Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​កម្ពុជា​ត្រូវបាន​អបអរសាទរនិង​កោត​សរសើរ​យ៉ាងខ្លាំងសម្រាប់ការរៀបចំ​យ៉ាង​ជោគជ័យ​នូវកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ

Views: 2

ដោយៈមុនីរ័ត្ន/ភ្នំពេញ​៖​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិ​អន្តរជាតិ​​នៅ​ថ្ងៃ ទី​១១​ខែសីហា​នេះ​បានផ្សព្វផ្សាយនូវអត្ថបទដកស្រង់ជាច្រើន​ដោយដាក់ចំណងជើងថា”​កម្ពុជា​ត្រូវបាន​អបអរសាទរ និង​កោតសរសើរចំពោះ​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំប្រកបដោយ​ជោគជ័យ​នូវកិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន​លើក​ទី​៥៥ (55th AMM) និង​កិច្ចប្រជុំ​ពាក់ព័ន្ធពីថ្ងៃ​ទី​២៩ ខែកក្កដាដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នៅ​រាជធានី ភ្នំពេញ​។​

​អត្ថបទ​ដែលមាន​ចំនួន​១១​ទំព័រ នោះត្រូវបានអ្នកនាំពាក្យលោក ជុំ សុន្ទរី បញ្ជាក់ថានេះជាការ​ដកស្រង់​ខ្លឹមសារ ចេញពី អត្ថបទ / ការវិភាគ / យោបល់ ដែល​បានចុះផ្សាយ​ក្នុង​ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ៖

១.​អបអរសាទរ​អាស៊ាន (​បទ​វិចារណកថា​ដោយ Jakarta Post នៅ ថ្ងៃទី ៨ សីហា ២០២២)
– ថ្លែង​ក្នុងនាម​ប្រធាន​អាស៊ាន រដ្ឋមន្ត្រីការបរទេស​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន បាន​រំលឹក​ដល់​រដ្ឋមន្ត្រីការបរទេស​ទាំងអស់​ដែល​កំពុង​ចូល​រួម​ក្នុង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន (ARF) នៅ​ថ្ងៃ​សុក្រ (០៥ សីហា​) ថា រដ្ឋមន្ត្រីការបរទេស​ទាំងអស់​ត្រូវតែ​រក្សា​ឱ្យបាន​នូវ​ភាព​អត់ធ្មត់ សេចក្តី ថ្លៃថ្នូរ សុជីវធម៌​ល្អ និង​កិច្ចពិភាក្សា​ប្រកបដោយ​អរិយធម៌​។ សារ​នេះ​គឺ​ច្បាស់លាស់​ថា អាស៊ាន ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ មាន​បុព្វសិទ្ធិ​ដើម្បី​រៀបចំ​បទបញ្ញត្តិ​មួយចំនួន ហើយ​អ្នកចូលរួម ទាំង អស់​ត្រូវតែ​គោរព​ឱ្យបាន​ម៉ឺងម៉ាត់ មានន័យថា កុំមក​រញ៉េរញ៉ៃ ជាមួយ​ប្រទេស​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ឱ្យសោះ ! ។​

– នៅ​ចំ​កណ្តាល​នៃ​ភាព​តានតឹង​សកល​ដែល​កំពុងតែ​កើនឡើង​ដោយសារតែ​ការឈ្លានពាន​របស់រប​ស់​រុស្ស៊ី​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ក៏ដូចជា ការកើនឡើង​នូវ​ភាព​តានតឹង​រវាង​ចិន និង​សហ​ហ​រដ្ឋ​អាមេរិក​លើ បញ្ហា កោះ​តៃវ៉ាន់ ពិភពលោក​ត្រូវការ​ជា​ចាំបាច់​នូវ​វេទិកា​ផ្លូវការ​មួយ​ដែល យ៉ាង ហោចណាស់​ក៏​អ្នកចូលរួម អាច​សម្តែង​ចេញ​នូវ​ជំហរ​របស់ខ្លួន​។ ហើយ​អាស៊ាន បានផ្តល់​កន្លែង​មួយ​ដែល​ប្រទេស​មហាអំណាច​ធំៗ របស់ ពិភពលោក​មាន​អារម្មណ៍​ថា​ខ្លួន​មាន ផាសុខភាព​។​

អាស៊ាន​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ តែងតែ​ព្យាយាម​មិនឱ្យ​ផុងខ្លួន​នៅ ជាប់ ចំ​ចំណុចកណ្តាល​នៃ​ការប្រយុទ្ធ​គ្នា​ដោយ​ភ្ញៀវ​របស់ខ្លួន​។
– ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ទាំងឡាយ​ដែល​នាំ​ឲ្យ​ភ្ញៀវ​អាស៊ាន​គោរព​ច្បាប់​ល្បែង​នេះ គឺ​ដោយសារតែ​អាស៊ាន​បានទទួល​ជោគជ័យ ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ដ៏​លំបាក​បំផុត​របស់ខ្លួន ដោយ​ការដាក់ ទណ្ឌកម្ម​របប​យោធា​មី​យ៉ាន់​ម៉ា​ក្រោម​ការដឹកនាំ​របស់​ឧ​ត្ត​ម​សេនីយ៍ Min Aung Hlaing ចំពោះ​ទង្វើ​ដ៏​ព្រៃផ្សៃ​របស់ខ្លួន​។​

ជាការ​ភ្ញាក់ផ្អើល​សម្រាប់​ប្រទេស​ជា​សមាជិក​មួយចំនួន សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញថា សម្ដេច​ជា​ប្រធាន​អាស៊ាន ដែលមាន​ការទទួលខុសត្រូវ​ចំពោះ​វេទិកា​តំបន់​នេះ បើទោះបីជា​ក្នុង​ចិត្ត របស់​សម្ដេច​ប្រហែលជា​ប្រាថ្នា​ចង់​នៅ​ឲ្យ​ឆ្ងាយ​ពី​កិច្ចការ​ផ្ទៃក្នុង​មី​យ៉ាន់​ម៉ា​ក៏ដោយ​។​

– ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​មួយរូប​ដែល​ប្រាកដប្រជា​និយម សម្ដេច ហ៊ុន សែន បាន​ទទួលស្គាល់ថា ការ​ឈរ​នៅ​ខាង​មេដឹកនាំ​របប​យោធា ដែល​ឃោរឃៅ អាច​នឹង​នាំ​ឲ្យ​ស្រអាប់​តួនាទី​របស់​សម្ដេច​ក្នុងចំណោម មេដឹកនាំ​អាស៊ាន​តែប៉ុណ្ណោះ​។ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​ដែល​កាន់អំណាច​យូរ​ជាងគេ​លើ​ពិភពលោក សម្ដេច​ក៏មាន​បញ្ហា​នៅក្នុង​ប្រទេស​របស់ខ្លួន​ផងដែរ​។ ប៉ុន្តែដោយ​ពុំចាប់គិត​អំពី​ចេតនា​ពិត​របស់​សម្ដេច ហ៊ុន សែន ស័ក្តិសម​នឹងទទួលបាន​នូវ​ការ​ទះដៃ​អបអរ​យ៉ាង​កងរំពង​។​

– នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដា​ណឺ​ម៉ាក ក្រិ​ក ហូ​ឡង់ អូ​ម៉​ង់ កាតា និង​អារ៉ាប់​រួម បាន​ចុះហត្ថលេខា​លើ​លិខិតុបករណ៍ នៃ​ការ ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ច​សហប្រតិបត្តិ ការ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC)​។ ឥឡូវនេះ ប្រទេស​ចំនួន ៤៩ រួមទាំង​សហរដ្ឋអាមេរិក ចិន ជប៉ុន បារាំង ចក្រភព​អង់គ្លេស ឥណ្ឌា និង​កាណាដា បាន​ចុះហត្ថលេខាលើ​លិខិតុបករណ៍​នៃ​ការចូល​ជាសមាជិក​នៃ TAC ។​

– ថ្ងៃនេះ​គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ របស់​អាស៊ាន​។ សូម​អបអរសាទរអាស៊ាន​ចំពោះ​វឌ្ឍនភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ដែល​សម្រេចបាន​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ទីក្រុង​ភ្នំពេញ និង​រីករាយ​ថ្ងៃកំណើត របស់​អាស៊ាន​។​

២. អាស៊ាន​នៅ​អាយុ​៥៥​ឆ្នាំ​៖ ការរស់រានមានជីវិត និង​ការ​ទធាក់ជើង​
(​បទ​វិចារណកថា​ដោយ Kavi Chongkittavorn / Thai PBS World / ថ្ងៃទី​០៦ សីហា ២០២២)
– ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នាពេល​បច្ចុប្បន្ន កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​នូវ​អ្វីដែល​ខ្លួន​អាចធ្វើ​បានល្អ​បំផុត ដើម្បី​បង្ហាញ​ពីម​ជ្ឈ​ភាព និង​សាមគ្គីភាព​អាស៊ាន​។ លទ្ធផល​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អាស៊ាន គឺជា​តឹកតាង​បញ្ជាក់​ពី​កិច្ចខិតខំ ប្រឹងប្រែង​ប្រកបដោយ​ភាព​ឧស្សាហ៍ព្យាយាម​។ ពិតណាស់ ប្រធាន​អាស៊ាន​បាន​ស្ដារឡើងវិញ​នូវ​ភាព​អាច​ជឿជាក់​បាន (credibility) ដែល​ខ្លួន​សម​នឹង​ទទួលបន្ទាប់ពី​បាន​សាង​កំហុសកាល​ពីមួយ​ទសវត្សរ៍​មុន​។ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ប្រជាជន​កម្ពុជាគួរតែមាន​មោទនភាព​។​

– អាស៊ាន ក៏បាន​អះអាង​ជាថ្មី​អំពី​ការត្រៀមខ្លួន​នៅក្នុង​ការ ដើរតួនាទី ស្ថាបនា​ដើម្បី​សម្របសម្រួល​ឱ្យមាន​កិច្ចសន្ទនា​ដោយ​សន្តិវិធី​តាមរយៈ​យន្តការ​ដឹកនាំ​ដោយ​អាស៊ាន​។ នៅក្នុង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន (ARF) ប្រទេស​ជា​សមាជិក​ទាំង ២៧ បាន​ចែករំលែក​ទស្សនៈ របស់ខ្លួន អំពី​បញ្ហា​ប្រឈម​ក្នុង​តំបន់ និង​អន្តរជាតិ​។​

ការ​មាន​ទស្សនៈ​រួម និង​ខុសគ្នា​របស់​ប្រទេស​ជា​សមាជិក បានធ្វើ ឱ្យ​កិច្ចប្រជុំ ARF មាន​លក្ខណៈពិសេស​ប្លែក​ពី​គេ ខណៈ​មហា អំណាច​ធំៗ​ទាំងអស់​នៅក្នុង​ពិភពលោក​បាន​ចូលរួម​។ កាន់តែ ប្រសើរ​ជាង​នេះ​

​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (EAS) ដែលបានផ្ដល់​លទ្ធភាព​ឱ្យ​តួអង្គ​ក្នុង​សកលលោក​សំខាន់ៗ អាច​ជួប​មុខ​គ្នា ដោយ ផ្ទាល់​ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ ដោយ​មិនមាន​ការប្រឈមមុខ ដាក់គ្នា​។​

៣. កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥៖ កង្វល់​ជា ច្រើន​ដើម្បី​អ្វីៗ​គ្រប់យ៉ាង (​ឬ​គ្មានអ្វី ទាំងអស់​) (​បទ​វិចារណកថា ដោយ Sharon Seah, Joanne Lin, Melinda Martinus / Fulcrum/ ០៨ សីហា ២០២២)……. ទាំងនេះ គឺជាចំណុចសំខាន់ៗ​ចំនួន​៦ ដែល​បូកសរុប​កិច្ចប្រជុំ រួមមាន​៖

១. ការវិវត្ត​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​: ការសាកល្បង​ថ្មី​មួយ​អំពី​ភាពម៉ឺងម៉ាត់​សម្រាប់​អាស៊ាន​
– ……. រដ្ឋមន្ត្រីការបរទេស​អាស៊ាន មើលទៅ​ហាក់បីដូចជា​មិន​រួញរា និង​បាន​ឆ្លើយតប​យ៉ាង​ទាន់ពេលវេលា និង​ឆាប់រហ័ស តាមរយៈការចេញ​សេចក្តីថ្លែងការណ៍​តែឯង ស្តីពី «​ការវិវត្ត​នៅច្រក​សមុទ្រ តៃវ៉ាន់​»​។ …… ចំពោះ​កេរ្ដិ៍ឈ្មោះ​របស់​អាស៊ាន សេចក្តីថ្លែងការណ៍ ដែល​បាន​ឯកភាព ជា​ឯកច្ឆន្ទ​បាន​គ្របដណ្តប់​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ចាប់ពី​ការបង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​អំពី «​ការប្រែប្រួល​ក្នុង​តំបន់​» និង «​ការ​គណនា​ខុស​ដែល​អាច​កើតមាន​» រហូតដល់​ការអំពាវនាវ​ឱ្យមាន «​ភាព​អត់ធ្មត់​ជា​អតិបរមា​» ជាដើម​។​

រឿង​មួយ​ដែល​ប្រាកដ​នោះ​គឺ​ការអះអាង​ជាថ្មី​យ៉ាង​ម៉ឺងម៉ាត់​របស់​ប្រទេស​ជា​សមាជិក​ទាំងអស់ «​គោរព​គោលនយោបាយ​ចិន​តែមួយ​» ។ សេចក្តីថ្លែងការណ៍​នេះ​គឺជា​សិល្បៈ​ការទូត​របស់​អាស៊ាន​ដែល​ល្អ​បំផុត …..​។​

