Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខ្យល់កន្ត្រាក់នៅភូមិសែនជ័យ ឃុំកន្ទួតខូចផ្ទះប្រជាពលរដ្ឋកើនដល់១៦ខ្នង

Views: 6

ដោយ:បាយ័ន/សៀមរាបៈ តាមរបាយការណ៍ឃុំកន្ទួត នៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៣បានឱ្យដឹងថា ភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបខ្យល់កន្ត្រាក់ខូចផ្ទះប្រជាពលរដ្ឋកើនដល់១៦ខ្នង។

តាមរបាយការណ៍ឃុំកន្ទួតដដែលបាននិយាយថា កាលពីម៉ោង១៧និង៣០នាទី ថ្ងៃទី៣០ ខែមីនានោះ មានភ្លៀងលាយឡំខ្យល់ខ្យល់កន្ទ្រាក់របើកដំបូលផ្ទះនិងដួលរលំ និងប៉ើងដំបូលផ្ទះប្រជាពលរដ្ឋភូមិសែនជ័យឃុំកន្ទួតស្រុស្វាយលើ ខេត្តសៀមរាបសរុបអស់ចំនួន១៦ខ្នង។

អាជ្ញាធរបាននិយាយថា នៅល្ងាចថ្ងៃនេះ តំបន់កើតហេតុមានភ្លៀង និងខ្យល់យ៉ាងខ្លាំង ហើយបណ្តាលឱ្យបោកបក់រលំនិងខូចខាតផ្ទះសំបែងយ៉ាងដូច្នោះ។

តាមរបាយការណ៍ឃុំកន្ទួតដដែលបាននិយាយថា ក្នុងចំណោម១៦ខ្នងនោះ គឺមាន១២ខ្នងប៉ើងដំបូល , ២ខ្នងដើមឈើរលំសង្កត់ និង២ខ្នងទៀត រលំរាបដល់ដី។

សូមញ្ជាក់ថា គិតពីថ្ងៃទី២៤ រហូតមកដល់ថ្ងៃទី៣០ ខែមីនានេះ នៅឃុំកន្ទួត ស្រុកស្វាយលើ មានលំនៅដ្ឋានជាង៦០ខ្នងហើយដែលត្រូវបានបាក់រលំនិងប៉ើងដំបូលដោយសាខ្យល់កន្រ្តាក់៕ P / N

Post navigation