Views: 2
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងគោលបំណងវាស់ស្ទង់សមត្ថភាព និង បច្ចេកទេសគ្នានោះ កាលពីរសៀលថ្ងៃទី៣១ មីនា ម្សិលមិញនេះ ក្រុមជម្រើស ជាតិបាល់ទឹកសិង្ហបុរី និងកម្ពុជា បានបើកការប្រកួតមិត្តភាព ជាមួយគ្នា។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជាប្រមុខសហព័ន្ធខ្មែរកីឡាហែលទឹក បានអញ្ជើញទៅទស្សនា ការប្រកួតនេះ ដែលធ្វើឡើងនៅអាងហែលទឹក ពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្រុមជម្រើសជាតិបាល់ទឹកកម្ពុជា បានហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបាល់ ទឹកសិង្ហបុរី អស់រយៈពេលជាយូរមកហើយ ប៉ុន្តែមិនទាន់មានឱកាស ក្នុងការវាស់ ស្ទង់សមត្ថភាពបច្ចេកទេសនៅឡើយ។ ការចូលរួមប្រកួត រវាងក្រុមជម្រើសជាតិ ទាំងពីរនេះ គឺជាដកស្រង់បទពិសោធន៍ និងបំពេញបន្ថែមលក្ខណៈបច្ចេកទេស ផ្សេងៗ ក៏ដូចជា ផ្ដល់ឱកាសឱ្យកីឡាករកម្ពុជា បានវាស់ស្ទង់សមត្ថភាពជាក់ ស្តែង របស់ខ្លួន។
ជាលទ្ធផលនៃការប្រកួត ក្រុមជម្រើសជាតិបាល់ទឹកសិង្ហបុរី បាននាំមុខក្រុម ជម្រើសជាតិបាល់ទឹកកម្ពុជា ១៥ ទល់នឹង៩ ៕ V / N