២. វិបត្តិ​មី​យ៉ាន់​ម៉ា​៖ សម្ពាធ​រួម​ដ៏​ធ្ងន់ធ្ងរ​
– ការវិវត្ត​នានា​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា​ត្រូវបាន​គេរាយការណ៍ថា ត្រូវបាន​លើកយក​ទៅ​ពិភាក្សាយ៉ាង​ទូលំទូលាយ​នៅក្នុង​កិច្ច ប្រជុំ​ជា ស៊េរី​។ សុន្ទរកថា​បើក​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បានផ្តល់​តម្រុយ​អំពី​ទិសដៅ​នៃ​កិច្ចពិភាក្សា​។ នៅក្នុង​សុន្ទរកថា បាន បញ្ជាក់​នូវ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ដ៏​គួរឱ្យភ្ញាក់ផ្អើល គឺ ប្រសិនបើ​មានការ ប្រហារ ជីវិត​អ្នកទោសនយោបាយ​ទៀតនៅពេលនោះ អាស៊ាន​នឹងត្រូវ បង្ខំ ចិត្ត​ឱ្យធ្វើ​ការពិចារណា​ឡើងវិញ​អំពី​តួនាទី​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន​…..​។

– អាស៊ាន​មាន​ឯកច្ឆន្ទ​ភាព​ក្នុងការ​សម្តែង​ចេញ​នូវ​ការ ខកបំណង របស់ ខ្លួន ទៅលើ​វឌ្ឍនភាព តិចតួច​ដែល​សម្រេចបាន​ក្នុងការ​អនុវត្ត ការ ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​។​

សេចក្តីថ្លែងការណ៍​រួម​បានផ្តល់​អនុសាសន៍​ថា ការវាយតម្លៃអំពីវឌ្ឍនភាពក្នុងការ​អនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច គួរតែ ធ្វើ ឡើង​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកា ដើម្បី​«​ម​គ្គុ​ទេ្ទ​សក៍ ការសម្រេចចិត្ត​សម្រាប់​ជំហាន​បន្ទាប់​»​។ ខណៈពេល​ដែលមានប្រទេសជា​សមាជិក​មួយចំនួន​ទទួលយក​ការពន្យា​ពេល​ការសម្រេច ចិត្ត​ដោយ​រដ្ឋមន្ត្រីការបរទេស ទៅជា​ការសម្រេចចិត្ត​ដោយ​ថ្នាក់ដឹកនាំកំពូល វា​ក៏​ជាការ​ផ្តល់ឱកាស​៣​ខែ​ដល់​ក្រុមប្រឹក្សា​រដ្ឋបាល​រដ្ឋ (SAC) ដើម្បី​បង្ហាញ​សុ​ឆន្ទៈ​មួយចំនួន​ទៅដល់​អាស៊ាន​។ តើ «​វឌ្ឍនភាព​» មានរូបរាង​បែបណាគឺ​អាស្រ័យ​លើ​ការជជែក​ពិភាក្សាគ្នា​។ គួរ​យល់ថា កិច្ចប្រជុំពិសេសមួយ​មុន​កិច្ចប្រជុំ​កំពូល​នៅ​ខែវិច្ឆិកា ប្រហែលជា​អាច ត្រូវបាន រៀបចំឡើង​ដើម្បី​ពិភាក្សា​អំពី​ផ្លូវ​ឆ្ពោះទៅ​អនាគត ក៏​ប្រហែលជាអាច​គិត​ឡើងវិញ​ផងដែរ​អំពី​អភិក្រម​ថ្មី​ចំពោះ​ប្រទេស​មី​យ៉ាន់​ម៉ា​។​

៣. ការចូល​ជា​សមាជិក​របស់​ប្រទេស​ទី​ម័​រ​ខាង​កើ​តៈ ប្រហែលជា​នៅ​ឆ្នាំក្រោយ​
– សំណើសុំ​ចូល​ជា​សមាជិក​អាស៊ាន​របស់​ប្រទេស​ទី​ម័​រ​ខាងកើត មើលទៅ​ឃើញថា​មាន​ការវិវត្ត ល្អប្រសើរ ដោយ​រដ្ឋមន្ត្រី​ការ បរទេស អាស៊ាន​បាន​ឯកភាព «​ព​ន្លឿ​ន​» ដំណើរការ​សម្រាប់​សំណើ​សុំចូល ជា​សមាជិក​នេះ​។ រដ្ឋមន្ត្រីការបរទេស​ទី​ម័​រ​ខាងកើតលោកជំទាវ Adaljiza Magno ត្រូវបាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវ និង​មាន​ជំនួប ទ្វេភាគី មួយចំនួន​ជាមួយ​សម​ភាគី​របស់លោក​ជំទាវ​នៅក្នុង ឱកាស នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥​។ មើល​លើ ទិដ្ឋភាព ទាំងអស់នេះ កម្រាលព្រំ​ត្រូវបាន​រៀបចំ​រួចជាស្រេច​សម្រាប់ ប្រទេស ទី​ម័​រ ខាងកើត ដើម្បី​ចូលរួម​ជាមួយ​អាស៊ាន​នៅពេលដែល​ប្រទេស ឥណ្ឌូនេស៊ី​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២៣​។​

៤. ការពង្រីក​ទំនាក់ទំនង​ខាងក្រៅ ៖ ការលេង​ល្បែងដើម្បី​ផលចំណេញរបស់​អាស៊ាន​
– អំពី​បញ្ហា​អ៊ុយ​ក្រែ​ន អាស៊ាន​ហាក់ដូចជា​បាន​ជួសជុល​របងរបស់ខ្លួន​ជាមួយ​ការបើកចំហរ​ខ្សែលួស​នៅ​ខាងដើម​ចំនួន​ពីរ​ជួរ ដោយការពារខ្លួន​បាន​យ៉ាង​ល្អ​នៅលើ​ផ្នែក​ដ៏​ត្រឹមត្រូវ​នៃ​ច្បាប់​អន្តរជាតិជាអាទិ៍ «… សម្រាប់​ប្រជាជាតិ​ទាំងអស់ យើង​បន្ត​បញ្ជាក់​សារជាថ្មី​នូវ​ការគោរពរបស់​យើង​ចំពោះ​អធិបតេយ្យភាព ឯករាជភាព​នយោបាយ និង បូរណភាព​ទឹកដី​» និង​ដោយ​ការអះអាង​ជាថ្មី​នូវ​អំពាវនាវ​របស់ខ្លួន​ឲ្យគោរព​តាមច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ ជាថ្មី​ម្តងទៀត អាស៊ាន​បានធ្វើ​យ៉ាង​ដូច្នេះ​ដោយ​មិនបាន​រំលឹកដល់ប្រទេស​រុស្ស៊ី​។​

