Cambodia

កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Samsung Galaxy Z Fold 2 បានដាក់សម្ពោធលក់ផ្លូវការក្នុងប្រទេសកម្ពុជាហើយ…!!

កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Samsung Galaxy Z Fold 2 បានដាក់សម្ពោធលក់ផ្លូវការក្នុងប្រទេសកម្ពុជាហើយ…!!

សូមស្វាគមន៍វត្តមានផ្លូវការរបកគំហើញថ្មីនៃកំពូលស្មាតហ្វូនអេក្រង់បត់ដ៏វៃឆ្លាត និងស្អាតទាក់ទាញបំផុត Samsung Galaxy Z Fold 2 ក្នុងទីផ្សារប្រទេសកម្ពុជា!(ភ្នំពេញ) ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២០៖ ស្មាតហ្វូនដែលមានអេក្រង់វេទមន្តបត់បែនបានតាមតម្រូវការ ផ្កាប់ផ្ងារ…ប្រែក្រឡា និងស្រស់សង្ហាបំផុតបានដាក់លក់ជាផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជាយើងហើយ…!!

ក្រោយពីលាក់ខ្លួនពួនសំងំលត់ដំបំពេញនូវភាពល្អឥតខ្ចោះរបស់ខ្លួន Samsung Galaxy Z Fold 2 បានធ្វើឱ្យពិភពលោក និងអ្នកប្រើប្រាស់ស្មាតហ្វូនជុំវិញពិភពលោកមានការភ្ញាក់ផ្អើល…ប្រមើលមិនដឹងថាក្រុមហ៊ុន សាមសុង ផលិតបាននូវកំពូលស្មាតហ្វូនដែលមានអេក្រង់បត់បានជំនាន់ថ្មីដ៏ទំនើបគួរឱ្យស្ញប់ស្ញែងបែបនេះទាល់តែសោះ…!!

សូមបញ្ជាក់ផងដែរថាបន្ទាប់ពីការដាក់តាំងបង្ហាញ Samsung Galaxy Z Fold 2 លើកដំបូងបំផុតកាលពីដើមខែកន្លងទៅនេះនៅ THE BRIDGE Commercial Retail Mall ក្នុងរាជធានីភ្នំពេញរួចមកទាំងអ្នក Review…អ្នកសារព័ត៌មាន…អ្នកថតរូបជាជីព និងអ្នកនិយមប្រើប្រាស់ស្មាតហ្វូនទាំងអស់មានភាពភ្ញាក់ផ្អើលស្រឡាំងកាំងគ្រប់ៗគ្នានូវរូបរាង…ពណ៌…អេក្រង់…និងបច្ចេកវិទ្យាដែលបំពាក់លើ Samsung Galaxy Z Fold 2 ជំនាន់ថ្មីនេះ!

ចេញមកលើកនេះ Samsung Galaxy Z Fold 2 នាំមកនូវចំណុចពិសេសលេចធ្លោ និងអស្ចារ្យបំផុតដូចជា៖
– អេក្រង់ផ្នែកខាងមុខ៖ ទំហំ 6.2” ប្រភេទ Super AMOLED
– អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X
– ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+
– ទំហំផ្ទុក៖ RAM 12 GB / ROM 256 GB
– កាមេរ៉ាមុខ (Cover camera) ៖ 10 MP
– កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP
– កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide)
– ថាមពលថ្ម៖ 4500 mAh
– ពណ៌៖ Mystic Bronze និង Mystic Black
– តម្លៃ៖ 1,999 ដុល្លារ

* រាល់ការជាវកំពូលស្មាតហ្វូនអេក្រង់បត់បានដ៏ល្អឯក Samsung Galaxy Z Fold 2 នេះនឹងមានការថែមជូនដ៏ពិសេសបំផុតដូចជា៖
– បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល 1 ឆ្នាំចាប់គិតពីថ្ងៃជាវ)!
– ស៊ីមស្មាតលេខពិសេសតម្លៃ 54 ដុល្លារ ជាមួយគម្រោងស្មាតចំនួន 52 សប្តាហ៍!

រួសរាន់ឡើង…! កំពូលស្មាតហ្វូនអេក្រង់ដែលល្អ…និងទំនើបអស្ចារ្យបែបនេះ…នរណាៗក៏ចង់បានដែរ…ប៉ុន្តែខ្ញុំមិនហានធានាថាមាននៅក្នុងស្តុកច្រើន និងយូរនោះទេ! Samsung Galaxy Z Fold 2 ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបច្ចេកវិទ្យាស្មាតហ្វូនសម្រាប់អនាគត…!!

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏ធ្វើការទំនាក់ទំនងសេវាបម្រើអតិថិជនតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232!

* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

Football news:

Ronaldo re-tested positive for the coronavirus. He probably won't play against Barca (Correio da Manha)
Simeone's most crushing defeat at Atletico: lack of Parti, clever adaptation of the flick and grandiose Coman
Barca players are unhappy that some players have extended their contracts with reduced wages (Marca)
Capello on the debut of the Beginning: Fantastic goal. I spoke with Gasperini, he is happy
A Spanish journalist compared Fati to a black salesman running away from the police. Barcelona sues (despite the apology)
We play with major soccer bandits, and I get a yellow for it? Mueller - referee of the match with Atletico
Samuel eto'o: Guardiola is great. He didn't go out just for Messi