Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កំពូល​តារាចម្រៀង និង​អ្នកនិពន្ធ​ឆ្នើម​រូប​១០ បង្ហាញ​ស្នាដៃ​ក្នុង​បទ​ចម្រៀង​មរតក​ប្រវត្តិសាស្ត្រ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​

Views: 1

​ដោយៈ បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖ ផលិតកម្ម​កម្សាន្ត​ដ៏​ធំ​ប្រចាំ​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រមូលផ្តុំ​ដោយ​កំពូល​តារាចម្រៀង​ជាច្រើនរូប Galaxy Navtra បាន​ផលិត​បទ​ចម្រៀង​អម​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​លើកទីមួយ​របស់ខ្លួន ក្រោម​ចំណងជើង​ថា «​ស្រឡាញ់​អ្វីដែល​ខ្មែរ​មាន​» ។​

​ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​នាពេលខាងមុខ​នេះ ម្ចាស់​ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ធ្លាប់បាន​លើក​ឡើងលើ​បណ្តាញ​សង្គម​ថា ដើម្បី​បង្ហាញ​ពី​ការ​សាមគ្គីភាព និង​ការអបអរសាទរ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម អ្នកឧកញ៉ា​បាន​ចាត់ចែង​ដោយផ្ទាល់​ប្រជុំ​ការងារ​ជាមួយ​អ្នកនិពន្ធ និង​កំពូល​តារាចម្រៀង​ដូចជា​៖ អ្នកនិពន្ធ​ចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធ​និង​ជា​អ្នកដឹកនាំ​លោក ខាំ ភូ​រិ លោក ហ៊ឹម នភា អ្នកនិពន្ធ​ឆ្នើម លោក ខេមរៈ ភា​រុន អ្នកនិពន្ធ​ឆ្នើម ឧកញ៉ា យឹម តា​ស្រង់ និង​អ្នកឧកញ៉ា​ផ្ទាល់​ផងដែរ​។​

​នៅក្នុង​បទ​ចម្រៀង «​ស្រឡាញ់​អ្វីដែល​ខ្មែរ​មាន​» ជា​មរតក​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា ឆ្នាំ​២០២៣​នេះ ចូលរួម​ច្រៀង​ដោយ​កំពូល​តារាចម្រៀង ៤​រូប​ច្រៀង​រួមគ្នា ដូចជា កំពូល​តារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូល​តារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូល​តារាចម្រៀង លោក ខេ​ម និង​កំពូល​តារាចម្រៀង​ស្រី​កញ្ញា តន់ ចន្ទ​សី​ម៉ា ។​

​បើតាម​អ្នកឧកញ៉ា​ម្ចាស់​ផលិតកម្ម Gaxaly Navtra នេះ​គឺជា​លើកទីមួយ​សម្រាប់​កំពូល​តារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូល​តារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូល​តារាចម្រៀង​លោក ខេ​ម កំពូល​តារាចម្រៀង កញ្ញា តន់ ចន្ទ​សី​ម៉ា របស់​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី បង្ហាញ​ក្នុង​បទ​ចម្រៀង​អម​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​លើក​ទី​១ ផ្នែក​កីឡា​តំបន់​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៣​នេះ​។​

​សូម​ជម្រាបជូន​ថា បទ​ចម្រៀង «​ស្រឡាញ់​អ្វីដែល​ខ្មែរ​មាន​» ត្រូវបាន​ចម្រៀង​ផលិត​ជា MV ទ្រុងទ្រាយ​ធំ​ម្តង​រួចមក​ហើយដោយ​អ្នកឧកញ៉ា ឡេង ណា​វ៉ា​ត្រា ក្រោយមកទៀត​កំពូល​តារាចម្រៀង​ស្រី​កញ្ញា តន់ ចន្ទ​សី​ម៉ា ក៏បាន​យកមក​ច្រៀង​ធ្វើ​ឲ្យ​ផ្អើល​ក្នុង​ពិភព​សិល្បៈ​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ម្តងទៀត នេះ​ក៏​ព្រោះថា «​បទ​ស្រឡាញ់​អ្វីដែល​ខ្មែរ​មាន​» ក្រៅពី​អត្ថន័យ​ពាក្យ​ពេជ្រ​បញ្ជាក់​ពី​ដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណី​ខ្មែរ​ហើយ​នោះ ក៏បាន​រំលេច​នៅ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​នៅតាម​បណ្តា​កោះ​ល្បីៗ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​៕/R​

Post navigation