– អំពី​ទំនាក់ទំនង​ខាងក្រៅ ប្រទេស​ចំនួន​ប្រាំមួយ​បាន​ចុះហត្ថលេខាលើ​សន្ធិសញ្ញា​មិត្តភាពនិង​កិច្ចសហប្រតិបត្តិការ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ (TAC) នៅក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​៣ ខែសីហា​។ សំណើ​របស់​អ៊ុយ​ក្រែ​ន​សុំចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា TAC ក៏​ត្រូវបាន​ពិចារណា​ផងដែរ ដោយ​មិនមាន​ការជំទាស់​ពី​រដ្ឋមន្ត្រី ការបរទេស​ណា​ម្នាក់​ឡើយ (​គួរ​កត់សម្គាល់ថា មី​យ៉ាន់​ម៉ា​អវត្តមាន ពី​កិច្ចប្រជុំ​នេះ​)​។ អាស៊ាន​បានផ្តល់​ឋានៈ​ភាពជា​ដៃគូ​សន្ទនា​តាម​វិស័យ (SDP) ដល់​ប្រទេស​ប្រេ​ស៊ី​ល និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (​ដោយ​ចូល រួមជាមួយ ប្រទេស​ន័​រវេ​ស ប៉ា​គី​ស្ថាន ស្វី​ស និង​តួ​ក​គី​នៅក្នុង វិស័យ​ប្រភេទ​នេះ​)​។​

​អាស៊ាន​ក៏បាន​រៀបចំ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ជា​លើកដំបូង​ជាមួយ​ចក្រភព​អង់គ្លេស ដែលជា​ដៃគូ​សន្ទនា​ទី​១១ របស់​អាស៊ាន​ផងដែរ​។ សំខាន់​ជាងនេះទៅទៀត អាស៊ាន​ក៏បាន​ប្រកាស​ផងដែរ​ថា ទំនាក់ទំនង​ដៃគូ​សន្ទនា​របស់ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក និង​ឥណ្ឌា នឹង ត្រូវបាន​លើកកម្ពស់​ទៅជាភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ នៅ​ខែវិច្ឆិកា​ខាងមុខ (​បន្ទាប់ពី​ប្រទេស​ចិន និង​អូស្ត្រាលី កាលពី​ឆ្នាំ មុន​)​។​

៥. ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ៖ តារាង​ពិន្ទុ​ពាក់កណ្តាលអាណត្តិ​
– ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ កម្ពុជា​បាន​ដោះស្រាយ​ទាំង​ខ្លឹមសារ និង​ថា​ម​វ័​ន្ត​បាន​យ៉ាង​ល្អប្រសើរ ដោយបាន​រំដោះខ្លួន​ចេញពី​ការបរាជ័យ​កាលពី​មួយ​ទសវត្សរ៍​មុន​ដែល​ខកខាន​ក្នុងការចេញសេចក្តីថ្លែងការណ៍​រួម​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ាន នា​ឆ្នាំ​២០១២ ។​

កម្ពុជា​មិន​ត្រឹមតែ​អាចឆ្លើយតប​បាន​ទាន់ពេលវេលា​ចំពោះ​ការវិវឌ្ឍ​នៃ​ស្ថានការណ៍​ដែល​កំពុង​កើតមាន នៅក្នុង​រង្វង់​អាស៊ាន​ប៉ុណ្ណោះ​ទេ កម្ពុជា​ថែមទាំង​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដែលមាន ១១៩​កថាខណ្ឌ ដោយ​ឆ្លើយតប​ទៅនឹង​ចំណុច​សំខាន់ៗ​នៃ​ជម្លោះ (​មី​យ៉ាន់​ម៉ា អ៊ុយ​ក្រែ​ន ទស្សនៈវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ជាដើម​) បាន​យ៉ាង​ល្អ​នៅមុន​ការបញ្ចប់​កិច្ចប្រជុំ​ទាំងអស់​ផងដែរ​»​។​

វា​បង្ហាញ​អំពី​កម្រិត​នៃ​ការសម្របសម្រួល​ដែល​ប្រទេស​ម្ចាស់ផ្ទះ​បាន​ចំណាយពេល និង​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ដើម្បី​ធានាថា ការចរចា​លើ អត្ថបទ​នានា​នឹងមិន​ត្រូវបាន​ជជែក​ឡើងវិញ​នៅ​នាទីចុងក្រោយ​ឡើយ​។​
ការសម្រេចចិត្ត​ដើម្បី​ដក​សេចក្តីថ្លែងការណ៍​ស្ដីពី​ការវិវត្ត​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ចេញពី​សេចក្តីថ្លែងការណ៍​រួម គឺជា​ការសម្រេចចិត្ត មួយ​ដ៏ ត្រឹមត្រូវ ព្រោះ​វា​មាន​ហានិភ័យ​ទៅ​បំផ្លាញ​អត្ថបទ​ដែល​បាន ចរចា​រួច ហើយ​។​

៦. អំណាច​កោះប្រជុំ​របស់​អាស៊ាន​៖ ឯក​ភាពជា​ចម្បង
– ថាមភាព​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ក្នុង​ទម្រង់​កិច្ចប្រជុំទល់មុខជា​លើកដំបូងចាប់តាំងពី​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​មក គឺមិនអាច​ព្យាករណ៍​បាន និង​មាន​ភាពផុយស្រួយ​ដូចជា​បរិយាកាសភូមិសាស្ត្រ​នយោបាយ​។ ភាព​តានតឹង​ត្រូវបាន​គេ​រាយការណ៍​ថា មាន កម្រិត​ខ្ពស់​នៅក្នុង​កិច្ចប្រជុំ​ចំនួន​១៥ ដែល​អាស៊ាន​ធ្វើឡើង​ជាមួយនឹង ដៃគូ​សន្ទនា​ខាងក្រៅ​របស់ខ្លួន​។ តួនាទី​ស្នូល​របស់​អាស៊ាន ប្រែ​ជាមាន សភាព​សើរៗ​នៅពេលដែល​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (EAS) បាន​ប្រែក្លាយទៅជា​វេទិកា​សម្រាប់​ល្បែង​ស្តីបន្ទោស​ចោទ​គ្នា​ទៅវិញទៅមក​រវាង​មហាអំណាច​ធំៗ​។​

– មន្ត្រី​ចាត់ចែង​ការងារ​ក្នុង​កិច្ចប្រជុំ​ត្រូវ​ឈឺក្បាល​លើ​បញ្ហារៀបចំកន្លែង​អង្គុយ​សម្រាប់​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​ក្នុង​កិច្ចប្រជុំ​។​

