Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា ​ឈ្នះ​សឹង្ហ​បូរី ២​ទល់​១

Views: 8

​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ព្រឹត្តិការណ៍ Merlion Cup វគ្គ​ដណ្ដើម ចំណាត់ថ្នាក់​លេខ​៣ កម្ពុជា ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ សឹង្ហ​បូរី ២​ទល់​១​។​ ការប្រកួត ទោះបី​មាន​លក្ខណៈ​តឹងតែង ក៏ពិតមែន តែ​ខ្សែប្រយុទ្ធ​របស់​កម្ពុជា ធ្វើបាន​​យ៉ាង​ល្អ​។ ការប្រកួត ចាប់ផ្ដើមបាន ១២ នាទី កីឡាករ​កម្ពុជា រឿន រ៉ា រកបាន​មួយ​គ្រាប់​ឲ្យ​ក្រុម ធ្វើ​ឲ្យ​ក្រុម​កម្ពុជា កាន់​តែមាន​កម្លាំងចិត្ត​។​

​មកដល់​នាទី ៣១ ខ្សែប្រយុទ្ធ​របស់​កម្ពុជា គី រី​ណា រកបាន​មួយ​គ្រាប់ ឲ្យ​ក្រុម​បន្ថែម ទៀត ធ្វើ​ឲ្យ​ក្រុម​កម្ពុជា នាំមុខ​មុន ២​ទល់​០​។ ទោះបីជា​យ៉ាងណា ក៏​ក្រុម​សឹង្ហ​បូរី រកបាន​មួយ​គ្រាប់​វិញ ធ្វើ​ឲ្យ​លទ្ធផល​នេះ នៅ​រក្សា​រហូតដល់​ចប់​ការប្រកួត គឺ​កម្ពុជា ឈ្នះ​សឹង្ហ​បូរី ២​ទល់​១​។​

​ក្រុម​កម្ពុជា បាន​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ព្រឹត្តិការន៍​នេះ ខណៈដែល​ក្រុម​ម្ចាស់ផ្ទះ ក្នុងចំណោម​៤ ក្រុម ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤​។ ព្រឹត្តិការណ៍​នេះ មានតែ ៤ ក្រុម​ប៉ុណ្ណោះ ចូលរួម​ប្រកួត គឺ​ម្ចាស់ផ្ទះ​សឹង្ហ​បូរី ម៉ាឡេស៊ី កម្ពុជា និង ហុងកុង​។ កម្ពុជា មួយ​ប្រកួត​ដំបូង ចាញ់​ម៉ាឡេស៊ី ២ ទល់ ៤ ក្នុងខណៈដែល​សឹង្ហ​បូរី ចាញ់​ហុងកុង ០​ទល់​១ នោះ​៕/V​

Post navigation