Views: 2
ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ការប្រកួតកីឡាតេក្វាន់ ដូ ITF (International Taekwondo Federation) សម្រាប់សិស្សមធ្យមសិក្សាបានបញ្ចប់ហើយនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សម្រាប់ប្រភេទតេក្វាន់ដូITFមានរាជធានីខេត្តចំនួន១១ចូលរួមប្រកួតក្នុងនោះខេត្តស្ទឹងត្រែងឈរនៅចំណាត់ថ្នាក់លេខ១ដោយដណ្ដើមបានមេដាយមាសពីរគ្រឿងនិងសំរឹទ្ធមួយគ្រឿង។
ខេត្តកំពង់ស្ពឺឈរក្នុងតំណែងលេខ២ ដោយ ដណ្ដើមបាន មេដាយមាសមួយគ្រឿងនិងប្រាក់បីគ្រឿង។ខេត្តតាកែវឈរក្នុងតំណែងលេខ៣ដោយរកបានមេដាយមាសមួយគ្រឿង,ប្រាក់មួយគ្រឿង និងសំរឹទ្ធមួយគ្រឿងនិង ខេត្តប៉ៃលិនឈរក្នុងតំណែងលេខ៤ដោយរកបានមេដាយសំរឹទ្ធពីរគ្រឿង។

ចំពោះរាជធានី ខេត្តដទៃទៀតដូចជា ខេត្តកណ្ដាល កោះកុង រាជធានីភ្នំពេញ បន្ទាយមានជ័យ ត្បូងឃ្មុំ បាត់ដំបង និងខេត្ត្តព្រៃវែងមិនបានទទួលមេដាយឡើយ។
វិញ្ញាសាបាល់បោះនារីមេដាយមាសបានទៅលើខេត្តកំពង់ស្ពឺ, មេដាយប្រាក់បានទៅខេត្តកណ្ដាល និងមេដាយសំរឹទ្ធបានទៅខេត្តសៀមរាប។
ប្រភេទកីឡាវាយកូនឃ្លីលើតុបុរស មេដាយមាសបាន ទៅរាជធានីភ្នំពេញ មេដាយប្រាក់រាជធានីភ្នំពេញ និង មេដាយសំរឹទ្ធបានទៅខេត្តបាត់ដំបង។
ចំពោះការប្រកួតបាល់ទាត់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់នារីប្រកួតក្នុងម៉ោងធម្មតារវាង ក្រុម ខេត្តស្វាយរៀងជាមួយសៀមរាបលទ្ធផល១ទល់១។បន្ទាប់ពីកាត់ក្ដីដោយទាត់បាល់ ប៉េណាល់ទី លទ្ធផល ស្វាយរៀង ចាញ់សៀមរាប៣ទល់៤។
ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែររវាងខេត្តតាកែវ ជាមួយកំពង់ធំនៅក្នុងម៉ោងធម្មតាលទ្ធផល១ទល់១ តែបន្ទាប់ពីកាត់ក្ដីដោយទាត់ប៉ាណាល់ទី តាកែវចាញ់កំពង់ ធំ២ទល់៤។
បាល់ទាត់បុរសជំនួបរវាងខេត្តកំពង់ចាមជាមួយខេត្តសៀមរាបក្នុងម៉ាងធម្មតាលទ្ធផល០ទល់០។តែប ន្ទាប់ពីកាត់ក្ដី ដោយប៉េណាល់ទី កំពង់ចាមចាញ់សៀមរាប៥ទល់៦។មួយប្រកួតទៀតរាជធានីភ្នំពេញ ឈ្នះបន្ទាយមានជ័យ៤ទល់១៕សរន / N