មាន​សេចក្តីរាយការណ៍​ថា ម្ចាស់ផ្ទះ​បាន​ដោះស្រាយ​កន្លែង អង្គុយ​តាម បែប​ពិធីការ​នៅ EAS ដោយ​ស្នើ​សុំឱ្យ​អនុរដ្ឋមន្ត្រី​របស់​ហ្វីលីពីន Theresa Lazaro អង្គុយ​ចន្លោះ​សហរដ្ឋអាមេរិក និង​រុស្ស៊ី​។​

– គ្មានអ្វី​គួរឱ្យ​សង្ស័យ​ទេ​ដែលថា អាស៊ាន​រក្សា​អំណាច​កោះ ប្រជុំ​របស់ ខ្លួន​ក្នុង​ការអញ្ជើញ​មហាអំណាច​ពិភពលោក​មកកាន់​តុ​ប្រជុំ​។ ប៉ុន្តែ ទោះជា​យ៉ាងណា វា​នៅ​មិនទាន់​គ្រប់គ្រាន់​ក្នុងការ​ទាក់ទាញ​ចំណាប់ អារម្មណ៍ នៅពេល​និយាយ​ដល់​នយោបាយ​ជាក់ស្តែង​របស់ ពិភពលោក​។ អាស៊ាន​អះអាងថា អាច​ដើរតួនាទី​សម្របសម្រួល នៅក្នុង​ភាព​តានតឹង​នៃ​ច្រក​សមុទ្រតៃវ៉ាន់ ប៉ុន្តែ​ធាតុពិត គឺ​ការបង្កើតជំហរ​រួមគ្នា​ក្នុងចំណោម​សមាជិក​របស់ខ្លួន​ចំពោះ​បញ្ហា​ក្នុង​តំបន់ រួមទាំង បញ្ហា​ប្រទេសជិតខាង​ដូចជា​មី​យ៉ាន់​ម៉ា គឺ​បន្ត​នៅតែ​ជាបញ្ហា ប្រឈម​។ ទោះបីជាមាន​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ល្អ​បំផុត​របស់​អាស៊ាន (​ការឯកភាព​អាស៊ាន​, ម​ជ្ឈ​ភាព​អាស៊ាន ជាដើម​) អាស៊ាន​នៅតែគេច​មិន​ផុតពី​ការ​ក្លាយជា​ចំណាប់ខ្មាំង​របស់​មហាអំណាច​។​

៤.ការចុះផ្សាយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​តំណាង​សហភាព​អឺរ៉ុប ផ្តល់​ចំណាត់ថ្នាក់​ល្អ​ដល់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន (​ស្មេ​រៈ Taing Rinith / Khmer Times / August 10, 2022)

– នៅ​ពាក់​កណ្តាលផ្លូវ​ក្នុងតួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន កម្ពុជា ត្រូវបាន​គេ​កោតសរសើរ​ចំពោះ​តួនាទី និង​ការរួមចំណែករបស់ខ្លួនក្នុងនាម​ជា​ប្រធាន​អាស៊ាន និង​សម្រាប់​ការធ្វើជា​ម្ចាស់ ផ្ទះ​រៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ ដោយជោគជ័យ​កាលពីសប្តាហ៍មុន​។​

– វិទ្យាស្ថាន ISEAS-Yusof Ishak ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​ដែល ពីមុន​មាន​ឈ្មោះថា វិទ្យាស្ថាន​សម្រាប់​ការសិក្សា​អំពី​អាស៊ីអាគ្នេយ៍ ហើយ​ដែល​បាន​ប្តូរ​ឈ្មោះ​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០១៥ ដើម្បី​ផ្តល់ ជា​កិត្តិយស​ចំពោះ​ប្រធានាធិបតី​ទី​១​របស់​សិង្ហ​បុរី Yusof Ishak នោះ នៅក្នុង​បទ​វិភាគ​របស់ខ្លួន​ដែល​បានចេញ​ផ្សាយ​នៅក្នុង​វេទិកា​នយោបាយ​អន​ឡាញ Fulcrum Commentary បាន​កោតសរសើរ​កម្ពុ​ជា ចំពោះ​សមត្ថភាព​ក្នុងការ​ដោះស្រាយ​ភាព​តានតឹង​បច្ចុប្បន្ន​ក្នុងនាម​ជា​ប្រធាន​អាស៊ានដោយ​ផ្អែកលើ​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន​លើក​ទី ៥៥ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញកាលពីសប្តាហ៍​មុន​។​

– បទ​វិភាគ​សរសេរថា «​ក្នុងនាម​ជា​ប្រធាន​នៃ​កិច្ចប្រជុំ កម្ពុជា​បាន ដោះស្រាយ​ទាំង​ខ្លឹមសារ និង​សមត្ថភាព​ប្រកបដោយ​សក្ដានុពល ដោយបាន​រំដោះខ្លួន​ចេញពី​ភាពបរាជ័យ​អស់​មួយ​ទសវត្សរ៍ ដែល ខកខាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ាន​កាលពី​ឆ្នាំ ២០១២ »​។ (​មាតិកា​បន្ថែម​មាននៅ​ក្នុង​ចំណុច​ទី (៣). កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេសអាស៊ាន​លើក​ទី​៥៥៖ កង្វល់​ជាច្រើន​ដើម្បី​អ្វីៗ​គ្រប់យ៉ាង (​ឬ​គ្មានអ្វី​ទាំងអស់​)

– នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ខ្មែរ​ថា​ម​ស៍ កាលពី ថ្ងៃ​សុក្រ ឯកឧត្តម ចូសេព បូ​រ៉េ​ល វុន​តេ​លេស (Josep Borrell Fontelles) តំណាង​ជាន់ខ្ពស់​នៃ​សហភាព អឺរ៉ុប ទទួលបន្ទុក កិច្ចការ បរទេស និង​សន្តិសុខ​គោលនយោបាយ និង​ជា​អនុប្រធាន គណៈកម្មការ អឺរ៉ុប បានផ្តល់​កិត្តិយស​ដល់​កម្ពុជា​សម្រាប់ គំនិត ផ្តួចផ្តើម​របស់ខ្លួន​ក្នុងការ​កាត់បន្ថយ​អំពើហិង្សា​នៅ​មី​យ៉ាន់​ម៉ា បើ​ទោះ បី​ជា​ភាពជោគជ័យ​របស់ខ្លួន​នៅមានកម្រិត​ក៏ដោយ​។​

– ឯកឧត្ដមបាន​មានប្រសាសន៍ថា «[​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​] កម្ពុជា​កំពុង​ដើរតួនាទី​របស់ខ្លួន ដោយ​ការចូលរួម​យ៉ាងច្រើន​ទាំង ជា​លក្ខណៈ​នយោបាយ​និង​បុគ្គល នៅក្នុង​បញ្ហា​មី​យ៉ាន់​ម៉ា​»​។​

