Cambodia

កម្ពុជា ​ប្រាប់​សហភាព​អឺរ៉ុប ពី​ស្ថានភាព​ពិត នៅ​កម្ពុជា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ កម្ពុជា​-​សហភាព​អឺរ៉ុប លើក​ទី​១១

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ កម្ពុជា បាន​ប្រាប់​សហភាព​អឺរ៉ុប ពី​ស្ថានភាព​ពិត ជាក់ស្តែង នៅ​កម្ពុជា ក្នុង​បទ​អន្តរាគមន៍ ស្តីពី​វឌ្ឍនភាព នៃ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ កម្ពុជា​-​សហភាព​អឺរ៉ុប លើក​ទី​១១ តាមរយៈ​ប្រព័ន្ធ Video Conference កាលពី​ថ្ងៃទី​២៧ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ។​

​នៅក្នុង​កិច្ចប្រជុំ គណៈកម្មាធិការ​ចម្រុះ កម្ពុជា​-​សហភាព​អឺរ៉ុប លើក​ទី​១១ លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានធ្វើ​បទ​អន្តរាគមន៍ ស្តីពី​វឌ្ឍនភាព នៃ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់ នៅ​កម្ពុជា​។​

​លោក ជិន ម៉ា​លីន បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា​ថាៈ កិច្ចប្រជុំ​នេះ គឺជា​កិច្ចប្រជុំ គណៈកម្មាធិការ​ចម្រុះ កម្ពុជា​-​សហភាព​អឺរ៉ុប លើក​ទី​១១ ដែល​ធ្វើ​រៀងរាល់ ពីរ​ឆ្នាំ​ម្តង ដោយ​កាលពី ពីរ​ឆ្នាំ បានធ្វើ​នៅ​ខាង សហភាព​អឺរ៉ុប នៅ​ព្រុ​ច​ស្សែ​ល ហើយពីរ​ឆ្នាំក្រោយ បានធ្វើ​នៅ​កម្ពុជា ដែលជា​ម្ចាស់ផ្ទះ ប៉ុន្តែ​ដោយសារ​ស្ថានភាព​កូ​វីដ ១៩ មិនអាច​ជួបគ្នា​ផ្ទាល់ គឺ​ធ្វើ​តាមរយៈ​វីដេអូ​ខិ​ន​ហ្វើ​រិ​ន ។​

​លោក ជិន ម៉ា​លីន បានបញ្ជាក់​ថាៈ កិច្ចប្រជុំ​នេះ បាន​ពិភាក្សា ទៅលើ​ប​ប្រធានបទ ពាក់ព័ន្ធ​ទៅនឹង​ស្ថានភាព​សិទ្ធិមនុស្ស ការអនុវត្ត​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ទាក់ទង​ទៅនឹង​ប្រជាធិបតេយ្យ និង​ការកែទម្រង់​។ កម្ពុជា និង​សហភាព​អឺរ៉ុប បាន​ពិភាក្សាគ្នា ដោយ​បង្ហាញ​នូវ វឌ្ឍនភាព នៃ​ស្ថានភាព​សិទ្ធិមនុស្ស ការកែទម្រង់​ច្បាប់ ប្រព័ន្ធយុត្តិធម៌ ការអនុវត្ត​ច្បាប់ នៅ​កម្ពុជា ក៏ដូចជា នៅ​សហភាព​អឺរ៉ុប ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ នូវ​ព័ត៌មាន បទពិសោធន៍ និង​រៀនសូត្រ ពីគ្នា​ទៅវិញទៅមក​។

សម្រាប់​កម្ពុជា គឺ​តំណាង​ក្រសួងយុត្តិធម៌ និង​តំណាង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏បាន​បង្ហាញ​ពី​វឌ្ឍនភាព ពាក់ព័ន្ធ​ទៅនឹង ស្ថានភាព​សិទ្ធិមនុស្ស វឌ្ឍនភាព នៃ​ការកែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ នៅ​កម្ពុជា និង​ពី​ស្ថានការណ៍ នយោបាយ ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់ មួយចំនួន នៅ​កម្ពុជា ដើម្បី​ជម្រាប​ទៅខាង សហភាព​អឺរ៉ុប ឲ្យ​បាន​យល់​ពី​ស្ថានភាព​ពិត ជាក់ស្តែង នៅ​កម្ពុជា​៕/V​

កម្ពុជា បាន​ប្រាប់​សហភាព​អឺរ៉ុប ពី​ស្ថានភាព​ពិត ជាក់ស្តែង នៅ​កម្ពុជា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ កម្ពុជា​-​សហភាព​អឺរ៉ុប លើក​ទី​១១

កម្ពុជា បាន​ប្រាប់​សហភាព​អឺរ៉ុប ពី​ស្ថានភាព​ពិត ជាក់ស្តែង នៅ​កម្ពុជា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ កម្ពុជា​-​សហភាព​អឺរ៉ុប លើក​ទី​១១

កម្ពុជា បាន​ប្រាប់​សហភាព​អឺរ៉ុប ពី​ស្ថានភាព​ពិត ជាក់ស្តែង នៅ​កម្ពុជា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ កម្ពុជា​-​សហភាព​អឺរ៉ុប លើក​ទី​១១

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Piazon about Chelsea: After 3-4 leases, I realized that this is just a business. It was hard, but I do not regret it
Liverpool's results are an anomaly. Don't be fooled by the shouting-the crisis is not so global (although it may cost the championship) Showsport's emotional reaction to Klopp's results
Leicester have stopped negotiations on the loan of Eriksen due to the high salary of the player
Buffon-Ronaldo: CR 760! I could have scored less
Barcelona's appeal against the suspension of Messi was rejected
The youngster agreed to go to Arsenal. Real will give midfielder in rent without the right of redemption
President of Genoa: I intend to keep Shomurodov. Juventus did not contact us