Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា និងឥណ្ឌូណេស៊ី បង្កើនកិច្ចសហប្រតិបត្តិការ ទេសចរណ៍បន្ថែមទៀត ដើម្បីស្ដារវិស័យទេសចរណ៍ ទាំងអស់គ្នា

Views: 5

ដោយៈ សុផល / ភ្នំពេញ៖ កម្ពុជា និងឥណ្ឌូណេស៊ី បានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការ ទេសចរណ៍បន្ថែមទៀត ដើម្បីស្ដារវិស័យ ទេសចរណ៍ ទាំងអស់ គ្នានិងជំរុញឲ្យមានការហោះត្រង់ ឡើងវិញ។ នេះបើយោងតាមប្រភពរបស់ ក្រសួងទេសចរណ៍។

ការឯកភាពគ្នានេះ បានកើតឡើង នៅក្នុងជំនួបពិភាក្សាទ្វេភាគី រវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក Sandiaga Salahudin Uno រដ្ឋមន្ត្រីទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត ឥណ្ឌូណេស៊ី នាល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នាអំឡុងនៃការចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ប្រទេស G20 (G20 Tourism Ministerial Meeting) និងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍ បន្ថែមទៀត ក្នុងនោះរួមមាន ១. បង្កើតក្រុមការងាររួម ដើម្បីអនុវត្តអនុស្សរណៈ ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ដែលបានចុះហត្ថលេខា នាអំឡុងវេទិកាទេសចរណ៍ អាស៊ាន ២០២២ នៅក្រុងព្រះសីហនុ។ ២. ជំរុញឲ្យមានការហោះត្រង់ឡើងវិញ និងកាន់តែច្រើន រវាងកម្ពុជា និងឥណ្ឌូណេស៊ី ដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ដូណេស៊ី ដូចជា Lion Air, City Link ជាដើម។ ៣. ដោយកម្ពុជា និងឥណ្ឌូណេស៊ី ជាប្រទេសមានភាពជឿនលឿន នាំមុខក្នុងការអនុវត្តកិច្ចព្រមព្រៀង ទទួលស្គាល់គ្នាទៅវិញទៅមក លើអ្នកជំនាញ ទេសចរណ៍អាស៊ាន (ASEAN MRA-TP) ភាគីទាំងពីរ នឹងជំរុញឲ្យមានការ ចែករំលែក បទពិសោធន៍ពីគ្នាបន្ថែមទៀត តាមរយៈចូលរួមទស្សនកិច្ចសិក្សា និងសិក្ខាសាលាជាដើម។ ៤. ជំរុញឲ្យមានការចែករំលែកបទពិសោធន៍ល្អៗ ក្នុងការអភិវឌ្ឍទេសចរណ៍សហគមន៍ ទេសចរណ៍ធម្មជាតិ ការអភិវឌ្ឍ និងគ្រប់គ្រង តំបន់ឆ្នេរជាដើម។ ៥. ភាគីទាំងពីរ នឹងចែករំលែកបទពិសោធន៍ ស្ដីពីការអភិវឌ្ឍ និងគ្រប់គ្រងទេសចរណ៍ តំបន់សៀមរាប។

ស្របតាមការអញ្ជើញរបស់លោករដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ និងសេដ្ឋកិច្ច ច្នៃប្រឌិត ឥណ្ឌូណេស៊ី នឹងពិនិត្យរៀបចំ ការមកទស្សនា នៅកម្ពុជា ជាពិសេស អំឡុងពេលនៃព្រឹត្តិការណ៍ SEA Games 2023 នៅកម្ពុជា៕/V

Post navigation