 – «​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដែលមាន​តួនាទី ជា​ប្រេសិត​ពិសេស​អាស៊ាន ផង​នោះ បាន​ចូលរួម​យ៉ាង​ផុសផុល​ដើម្បី ជំរុញ​ឲ្យ​របប​សឹក​យោធា​ឱ្យ​យល់ថា​ខ្លួន​ត្រូវតែ​ផ្លាស់ប្តូរ​។ ជា​អកុសល កិច្ច ខិតខំ នេះ​មិនបាន​ជោគជ័យ​ឡើយ​»​។​

– ឯកឧត្តម វុន​តេ​លេស បាន​លើកឡើងថា ប្រទេស​កម្ពុជា​ដែល បាន ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង គឺ​មិនគួរ​ត្រូវ​រង​ការស្តីបន្ទោស​ណាមួយ ចំពោះ​បរាជ័យ​ក្នុងការ​នាំមក​នូវ​សន្តិភាព​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​នោះទេ​។​
 – ឯកឧត្តម​បាន​បន្តថា «​វា​មិនមែនជា​កំហុស​របស់​កម្ពុជា​នោះទេ ប៉ុន្តែ វា​ជា​កំហុស​របស់​របប​សឹក ទៅវិញ​ទេ​»​។ ការប្រហារជីវិត​សកម្មជន នយោបាយ​ទាំង​បួន​នាក់ គឺជា​ដំណឹង​អាក្រក់​បំផុត​ដែល​យើង បាន ទទួល​ក្នុងឆ្នាំនេះ​»​។​

– ឯកឧត្តម​បាន​បន្ថែមថា «​ខ្ញុំ​សូម​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់ខ្លួន ហើយ​ខ្ញុំ​ក៏​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​តួនាទី​របស់​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ផងដែរ​»​។​

៥. អ្នកវិភាគ​មើលឃើញ​ចំណុច វិជ្ជមានជាច្រើនពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​កម្ពុជា​
(​ស្មេ​រៈ នៀម ឆេង / ភ្នំពេញ​ប៉ុស្តិ / ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០២២)

-ក្រុមអ្នកវិភាគ​មើលឃើញ​ចំណុច​វិជ្ជមាន​ជាច្រើនពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក ទី ៥៥ (AMM-55) និង​កិច្ចប្រជុំ​ពាក់ព័ន្ធដែល​រៀបចំ​ដោយផ្ទាល់នៅ​កម្ពុជាជា​លើកដំបូង​ចាប់តាំងពី​មានការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ ១៩ ។​

– រដ្ឋមន្ត្រីការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ ប្រាក់ សុខុន បាន​ថ្លែងថា នៅក្នុង​ករណីខ្លះកិច្ចប្រជុំ​ដោយផ្ទាល់ គឺ​ឡើងក​ម្ដៅ ដោយសារតែ​ស្ថានភាព​បច្ចុប្បន្ន​នៃ​កិច្ចការ​ពិភពលោក​។​
– នៅក្រោយ​កិច្ចប្រជុំ AMM-55 នេះ មាន​ចេញ​សេចក្តីថ្លែងការណ៍រួមចំនួន ២៩​ទំព័រ ប៉ុន្តែ​នៅមុននេះ​បន្តិច អាស៊ាន ក៏​បានចេញ​សេចក្តី ថ្លែងការណ៍​ដាច់ដោយឡែកស្តីពី​ភាព​តានតឹងនៅ​ច្រក​សមុទ្រ តៃវ៉ាន់ ដែល កើតមានឡើងបន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី ណាន់​ស៊ី ប៉េ​ឡូ​ស៊ី ទៅកាន់​កោះ​តៃវ៉ាន់ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង ហើយ​ដែល​ប្រទេស​ចិន​បាន​អះអាង​ជាយូរមកហើយ​ថា​ជា​ទឹកដី​របស់ខ្លួនក្រោម​គោលនយោបាយ «​ចិន​តែមួយ​» ។

– អ្នកវិភាគបីរូបនៅក្រុមប្រឹក្សាយោបល់ FULCRUM មានមូលដ្ឋាននៅសិង្ហ​បុរី នៃ​មជ្ឈមណ្ឌលសិក្សា​អាស៊ាន ដែលជាស្ថាប័នចំណុះវិទ្យាស្ថាន ISEAS – Yusof Ishak គឺ លោកស្រី Sharon Seah លោកស្រី Joanne Lin និងលោកស្រី Melinda Martinus បានលើកឡើង ៦​ចំណុច ដើម្បី​សង្ខេបពីកិច្ចប្រជុំនោះរាប់​ចាប់ពីដំណើរ​ទស្សនកិច្ច​រប​ស់​ជំទាវ​ប៉េ​ឡូ​ស៊ី ទៅកាន់​តៃវ៉ាន់ រហូតដល់បញ្ហា មី​យ៉ាន់​ម៉ា និង ឯកភាពរបស់អាស៊ាន ។ (​ចំណុច​ទាំង​៦​នេះ អាច​រកអាន​បាន​នៅក្នុង​ចំណុច​ទី (៣): កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ានលើក​ទី ៥៥៖ កង្វល់​ជាច្រើន​ដើម្បី​អ្វីៗ​គ្រប់យ៉ាង (​ឬ​គ្មានអ្វី​ទាំងអស់​))

– សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​កាល​សប្តាហ៍មុនថា ថ្នាក់ដឹកនាំ​មួយចំនួនដែល​ចូលរួម​ប្រជុំ​បដិសេធអង្គុយក្បែរគូបដិបក្ខ​របស់​ពួកគេ។ ប៉ុន្តែសម្តេច​បាន​បន្ថែមថា អ្នក​ចូលរួមបានយល់ច្បាស់នូវ​ស្ថានភាព នៅពេលដែលកម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ​នេះក្នុងស្ថានភាព​ស្មុគស្មាញ​មិន​ធ្លាប់មាន​ពីមុនមកក្នុង នយោបាយ​ពិភពលោក ។​
– សម្តេចថ្លែងថា ៖ « អ៊ីចឹងសូម្បីតែ​ការរៀបចំកៅអីអង្គុយក៏ពិបាកដែរ ព្រោះឥឡូវកំពុង​តែមាន​ជម្លោះ នៅអឺរ៉ុប មានជម្លោះនៅកន្លែងមួយចំនួន ។ ដូច្នេះ​ការរៀបកៅអីអង្គុយគេមិនចង់អង្គុយជិតគ្នា ក៏មាន មិនមែនជារឿង ងាយស្រួលទេ » ។ សម្តេច​បាន​បន្ថែមថា ទោះបីជា​យ៉ាងនេះ​ក្តីកម្ពុជា​អាច​គ្រប់គ្រង​ធ្វើបាន​។

– លោក គិ​ន ភា ប្រធាន​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាក៏បានមើលឃើញចំណុច ល្អៗ ជាច្រើនចេញពីកិច្ចប្រជុំកាលពីសប្ដាហ៍មុនតាំងពី​ការរៀបចំ​បដិសណ្ឋារកិច្ច និង ពិធីការផ្សេងៗជូន​ឥស្សរៈជន​ដែល​ចូលរួម​កិច្ចប្រជុំ​។​

