Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កីឡា​ក្រសួងមហាផ្ទៃ​ប្រជុំ​វាយតម្លៃ​ពី​លទ្ធផល​នៃ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣

Views: 6

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ នា​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២២ ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​បាន​បើក​កិច្ចប្រជុំ​បូកសរុប វាយតម្លៃ​លទ្ធផល​ការងារ​ការ ចូលរួម​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​ជួយ​ការងារ​ដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​។​

​លទ្ធផល​ដែល​ក្រសួងមហាផ្ទៃ​ទទួលបាន​ពី​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ គឺ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​២១១​គ្រឿង ក្នុងនោះ មេដាយមាស​១០៣​គ្រឿង មេដាយប្រាក់​៥៨​គ្រឿង និង​មេដាយ​សំរឹទ្ធ​៥០​គ្រឿង ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​យិ​ត​ភី​រៈ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ បានបង្ហាញ​ពី​ជោគជ័យ នៃ​ការ​ដណ្តើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ របស់​អត្ត​ព​លិ​ក​របស់​ក្រសួងមហាផ្ទៃ​ជាច្រើន​គ្រឿង​ដែល​បាន​ចំណាយពេល​ជាង​១០​ថ្ងៃ​ចូលរួម​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិការ​ជាតិ លើក​ទី​១ ឆ្នាំ​២០២២​នេះ ។​

​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣​ដែល​បានបញ្ចប់​ទៅហើយនោះ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​ប្រតិភូ​ប្រតិភូ​រង​គ្រូបង្វឹក​កីឡាករ កីឡា​ការិនី​សរុប​ចំនួន​៤៦១​នាក់​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ដណ្តើម​មេដាយ​។​ក្នុង​ព្រឹត្តិការណ៍​ជាតិ​ដ៏​ធំ​មួយ​នេះ ក៏មាន​ការចូលរួម​ពី​កីឡាករ កីឡាការិនី មកពី​តាម​បណ្តា​រាជធានី​ខេត្ត​ទាំង​២៥ និង​ក្រសួង​ចំនួន​៣​រួមមានៈ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផងដែរ ។​

​លោក​សរ សិទ្ធិ​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួល​ជួយ​ការងារ​ដឹកនាំ​អគ្គលេខា​ធិ​ការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​បាន​ពាំ​នាំនូវ​ការលើកទឹកចិត្ត​និង​កោតសរសើរ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង និង​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​និង​ជា​អនុប្រធាន​ទី​១​ក្រុមប្រឹក្សា​កីឡា​ក្រ​
​សួង​មហាផ្ទៃ ចំពោះ​លទ្ធផល​ដែល​អត្ត​ព​លិ​ក​ក្រសួងមហាផ្ទៃ ធ្វើបាន​នៅពេលនេះ​។​

​លោក​បាន​មានប្រសាសន៍​ទៀតថា ឆ្លងកាត់​ការចូលរួម​លើក​នេះ ក្រុមការងារ​ទាំងមូល រួមមាន​ប្រតិភូ​ប្រតិភូ​រង​គ្រូបង្វឹក​កីឡា​ករកី ឡា​ការិនី​ទទួលបាន​នូវ​បទពិសោធន៍​ជាច្រើន​ពី​ការ​ប្រកួត​ទន្ទឹមនេះដែរ​យើង​ក៏ត្រូវ​ខិតខំ​សិក្សា​ស្វែងយល់​បន្ថែមទៀត​ដើម្បី​សម្រេច​និង​ឈាន​ឱ្យ​​ដល់​គោលដៅ​ថ្មី​ប្រកបដោយ​ផ្លែផ្កា​ដើម្បី​ត្រៀម​ចូលរួម​ដណ្តើម​ជោគជ័យ​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​លើក​ក្រោយៗ​ទៀត​។​

​លោក​ក៏បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ដឹកនាំ​ការចូលរួម​ការប្រកួត​ទាំងអស់​ត្រូវ​ប្រកាន់​ខា្ជ​ប់​ឱ្យបាន​នូវ​ក្រម​សីល​ធ​ម៍​សុភ​វិនិច្ឆ័យ​ប្រកបដោយ​តម្លាភាព​និង​មិនត្រូវ​បង្ហាញ​ពី​កំហុសឆ្គង​ណាមួយ​នាឱកាស​ដឹកនាំ​ការចូលរួម​ប្រកួត​នោះទេ​ដើម្បី​ជៀស​វាស​ឱ្យបាន​នូវ​ការវាយតម្លៃ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ដ្បិត​ការប្រកួត​តែងមាន​ចាញ់​និង​មាន​ឈ្នះ​ដូច្នេះហើយ​បើ​មាន​បញ្ហា​ណាមួយ​មិន​ប្រក្រតី​នោះ​យើង​ត្រូវ​តវ៉ា​ប៉ុន្តែ​ត្រូវ​ប្រកាន់ខ្ជាប់​ឱ្យបាន​នូវ​លក្ខណៈ​បច្ចេកទេស​នានា​និង​ក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ​របស់​ក​ង​កម្លាំង​នគរបាលជាតិ ៕​/R

Post navigation