Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កីឡាការិនី ស្រួង ភាវី បង្ហាញពីមហិច្ឆតាប្រជែងមេដាយ

Views: 6

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងនាមជា កូនខ្មែរមួយរូប និងក្នុងនាមជា កីឡាការិនី មួយរូបនោះ កីឡាការិនី ស្រួង ភាវី ពិតជាមានក្តីរំភើបរីករាយ និងមោទនភាពជាតិ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ និងកិត្តិយសជូនជាតិ ក៏ដូចជារួមចំណែក លើកស្ទួយវិស័យកីឡាកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ ឆ្នាំ។

កីឡាការិនី ជម្រើសជាតិកម្ពុជា លើប្រភេទកីឡាប៊ីយ៉ាការ៉ុមរូបនេះ បានបង្ហាញពីការ ត្រៀមខ្លួនយ៉ាងល្អ ក្នុងការចូលរួមប្រកួតប្រជែង មេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

កីឡាការិនីរូបនេះ បានចាត់ទុកថា ជាប្រវត្តិសាស្ត្រថ្មីមួយ ក្នុងនាមជាកីឡាការិនី ប៊ីយ៉ាការ៉ុម ដើម្បីត្រៀមបង្កើតថ្វីដៃ។ ការបង្ហាញវត្តមាន ប្រភេទកីឡាប៊ីយ៉ាការ៉ុម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣នេះ ក៏ចង់ចូលរួមបំផុសស្មារតី ដល់ប្រជាជនខ្មែរ ឱ្យចូលរួមគាំទ្រ ដល់កីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

កីឡាការិនីរូបនេះ បានអះអាងថាៈ ” គ្រាន់តែទទួលបានដំណឹងថា នាងខ្ញុំ បានចូលរួម​ប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជា គឺថាបេះដូងរបស់នាងខ្ញុំ មានក្តីរំភើបឥតឧបមា ហើយដំណឹងនេះ បានផ្តល់ថាមពលកម្លាំងដ៏ធំមួយ សម្រាប់នាងខ្ញុំ និងបានប្រាប់ខ្លួន ឯងថា ពិតជាអស្ចារ្យខ្លាំងណាស់ ស្របពេលដែលប្រជាជនខ្មែរទាំងអស់ បានផ្តល់ការ គាំទ្រ យ៉ាងពេញទំហឹង ក្នុងនាមជាប្រជាជនម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា”។

កីឡាការិនី ស្រួង ភាវី ដែលកំពុងរស់នៅ និងប្រកបអាជីពប៊ីយ៉ាការ៉ុម នៅសាធារណរដ្ឋ កូរ៉េរូបនេះ ក៏បានសំណូមពរដល់ប្រជាជនខ្មែរទាំងអស់ ចូលរួមគាំទ្រ ផ្តល់កម្លាំងចិត្ត លើកស្ទួយកីឡាកម្ពុជាឱ្យអស់ពីចិត្ត សម្រាប់ការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ ពីព្រោះនេះជាព្រឹត្តិការណ៍កីឡាដ៏ធំ របស់ប្រជាជនកម្ពុជាទាំងមូល ក្នុងនាមជាម្ចាស់ផ្ទះទាំងអស់គ្នា។

ស្រួង ភាវី ប្តេជ្ញាចិត្តថា នឹងបន្តខិតខំហ្វឹកហាត់ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីត្រៀម​ចូលរួមប្រកួតប្រជែង មេដាយជូនជាតិ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដ៏អស្ចារ្យ នេះ។ នាង ប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការដាក់ ចិត្តដាក់កាយ ត្រៀមខ្លួនឱ្យល្អ រឹងមាំល្អ ជាងការប្រកួតនៅកូរ៉េ និងការប្រកួតអន្តរជាតិ នានា ទៅទៀត ពីព្រោះស៊ីហ្គេម ២០២៣ គឺជាកិត្តិសធំធេងរបស់ជាតិ។

ជុំវិញការត្រៀមខ្លួនរបស់កម្ពុជា លើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រ កម្ពុជា បានថ្លែងថាៈ សហព័ន្ធ បានត្រៀម ១០ វិញ្ញាសា សម្រាប់ស៊ីហ្គេម ២០២៣ ដោយក្នុងនោះ មានផ្នែកបុរស ៦វិញ្ញាសា និងនារី ៤វិញ្ញាសា។

លោកអគ្គលេខាធិការរូបនេះ បានអះអាងថាៈ សម្រាប់កីឡាការិនី ស្រួង ភាវី នឹងចូលរួមប្រកួតលើ ២វិញ្ញាសា គឺវិញ្ញាសាប៊ីយ៉ាការ៉ុម ១បាំង (1 Cushion) និង ៣បាំង (3 Cushion)៕/V/R

Post navigation