– លោក​បាន​មានប្រសាសន៍ថា កម្ពុជាត្រូវបាន​គេ​មើលឃើញថា មានសមត្ថភាពសម្របសម្រួលខ្ពស់ក្នុង ការចាត់ចែងកិច្ចប្រជុំ​ការទូតកម្រិតខ្ពស់ ហើយអាច​ចេញសេចក្តីថ្លែង​ការណ៍សម្រាប់កិច្ចប្រជុំនីមួយៗ ដែល​មិនមែនជា​កិច្ចការ​ងាយស្រួល​នោះទេ នៅក្នុងបរិយាកាស ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន​។​

– លោក​បន្តថា ៖ « កិច្ចប្រជុំនេះបានបង្ហាញជំហរច្បាស់របស់កម្ពុជា ជាប្រធានអាស៊ានក្នុងការកសាងសហគមន៍ អាស៊ាន និងរក្សាម​ជ្ឈ​ភាពរបស់អាស៊ាន ដែលជាតួនាទីសំខាន់របស់​ប្រធានអាស៊ានដោយ​បន្ថែមថា មុខមាត់ របស់កម្ពុជា ក៏ត្រូវបានលើកតាមហ្នឹងដែរ » ។​

– ពេលនិយាយដល់ បញ្ហាតៃវ៉ាន់ លោក គិ​ន ភា លើកឡើងថា កម្ពុជា និង អាស៊ាន បានដោះស្រាយ​បញ្ហា​ដោយ​ភាព​វៃឆ្លាត តាមរយៈ​ការចេញថ្លែងការណ៍មួយ ដែលសហរដ្ឋអាមេរិក ចិន និង រុស្ស៊ី អាចទទួលយក បាន ស្របពេល​បញ្ជាក់​ច្បាស់​អំពី​ផលប្រយោជន៍ ស្នូល​របស់អាស៊ាន នៅក្នុង​ការ​បន្ធូ​បន្ថយ​ភាព​តានតឹង និង​បំណងប្រាថ្នា​របស់ខ្លួន​ចង់ឃើញ​ការចរចារ ដោយ​សន្តិវិធីជាជាង​ជម្លោះ​ប្រដាប់អាវុធ​។​

៦. ក្រោយ​បញ្ចប់​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី ឯកឧត្តម វី​វៀន បា​ឡា​គ្រី​ស្ហ្ស​ណាន់ (Vivian Balakrishnan) បាន​អបអរសាទរ​កម្ពុជាចំពោះ​ជោគជ័យ​ក្នុងការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM) លើក​ទី​៥៥​។ (​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម វី​វៀន បា​ឡា​គ្រី​ស្ហ្ស​ណាន់ នៅ​ថ្ងៃទី ០៦ សីហា ២០២២)

– រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​បាន​សរសេរ​នៅលើ​គណនី​បណ្តាញ​សង្គម​ផ្លូវការ​របស់​ឯកឧត្តម​ថា​៖ «​យើង​កំពុង​ស្ថិតក្នុង​គ្រា​ដ៏​គ្រោះថ្នាក់មួយ​ក្នុងទំនាក់ទំនង​ពិភពលោក​។ ជោគជ័យ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (EAS) និង​វេទិកា​តំបន់​អាស៊ាន (ARF) គឺជា​សក្ខីភាព​ចំពោះ​តួនាទីរៀបចំ​ប្រមូលផ្តុំ​របស់​អាស៊ាន ក្នុង​ការរក្សា​និម្មាបនកម្ម​តំបន់​ដែលបើកចំហប្រកបដោយបរិ​យា​ប័ន្ន និង​ជំរុញ​កិច្ចសន្ទនានិង​ការទូត​» ។​

– ឯកឧត្តម​បាន​បន្តថា​៖ «​សូម​អបអរសាទរ​ចំពោះ​កម្ពុជា​ដែលបានទទួលជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ AMM លើក​ទី ៥៥» ។​

៧. រដ្ឋមន្ត្រីការបរទេស​ចិន​កោតសរសើរ​កម្ពុជាសម្រាប់​ការរួមចំណែកជា​វិជ្ជមាន​ដល់​កិច្ច​សហ​​ប្រតិបត្តិការ​អាស៊ី​បូព៌ា (​សារព័ត៌មានខ្មែរ​ថា​ម​ស៍​, នៅ​ថ្ងៃទី ០៨ សីហា ២០២២)

– នៅក្នុង​សន្និសីទកាសែត​នៅ​ល្ងាច​ថ្ងៃទី ០៥ ខែសីហា ឆ្នាំ​២០២២ បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ច ប្រជុំ​ពាក់ព័ន្ធ ឯកឧត្ដម​ទីប្រឹក្សា​រដ្ឋ វ៉ាង យី បាន​មានប្រសាសន៍ ថាកម្ពុជាបានបំពេញការងាររបស់ខ្លួនបានយ៉ាងល្អនិងជោគជ័យក្នុងការរួមចំណែកជាវិជ្ជមានដល់កិច្ចសហប្រតិបត្តិការ អាស៊ី​បូព៌ា​។​
– ឯកឧត្តម​បានលើកឡើង​ថា​៖ «​យើង​នឹង​បន្ត​គាំទ្រ​កម្ពុជាយ៉ាង​មុតមាំ​។ ខ្ញុំ​មាន​ជំនឿ​ជាក់​ថា កម្ពុជានឹង​បំពេញ​តួនាទី​របស់ខ្លួនជា​ប្រធានប្តូរ​វេន​អាស៊ាន ហើយនឹង​ជំរុញ​ទំនាក់ទំនងអាស៊ាន​-​ចិន ឈានទៅដល់កម្រិត​ថ្មី​មួយ​»​។​

៨. រដ្ឋមន្ត្រីការបរទេស​ប៉ា​គី​ស្ថាន (​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួង​កប​ទ​.​ស​អ​, នៅ​ថ្ងៃទី ០៦ ខែសីហា ២០២២)

-នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅ​ថ្ងៃទី ០៦ ខែសីហា ឆ្នាំ​២០២២ ឯកឧត្ដម​រដ្ឋមន្ត្រីការបរទេស Bilawal Bhutto Zardari បាន​អបអរសាទរ​កម្ពុជាចំពោះ​ភាពជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។​

៩. រដ្ឋមន្ត្រីការបរទេស​ទី​ម័​រ​ខាងកើត (​សេចក្តីប្រកាស​ព័ត៌មាន​របស់ក្រសួង​កប​ទ​.​ស​អ នៅ​ថ្ងៃទី ០៦ ខែសីហា ២០២២)

