Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កិច្ចប្រជុំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ទូទាំង ឃុំ សង្កាត់ ក្នុងខេត្តបន្ទាយមានជ័យ

Views: 1

ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ នាព្រឹក ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៣នេះ ក្នុងសាលប្រជុំបានបើកកិច្ចប្រជុំស្តីពីការបូកសរុបលទ្ឋផលនៃការស្រង់ស្ថិតិប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣ ។

លោក យ៉ង់ សក្តិ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យបានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណនៃដំណើរការ​នៃការពិនិត្យបញ្ជីឈ្មោះប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោត ដោយអនុលោមតាមច្បាប់ស្តីពីការចោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និង​បទបញ្ជានីតិវិធីរបស់ គ.ជ. ប របស់ផែនការអន្តរស្ថាប័ន លេខ ០១០ ផកចុះថ្ងៃទី២៥ខែតុលា ឆ្នាំ២០២១ រវាងក្រសួងមហាផ្ទៃ ក្រសួង​ការពារជាតិនិងគ.ជ.ប ព្រមទាំងសេចក្តីណែនាំរួម របស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការឆ្នោត និង គ. ជ. ប ក៏ដូចជា​សេចក្តីណែនាំផ្សេងៗទៀតដែលពាក់ព័ន្ធនិងការងារសន្តិសុខបោះឆ្នោត។

លោក យ៉ង់ សក្តិ បានឱ្យដឹងបន្តថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២៣នេះអ្នកដែលអាចចុះបោះឆ្នោតបានចាប់ពីអាយុ១៨ឆ្នាំឡើង តាម​របាយការណ៍ស្តីពីលទ្ធផលនៃការស្រង់ស្ថិតិប្រជាពលរដ្ឋមានក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៣ យោងតាមសេចក្តីណែនលេខ ០៥៥ គ.ជ.ប .ស.ណ.ន ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២៣ស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋមានឈ្មោះបោះឆ្នោតឆ្នាំ២០២៣មាន ប្រជាពល​​​រដ្ឋ​​សរុបរួមមាន ៨១២.១២៣នាក់( ស្រី៤០៨.៦៥៦នាក់) ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងមានចំនួនសរុប ២៤៧.​០៨៥នាក់( ស្រី២៧២.៧៦២នាក់)។ ក្នុងនោះមាន អ្នកមិនទាន់ចុះឈ្មោះបោះឆ្នោត ទើបគ្រប់អាយុ១៨ឆ្នាំ មានចំនួន៣.៨៧១នាក់ , អ្នកគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានចំនួន ១០.៣៦២នាក់ , អ្នកមិនធ្លាប់ចុះឈ្មោះបោះឆ្នោតមានចំនួន២៥.០០៩នាក់ អ្នកស្នាក់​នៅអចិន្ត្រៃយ៍៣១៦នាក់ ,អ្នករស់នៅបណ្តោះអាសន្នសរុបមានចំនួន៣០នាក់ , អ្នកចំណាកស្រុកមានចំនួន៨៧.៣២៣នាក់ ។ ប៉ាន់ស្មាន​សរុប ២៩.២២៦នាក់ ក្នុងនោះ ប៉ាន់ស្មានអ្នកដែលអាចមកចុះឈ្មោះបោះឆ្នោត​សរុប១៥.២០៨នាក់ ផ្លាស់ចេញមាន​ចំនួន៩៦នាក់ ,ដកហូតឈ្មោះបោះឆ្នោត១០០នាក់និងស្លាប់មានចំនួន២.៦៣៣នាក់ ឆ្នាំ២០២៣ ឈ្មោះក្នុងបញ្ជីចុះឈ្មោះ​ជាផ្លូវការមានចំនួន៤៣១.៧៧៥នាក់ ទូទាំង៦៧ ឃុំ សង្កាត់ មានការិយាល័យឆ្នោះឆ្នោតសរុប ១.១១៩ការិយាល័យ។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យបានកោតសរសើរ ដល់អាជ្ញាធរក្រុង-ស្រុកទាំង ៩ និងកងកម្លាំងមានសមត្ថកិច្ច​គ្រប់ថ្នាក់ ការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧នេះបានបំពេញការងារ ទទួលបានលទ្ធផលល្អប្រសើរ ។

ជាពិសេស សម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឲ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្ត កម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា៕សរន/r

Post navigation