Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា​នឹង​ទទួល​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នា​ខែកក្កដា​

Views: 1

ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១ ដែល​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នោះ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៣ និង​បញ្ចប់​នៅ​ថ្ងៃទី​៣០ កក្កដា ដែល​នៅ​ថ្ងៃ​បញ្ចប់​នោះ​កម្ពុជា​នឹង​ទទួល​ទង់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​បន្ត​នៅ​ឆ្នាំ​២០២៣ ។​ដូច្នេះ​គឺ​នៅ​ថ្ងៃទី​៣០​កក្កដា​នេះហើយ​ដែល​កម្ពុជា​ទទួល​ទង់ហើ​យ​នឹង​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​អាស៊ីអាគ្នេយ៍​។​នេះ​ជា​ប្រវត្តិសាស្ត្រ​មួយទៀត​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជា​លើកដំបូង ។​

​លោក យី វាសនា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ប៉ា​រ៉ា​ហ្គេម​កម្ពុជា​បាន​និយាយថា​​ការលុបចោល​ព្រឹ​ត្ត​ការណ៍​តំបន់​នេះ​កន្លងមក​គឺជា​ក្ដីបារម្ភ​មួយ​រួមទាំង​គណៈកម្មការ​ប​ច្ចក​ទេស​មិនបាន​ដុសខាត់​នូវ​សមត្ថភាព​ជំនាញ​របស់ខ្លួន​ហើយ​វា​ក៏​ជះ​ឥ​ទ្ធ​ពល​មិនល្អ​ដល់​គុណភាព​បច្ចេកទេស​របស់​អត្ត​ព​លិ​ក​ក្នុង​តំបន់ ។​

​ការប្រកួត​កីឡា​ជនពិការ​អាស៊ាន​ដែល​រៀបនឹង​លុបចោល​ជា​លើក​ទី​២​នេះ​ត្រូវបាន​ប្រ​​ទេស​ឥណ្ឌូនេស៊ី​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ជំនួស​វៀតណាម​។ ហេតុនេះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១១​ខាងមុខនេះ​កម្ពុជា​មានឱកាស​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​កសាង​សមត្ថភាព​បន្ថែម​ដើម្បី​ត្រៀមខ្លួន​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ឲ្យ​បាន​កាន់តែ​ប្រ​​សើរ​ថែមទៀត ។​

​លោក យី វាសនា អះអាងថា​បច្ចុប្បន្ន​កីឡាករ​កីឡាការិនី​ពិការ​កម្ពុជា​កំពុង​ហ្វឹកហាត់ បាន​ច្រើន​ប្រភេទ​កីឡា​ដែរ ក្រោម​ការ​ទំនុកបម្រុង​ពី​ក្រសួង​អប់រំ យុវ ជន និង​កីឡា ហើយ​ប្រសិនបើ​នៅក្នុង​ឆ្នាំ​២០២២​នេះ​មានការ​ប្រកួត​អន្តរជាតិ​កាន់តែច្រើន​នោះ​ការត្រៀមខ្លួន​របស់​ប្រភេទ​កីឡា​ពិការ សម្រាប់​ការធ្វើ​ម្ចាស់ផ្ទះ អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ក៏មាន​ឱកាស​កាន់តែច្រើន ក្នុងការ​ប្រជែង​មេដាយ ព្រមទាំង​ផ្តល់​បទពិសោធន៍​កាន់តែច្រើន សម្រាប់​មន្ត្រីរដ្ឋបាល មន្ត្រី​បច្ចេកទេស​ពិការ​ទៀតផង​។

​វា​ពិតជា​សំខាន់​ណាស់​ដែល​កម្ពុជា​គាំទ្រ​ពេញទំហឹង​ឱ្យមាន​ការប្រកួត​អាស៊ាន​ប៉ា​រ៉ា​​ហ្គេម​លើក​ទី​១១ ឆ្នាំ​២០២២​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នេះ ដើម្បី​គោលដៅ​ឆ្ពោះទៅ​ទទួល​ធ្វើ​​ម្ចាស់ផ្ទះ អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ក្រោយ​បញ្ចប់​ការប្រកួត​កីឡា ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ប្រមាណ​២​សប្តាហ៍​។​

​តាមពិត​ការរៀបចំ​ធ្វើ​ម្ចាស់ផ្ទះ អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២​នេះ​ត្រូវ​ដល់​វេន​ម្ចាស់ផ្ទះ វៀតណាម ដែល​រៀបចំ​បន្ត បន្ទាប់ពី​បញ្ចប់​ស៊ី​ហ្គេម ប៉ុន្តែ​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​វៀតណាម​ទទួល​រៀបចំ​ធ្វើ​តែ​ស៊ី​ហ្គេម​ប៉ុណ្ណោះ​។

​ដោយសារតែ​ស្ថានភាព​ការខកខាន​នៃ​ការប្រកួត​កីឡា​ជនពិការ​នេះ​ត្រូវបាន​លុបចោល​ពីរលើក កាលពី​ឆ្នាំ​២០១៩ ដោយ​ម្ចាស់ផ្ទះ នៅ​ហ្វីលីពីន និង​ខកខាន​ម្តងទៀត នៅ​ប្រទេស​វៀតណាម​នេះ ទើប​ធ្វើ​ឲ្យ​សហព័ន្ធ​កីឡា​ជនពិការ​អាស៊ាន​បង្ហាញ​កង្វល់​ជាខ្លាំង ដោយ​ការលុបចោល​នេះ​ធ្វើ​ឲ្យ​បាត់បង់​គុណភាព​សមត្ថ​ភាព​របស់​ក្រុម​អត្ត​ព​លិ​ក​អាស៊ាន​៕​

Post navigation