-នៅក្នុង​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅ​ថ្ងៃទី ០៦ ខែសីហា ឆ្នាំ​២០២២ លោកជំទាវ​រដ្ឋមន្ត្រីការបរទេស អា​ដាល់​ជី​ហ្សា ហ្សា​វី​យេ រៃ​យ៍ ម៉ាក​ណូ បាន​អបអរសាទរ​កម្ពុជាចំពោះ ភាពជោគជ័យ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។

១០.ឯកឧត្ដម អេ​ន​តូ​នី ប្លី​ន​ខេន (Antony Blinken) រដ្ឋមន្ត្រី ការបរទេស​សហរដ្ឋ​អាមេរិកបាន​ចាក​ចេញពី​រាជធានី ភ្នំពេញ ដោយ​សុទិដ្ឋិនិយម បន្ទាប់ពី​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ដ្រី​ការ បរទេស​អាស៊ាន លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​។​(​សារព័ត៌មាន​ខ្មែរ​ថា​ម​ស៍​, នៅ​ថ្ងៃទី ០៧ សីហា ២០២២)

– ឯកឧត្ដម អេ​ន​តូ​នី ប្លី​ន​ខេន បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម Twitter ថា​៖ «​ស្រប​ពេលដែល​ខ្ញុំ​ចាក​ចេញពី​ប្រទេស​កម្ពុជា ខ្ញុំ​កំពុង​រំលឹក ឡើងវិញ ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​ថ្នាក់ដឹកនាំក្នុង​តំបន់​ដ៏ទៃទៀត​។ ពួកយើង​សម្រេចបាន​នូវ​វឌ្ឍនភាព​ឆ្ពោះ ទៅរកគោលដៅ​រួម​របស់​ពួកយើង​» ។​

– ឯកឧត្ដម​បាន​បន្ថែម​ថា «​ខ្ញុំ​ចាកចេញ​ដោយមាន​សុទិដ្ឋិនិយម អំពី​វឌ្ឍនភាព​ដែល​ពួកយើង​នៅតែ​អាច​ធ្វើបាន​រួមគ្នា ដើម្បី​ឆ្ពោះ ទៅរក​ចក្ខុវិស័យ​សម្រាប់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​របស់​ពួកយើង​»​។​

– នៅក្នុង​សន្និសីទ​សារព័ត៌មានឯកឧត្ដម អេ​ន​តូ​នី ប្លី​ន​ខេន បានបញ្ជាក់​ជាថ្មី​ថា សហរដ្ឋអាមេរិក នឹង​បន្ត​មាន​ទំនាក់ទំនង ជា​វិជ្ជមាន​ជាមួយ​កម្ពុជា ដោយ​ផ្អែកលើ​កិច្ចសហប្រតិបត្តិការ ដែលមាន​ស្រាប់ ដូចជា​ទីផ្សារ​នាំចេញ និង​ជំនួយ​អភិវឌ្ឍន៍​។​

-ក្នុងអំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ ឯកឧត្ដម ក៏បាន​ប្រកាស អំពី​គម្រោង​ថ្មី​មួយ ដែលមាន​ទឹកប្រាក់​ចំនួន ២៥ លាន​ដុល្លារ​អាមេរិក ដើម្បី​លើកកម្ពស់​សន្តិសុខ​ស្បៀង និង​កំណើនសេដ្ឋកិច្ច ក្នុង​វិស័យកសិកម្មនៅ​កម្ពុជា ផងដែរ​។​

១១.​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន (USABC)(​ថ្ងៃទី​៧​សីហា​២០២២)​ខាងក្រោម​នេះ​គឺជា ការដកស្រង់​ខ្លឹមសារ​ចេញពី​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី ឯកឧត្ដម អេ​ន​តូ​នី ប្លី​ន​ខេន អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន ដែល​ចេញផ្សាយ​ដោយ USABC ៖
– ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន សង្ឃឹមថា ខណៈពេលសមាជិកសភាជជែក​ដេញដោល​អំពី​ច្បាប់ ដែល​អាច​ជះឥទ្ធិពល ដោយផ្ទាល់​ទៅដល់​អនាគត នៃ​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​-​អាស៊ាន និង​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​(IPS) ដូចជា​ច្បាប់​ស្តីពីប្រជាធិបតេយ្យ​នៅ​កម្ពុជា (Cambodia Democracy Act) ផង​នោះ ក្រុមប្រឹក្សា​ជំរុញឱ្យមាន​ការសន្និដ្ឋាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ជាង​នេះ​ចំពោះ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ឯកតោភាគី​មកលើ​កម្ពុជា ក្នុងនាមជា​ប្រធាន​អាស៊ាន​នាពេល​បច្ចុប្បន្ន​។ ការដាក់ទណ្ឌកម្មជា​ឯកតោភាគី និង​ការចោទប្រកាន់​នេះ អាច​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍ សន្តិសុខ របស់​សហរដ្ឋអាមេរិកតាមរយៈ​ការជំរុញឱ្យ​កម្ពុជា​កាន់ តែ​ជិតស្និទ្ធ​ជាមួយ​ចិន នៅពេលដែល​កម្ពុជា​បន្ត​បោះជំហាន ទៅរក កំណើនសេដ្ឋកិច្ច​គួរឱ្យកត់សម្គាល់ព្រមទាំង​បញ្ហា​និរន្តរភាព​នានា ដែលមាន​សារៈសំខាន់​ចំពោះ​បណ្តា​ក្រុមហ៊ុន និង​អ្នកវិនិយោគ អាមេរិក​។​

– បន្ទាប់ពី​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​អាមេរិកជាមួយនាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាស​នៃ​កិច្ចប្រជុំ ARF យើង​លើកទឹកចិត្ត​ឱ្យ​បន្តកិច្ចសន្ទនានិង​ការងារ​ការទូត​ជុំវិញ​បញ្ហា​ទាក់ទង​ទៅនឹង​សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​ការប្រើប្រាស់​មូលដ្ឋាន​យោធា​កម្ពុជា​របស់​ចិន ជាជាងការកំណត់​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ច្បាប់ ដែល​អាច​ទទួលលទ្ធផលផ្ទុយ​ពី​ការចង់បាន​។​

១២.​រដ្ឋមន្ត្រីការបរទេស​ក្រិ​ក (​សេចក្តីប្រកាស ព័ត៌មាន របស់​ក្រសួង​កប​ទ​.​ស​អ​, នៅ​ថ្ងៃទី ០២ ខែសីហា ២០២២)

-នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឯកឧត្ដម​រដ្ឋមន្ត្រី ការបរទេស Nikos Dendias បាន ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​កម្ពុជា ដែល​ធ្វើឱ្យ​ប្រទេស​ក្រិ​ក បាន ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) និង​បាន​អបអរសាទរ​កម្ពុជា​ចំពោះ ភាពជោគជ័យ​នៃ​ការធ្វើជា​ប្រធាន​អាស៊ាន​៕សរន

Post navigation