Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កីឡាការិនីហែលទឹកជើងខ្លាំង ក្នុងយុគសម័យនេះ

Views: 5

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងស៊ីហ្គេម កន្លងមក វិញ្ញាសាហែលទឹកពាក់ជើងទា (Fin Swimming) មិនត្រូវបានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ២០២៣(CAMSOC) ដាក់សន្ទស្សន៍ឲ្យរកមេដាយមាសនោះទេ តែសម្រាប់វិញ្ញាសា ហែលធម្មតា ត្រូវបានដាក់សន្ទស្សន៍ ឲ្យរកមេដាយមាសចំនួន ៣គ្រឿង។

តែនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម វិញ្ញាសាហែលទឹកពាក់ជើងទាកម្ពុជា ប្រជែងបានមេដាយ មាស ចំនួន ២គ្រឿង មេដាយប្រាក់១គ្រឿង និងសំរិទ្ធ ៤គ្រឿង។ នេះអាចនិយាយបានថា ជាការបំបែកនូវកំណត់ត្រាប្រវត្តិសាស្រ្ត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។

កីឡាការិនីហែលទឹកពាក់ជើងទា កាំង មុយនីន ឈ្នះមេដាយមាស ២គ្រឿង ម្នាក់ឯងដែលនេះជាភាពអស្ចារ្យមួយ ដែលកម្ពុជាធ្វើបាន។ តាមពិត កីឡាការិនីរូបនេះ ត្រៀមខ្លួនបានយ៉ាងល្អ ហើយសហព័ន្ធខ្មែរកីឡាហែលទឹក មានជំនឿថា កីឡាការិនីរូបនេះ មានសង្ឃឹមច្រើន ក្នុងការដណ្ដើមបានមេដាយមាស។

សូមបញ្ជាក់ថា មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ចាប់ផ្តើម កីឡាការិនីហែលទឹកពាក់ជើងទា កាំងមុយនីន បានឈ្នះមេដាយមាស ចំនួន គ្រឿង និងសំរិទ្ធ ១គ្រឿង ក្នុងការប្រកួតកីឡាហែលទឹកពាក់ជើងទា Finswimming’s World Cup Round Swimming Pool 2022 នៅខេត្តភូកេត ប្រទេស។

នេះជាសញ្ញាមួយ បញ្ជាក់ថា មេដាយមាសស៊ីហ្គេម បានស្ថិតនៅជិតដៃរបស់កីឡាការិនីរូបនេះ រួចទៅហើយៗ អ្វីដែលជាមោទនភាពនោះ គឺកីឡាការិនីរូបនេះ អាចធ្វើបានមែន។

សហព័ន្ធខ្មែរកីឡាហែលទឹក ឈរចំណាត់ទី១៤ ក្នុងចំណោមសហព័ន្ធកីឡា ចំនួន ៣៧ របស់កម្ពុជា ដែលចូលរួមនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដោយដណ្តើមបានមេដាយ សរុប គ្រឿង។ មេដាយមាសចំនួន គ្រឿងមេដាយប្រាក់ចំនួន គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន គ្រឿង ទទួលបានលើវិញ្ញាសា ហែលទឹកពាក់ជើងទា /V-PC

Post navigation