Views: 3
ដោយៈប.ជ័យ / បន្ទាយមានជ័យ៖ ក្មេងជំទង់ មួយក្រុម មាន គ្នា បួនទៅ ប្រាំ នាក់ ទៅលេងទឹកអន្លង់បឹងខៀវ(រណ្តៅដីដែលកាយដីភ្នំលក់) ខាងជើង ភ្នំពង្រកងវ៉ា បានលង់ទឹកស្លាប់ម្នាក់ ។សពត្រូវ បានរក ឃើញ កាលពី រសៀលថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៣។កន្លែងកើតហេតុស្ថិត នៅ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់កំពង់ស្វាយបានឱ្យដឹងនៅថ្ងៃទី៩ ខែកញ្ញាថា មានក្មេងៗជំទង់បួនទៅប្រាំនាក់បាននាំគ្នាទៅលេងទឹកអន្លង់(បឹងខៀវ)បណ្តាលឱ្យក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់លង់ទឹកស្លាប់។ក្មេងរងគ្រោះ រស់នៅភូមិ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់កំពង់ស្វាយបានបន្តថា ក្មេងប្រុសរង គ្រោះ ត្រូវ បានជួយសង្រ្គោះបន្ទាន់ដែរ ប៉ុន្តែមិនអាចសង្រ្គោះបាន៕សរន / N

