Cambodia

ក្លឹប​ធំៗ​បី​ប្រជែង​គ្នា ដើម្បី​នាំយក​កីឡាករ ឌែ​នី​ស ហ្សា​កា​រៀ​

ចែករម្លែក

ក្លឹប​Chelsea ក្លឹប Manchester United និង Bayern Munich កំពុង​ប្រទាញ​ប្រ​ទុង​គ្នា ដើម្បី​ចុះ កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែបម្រើ ឌែ​នី​ស ហ្សា​កា​រៀ (Denis Zakaria) របស់​ក្លឹប Monchengladbach ។​

​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​នៅសល់​កិច្ចសន្យា​លេង​ពីរ​ឆ្នាំ​ជាមួយ​ក្លឹប​អាល្លឺម៉ង់​នេះ ប៉ុន្តែ​ក្លឹប Gladbach នៅតែ​មានជំនឿថា ខ្លួន​អាច​ទាមទារ​បាន​តម្លៃ​៤៥​លាន​ផោន​។​

​ក្លឹប Bayern ជា​ជើងឯក​ឆេ​ម​ពាន​លី​ក​និង​ក្លឹប​ពីរ​ផ្សេងទៀត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នឹង​ប្រជែង យក​កីឡាករ ហ្សា​កា​រៀ នៅ​រដូវក្តៅ​ឆ្នាំក្រោយ​ខណៈ​ពួកគេ​សំដៅ​ពង្រឹង​ជម្រើស​តំបន់​បម្រើ របស់ខ្លួន​។​

​កីឡាករ​សញ្ជាតិ​ស្វ៊ី​សរូប​នេះ​លេង​នៅ​តំណែង​បម្រើ​និង​បានបង្ហាញ​មុខ​៩៦​លើក​សម្រាប់​ក្រុម Gladbach ចាប់តាំងពី​ចាកចេញ​ពី​ក្លឹប Young Boys កាលពី​ឆ្នាំ​២០១៧​។ កីឡាករ​រូបនេះ​បន្ត កសាង​សមត្ថភាព​ជាមួយ​ក្លឹប​នេះ និង​លេង​ក្នុង​កម្រិត​អន្តរជាតិ​ដោយ​លេង​ឲ្យ​ជម្រើសជាតិ​បាន ២៨​លើក ចាប់តាំងពី​បង្ហាញមុខ​លើកដំបូង​ក្នុង​ឆ្នាំ​២០១៦​។​

​ក្លឹប Chelsea របស់លោក ឡាំ​ផាត មានការ​មមាញឹក​ខ្លាំង អំឡុង​រដូវ​កាល​ទិញដូរ​រដូវក្តៅ ដោយ​នាំចូល​កីឡាករ​ថ្មី​៧​រូប​។ ចំណុច​មួយ​ដែល​គ្រូបង្វឹក​ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី​មិន​ផ្លាស់ប្តូរ​ច្រើន គឺ​តំបន់​បម្រើ​ដែល​កាន់កាប់​ដោយ​កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ (Ngolo Kante) និង ជ័រ​ជី​ញ៉ូ (Jorginho) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ ឌែ​នី​ស ហ្សា​កា​រៀ (Denis Zakaria)

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Ex-President of Barca Laporta will take part in the new elections
Antonio Cabrini: Maradona would still be alive if he played for Juventus. The love of Naples was strong but unhealthy
Ferguson on Rashford's charity: Fiction for a young man. He should give me some advice
A Preston player who twice touched an opponent's genitals was disqualified for 3 matches for aggressive behavior
Atalanta Director: everything is fine with Miranchuk, there are no symptoms of coronavirus
Kovid mocks the Latvian championship: the team got only 8 people (but still did not finish the match)
Gerard Pique: We all hope that Messi will stay at Barca