Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា និង កូរ៉េ ពិគ្រោះយោបល់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ នៅខេត្តក្រចេះ

Views: 22

ដេាយ សុផល/ភ្នំពេញ៖ លទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែខេត្តក្រចេះក្រោមគម្រោងស្ដីពីការបង្កើតផែនការ គ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ (ព្រំដែនកម្ពុជា-វៀតណាម) ត្រូវបានលើកយកមកពិភាក្សាពិគ្រោះយោបល់រវាងភាគីកម្ពុជានិងសាធារណ រដ្ឋកូរ៉េ។

លោក វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក យូ ហាន ជន (Yoo Han-Jun) ទីប្រឹក្សាជាន់ខ្ពស់សមាគមសាងសង់អន្តរជាតិកូរ៉េ (ICAK)និងជាតំណាងក្រសួងដែនដីហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ(MOLIT)បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍ នៃការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងស្ដីពី ការបង្កើតផែនការគ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ព្រំដែនកម្ពុជា-វៀតណាម។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដំបូងរបស់អ្នកជំនាញកូរ៉េទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកព្រំដែនអន្តរជាតិត្រពាំងស្រែ រួមមានការសិក្សាលើ៖ (១) ប្រព័ន្ធភស្តុភារកម្ម (២) ស្ថាបត្យកម្មរចនាបថអគារ (៣) រំហូរចរាចរណ៍ទំនិញ និងមនុស្ស (៤) ការគិតគូរពីបរិស្ថាន (៥) ការវិភាគសេដ្ឋកិច្ច និង (៦) ការវិភាគហិរញ្ញវត្ថុ ដើម្បីប្រមូលធាតុចូលបន្ថែមសំដៅធ្វើឱ្យប្រសើរឡើងនូវគម្រោងស្ដីពីការបង្កើតផែនការ គ្រប់ជ្រុងជ្រោយ នៃច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលស្ថិតក្នុងភូមិសាស្ត្រ ស្រុកស្នួល ខេត្តក្រចេះ (ព្រំដែនកម្ពុជា-វៀតណាម)។

ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះលោក អនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ (MOLIT) និងសមាគម ICAK និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អ្នកជំនាញការកូរ៉េដែលបានចុះមកសិក្សា ផ្ទាល់ពីសក្តានុពលនៃច្រកទ្វារព្រំដែនត្រពាំងស្រែ និងបានស្នើឡើងនូវផែនការអភិវឌ្ឍន៍នានាដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការនៅច្រកទ្វារមួយនេះសំដៅ ចូល រួមចំណែកធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា៕ P / N

Post navigation