Cambodia
An article was changed on the original website An article was removed from the original website

​ក្លិន​ប្រតិភូ​បី​រូប​នៅ​ក្រសួងកសិកម្ម​ដែលនឹងតែងតាំងធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មិន​សប្បាយចិត្ត​


ដោយៈ​នាយ​ប្ញ​ទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ​ទោះជា​ពេលនេះ​មិនទាន់​ចេញ​ជា​រូបរាង​ផ្លូវការ តែមាន​រយៈ​ឯកសារ​ដែល​បែក​ធ្លាយ​គឺ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងមាន​ប្រតិភូ​រាជរដ្ឋាភិបាល​ចំនួន​បី​រូប​ដែល​នឹង​មក​ទទួល​បន្ទុក​​នៅ​កន្លែង​សំខាន់ៗ​នៃ​ក្រសួង​មួយ​នេះ​។​នេះ​បើតាម​ឯកសារ​ដែល​នាយ​ប្ញ​ទ្ធិ​ស័ក្តិ​ខ្ញុំ​ទទួលបាន​ទាំង​ផ្នែក​រឹង​និង​ផ្នែក​ទន់​។​

​ជាធម្មតា​ថ្នាក់ក្រោម​តែងតែ​មិនមាន​ការជំទាស់​ក្នុងការ​តែងតាំង​តំណែង​ដល់​មន្ត្រី​ថ្នាក់លើ​អ្វី​ទេ​ទោះជា​ការតែង​តាំង​មិនអាច​តម្រូវ​ចិត្ត​មនុស្ស​រាប់ពាន់នាក់​នៅក្នុង​ក្រសួង​ក៏ដោយ ។​ម៉្យាងថ្នាក់ក្រោមមិនមានសិទ្ធផង។ប៉ុន្តែ​ករណី​មន្ត្រី​បី​រូបនេះ​ថ្នាក់ក្រោម មន្ត្រីរាជការ​ក្រសួង​ដែល​បាន​ដឹងឮ ,​បាន​ស្គាល់ បានដឹង​អំពី​មន្ត្រី​ទាំងបី​រូបនេះ គឺ​គេ​មិន​សប្បាយចិត្ត និង ខ្សិ​ប​ខ្សៀវ​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ស្ទើរ​ពេញ​មួយ​ក្រសួង​។​

​ប្រតិភូ​ទាំងបី​រូប​ដែល​នឹង​ចេញ​ជា​រូបរាង​នេះ​ទី ១. លោក​កែវ អូ​ម៉ាលី​ស្ស ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ជំនួស​លោក​អ៊ុង សំអាត ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី (​អនុរដ្ឋលេខាធិការ​)​។ ទី​២. លោក​ងិន ឆាយ ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជាទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គ​​នាយកដ្ឋាន​កសិកម្ម មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ជំនួស​លោក​ហ៊ាន វណ្ណ​ថន ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី (​ប្រតិភូ​រាជរដ្ឋាភិបាល​)​។ ៣. លោក ចាន់ សុវត្ថិភាព ជា​អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​ជំនួស​លោក​កែវ អូ​ម៉ាលី​ស្ស​។​

​តើ​មន្ត្រី​ទាំងបី​រូបនេះ​ជា​នរណា​?​។​នៅក្នុង​ក្រសួង​អ្នកណា​ក៏បាន​ដឹង​ដែរ​ថា លោក​កែវ អូ​ម៉ាលី​ស្ស ត្រូវជា​ក្មួយ​លោក អ៊ុង សំអាត ។ ចំណែក​លោក ចាន់ សុវត្ថិភាព ត្រូវជា​កូនប្រសា​រលោក អ៊ុង សំអាត និង​ត្រូវជា​កូនលោក​ចាន់ តុងអ៊ីវ និង​ត្រូវជា​បង​លោក​ច័ន្ទ ប៉ុ​ណ្ណិ​កា​(​អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​)​។​លោក ចាន់ សុវត្ថិភាព មាន​ជំនាញ​​ខាង​ជលផល​។

​រីឯ​លោក​ងិន ឆាយ ដែលជា​ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ ធ្លាប់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) រឿង​យក​ស្រូវពូជ​មិន​សុទ្ធ​យកទៅលក់​ឲ្យ​កសិករ​។​លោក​ក៏​ធ្លាប់បាន​ឲ្យ​មន្ត្រី​នៅតាម​ស្ថានីយ​ធ្វើឯកសារ​ខ្យល់​បោក​ថ្នាក់លើ​ទាក់ទង​នឹង​ការផលិត​ស្រូវពូជ​។ ជារួម​លោក​ងិន ឆាយ ជា​មេដឹកនាំ​មួយ​ដែល​ថ្នាក់ក្រោម​មិន​សប្បាយចិត្ត​ចំពោះ​សកម្មភាព​របស់លោក​ក​ន្ល​ង​ទៅ និង​ពួកគេ​រួមគ្នា​សម្តែង​ការមិនសប្បាយ​ចិត្ត​ផងដែរ​។​

​ក្រុមមន្ត្រី​ខ្សិបថា បើ​អ្វីៗ​ប្រព្រឹត្តិ​ទៅដោយ​រលូន​មែន​គឺ រដ្ឋបាល​ព្រៃឈើ គឺ​សុទ្ធតែ​ដឹកនាំដោយ​កូន ដោយ​ប្អូន​ខ្លួន​ឯង​។​រីឯ​មន្ត្រី​មួយទៀត​ជាប់​ឈ្មោះ​ដោយ​ថ្នាក់ក្រោម​តវ៉ា​។​សរុប​រួម​ទាំងបី​រូប​មាន​ក្លិន​មិនសូវ​ជា​ល្អ​ទេ​។​នេះ​ជា​ដំណឹង​ដែល​នាយ​ប្ញ​ទ្ធិ​ស័ក្តិ ខ្ញុំ​ទទួលបាន​៕សរន

Football news:

Manchester United kicked 13 penalties in the Premier League season, repeating the tournament record
De Gea beat Schmeichel and set a Manchester United record for the number of matches among foreigners
Ruediger convinces Havertz to move to Chelsea. He did the same with Werner
Setien has come up with a new scheme that is perfect for Barcelona. This is a hybrid 4-4-2 rhombus
Ronaldo posted a photo on a chaise longue: Recharge🔋☀☀
Again, we shake hands with Carlos Tevez 🤝 He will give half a year's salary to the victims of the pandemic
Cesc Fabregas: for me, Messi is the best. He always wants to win