Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ខ្យល់កន្ត្រាក់បង្កការខូចខាតផ្ទះពលរដ្ឋ៣៦ខ្នងនាស្រុកអូរជ្រៅ

Views: 7

ដោយ : ប.ជ័យ / បន្ទាយមានជ័យ:កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ មានករណីភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ បណ្តាលអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣៦ខ្នង ខូចខាតសង្កសីចំនួន ៣៣៤សន្លឹក និងដួលស្លាកគណបក្សចំនួន ២ស្លាក នៃ២គណបក្សនៅឃុំចំនួន ២ នៅស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ ។

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលនិងអាជ្ញាធរឃុំចង្ហារនិងឃុំសឹង្ហបានអោយដឹងថា : ខ្យល់កន្ត្រាក់បង្កប៉ះពាល់ ខូចខាត នៅ : ១-ឃុំចង្ហា ប៉ះពាល់ផ្ទះចំនួន ២៨ខ្នង ខូចខាតសង្កសីចំនួន ២៥៥សន្លឹក ។
និង២-ឃុំសឹង្ហ ប៉ះពាល់ផ្ទះចំនួន ៨ខ្នង ខូចខាតសង្កសីចំនួន ៧៩សន្លឹក និងស្លាកគណបក្សប្រជាជនកម្ពុជា ១ស្លាក ស្លាកគណបក្សភ្លេីងទៀន ១ស្លាក ៕ P / N

Post navigation