួត​បើកឆាក Premier League ទាំង​ពីរ​លើក​សម្រាប់ Villa ។​

​សេចក្តីថ្លែងការណ៍​របស់​ក្លិប​បានបញ្ជាក់​ថា “​កីឡាករ​រូបនេះ​នឹង​ត្រូវការ​ការវះកាត់ ហើយ​បន្ទាប់មក​នឹង​ចាប់ផ្តើម​កម្មវិធី​ស្តារនីតិសម្បទា​ឡើងវិញ​”​។​

​ក្រោយ​ការប្រកួត លោក ស្តេ​វិន ជើ​រ៉ាត់ (Steven Gerrard) គ្រូបង្វឹក​របស់ Aston Villa បាន​សារភាព​ថា គាត់​មាន “​ការព្រួយបារម្ភ​យ៉ាងខ្លាំង​” អំពី​ខ្សែការពារ​ប្រេ​ស៊ីល​រូបនេះ បន្ទាប់​ពី​របួស​របស់​គេ​៕

​ឌី​ហ្គោ កា​ឡូ​ស នឹង​ត្រូវ​វះកាត់​ហើយ​សម្រាក​រយៈពេល​យូរ​ទម្រាំ​ជា​ពីរ​បួស​ពេញលេញ​

Post navigation