Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្ពុជា-ថៃ ជំរុញការដំឡើងច្រកទ្វារព្រំដែនអានសេះ ក្នុងខេត្តព្រះវិហារ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ

Views: 1

ដោយ: សៅវ៉ាន់ឌី/ព្រះវិហារ៖ ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា-ថៃ កំពុងរួមគ្នា ជំរុញការដំឡើងច្រកទ្វារព្រំដែនអានសេះ ស្ថិតក្នុងខេត្តព្រះវិហារ ទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ នេះបើតាមការឲ្យដឹងពី លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានគូសបញ្ជាក់ថា ការដំឡើងទៅជាច្រកទ្វារព្រំដែនអន្ដរជាតិនេះ រាជរដ្ឋាភិបាលប្រទេសទាំងពីរ បានឯកភាពគ្នាជាគោលការណ៍ហើយ ហើយក្រុមការងារបច្ចេកទេសក៏កំពុងជជែកគ្នាបន្ដទៀតផងដែរ។

លោកអភិបាលខេត្តបានថ្លែងយ៉ាងដូច្នេះថា រាជរដ្ឋាភិបាលប្រទេសទាំងពីរ មានគោលការណ៍ដំឡើងទៅជាច្រកទ្វារព្រំដែនអន្ដរជាតិ។ ចំពោះការងារបច្ចេកទេស គណៈកម្មការទំនាក់ទំនងព្រំដែន កំពុងជជែកក្នុងលទ្ធភាពបើកច្រកនេះ ហើយក្រសួងមហាផ្ទៃកម្ពុជា និងថៃ ក៏បានឯកភាពគ្នាជាគោលការណ៍បន្ដជំរុញបើកច្រកនេះផងដែរ ហើយការងារបច្ចេកទេសកំពុងតែបន្ដ៕/R

Post navigation