Cambodia

​ក្មេងប្រុស​អាយុ​ជាង​១​ខួប ដើរ​តាម​បងប្រុស លង់ទឹក​ស្លាប់​

ចែករម្លែក

ដោយៈ ចាន់តូ / ភ្នំពេញ​: ក្មេងប្រុស​ម្នាក់ បន្ទាប់ពី​ឪពុកម្តាយ ទុក​ឲ្យ​ប្អូន ជួយ​មើល ស្រាប់តែ​ទៅលេង​ទឹក ខាងក្រោយ​ផ្ទះ បណ្តាល​ឲ្យ​លង់​ស្លាប់ កាលពី​វេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល ។​

​សព​ក្មេងរងគ្រោះ ឈ្មោះ ស៊ីវ វិសាល អាយុ​១៣​ខែ ជា​កូន​ទី​៣ ក្នុងបន្ទុក​គ្រួសារ ដែលមាន​ឪពុក​ឈ្មោះ ស្វាយ គឹម​ស៊ន អាយុ​៤១​ឆ្នាំ មុខរបរ ជាងដែក និង​ម្តាយ​ឈ្មោះ ជា សុភា អាយុ​៤០​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ រស់នៅ​ទីតាំង​កន្លែងកើតហេតុ ។​

​តាម​ក្ម្រ​ម​គ្រួសារ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ឪពុកម្តាយ​ក្មេងរងគ្រោះ បានចេញ​ទៅធ្វើ​ការងារ​ដូច​សព្វដង ដោយ​ទុក​កូន​ឲ្យ​បងប្អូន​ជួយ​មើល ស្រាប់តែ​មកដល់​វេលា​ម៉ោង កើតហេតុ ខណៈដែល​ក្រុមគ្រួសារ រវល់​តែ​ហូបបាយ ដោយ​បាត់​ក្មេងរងគ្រោះ មិនឃើញ ក៏​នាំគ្នា​ដើររក ស្រាប់តែ​ប្រទះឃើញ សព​អណ្តែត​ទឹក​បាត់ទៅហើយ រួច​ក៏​នាំគ្នា​ស្រង់​យកទៅ​ផ្ទះ​ពេទ្យ ដោយ​មិនបាន​សង្គ្រោះបាន យក​វិល​ទៅផ្ទះ​វិញ ទាំង​មិន​អសចិត្ត ដាក់​ឆ្អើរភ្លើង​ផង ធ្វើ​ចលនា​ផង នៅតែ​មិនអាច​សង្គ្រោះបាន រួច​នាំគ្នា​យក​សព​ក្មេងរងគ្រោះ ទៅ​វត្ត​គោក​ខ្សាច់ រាយការណ៍​ទៅ​សមត្ថកិច្ច ចុះ​ពិនិត្យមើល​ជាក់ស្តែង ។​

​សព​ក្មេងប្រុស ក្រោយពី​សមត្ថកិច្ច ពិនិត្យ​រួច ក្រុមគ្រួសារ ចាត់ចែង​រៀបចំ​ធ្វើបុណ្យ តាម​ប្រពៃណី នៅ​វត្ត​គោក​ខ្សាច់ ខណៈដែល​នៅ​ចំណុច​ផ្ទះ ក្មេងរងគ្រោះ ទឹក​ជន់​លិច ជុំវិញ​អស់ហើយ ៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Laporta on Messi's future: This is Barca's priority. I don't think Leo only cares about money. All the clubs in the world want to get it
The first conference League final will be held in Tirana on 25 may 2022
Spain will play Italy and France will play Belgium in the Nations League play-offs. The final tournament will be held in Milan and Turin
Solskjaer about Fred: He was lucky to stay on the field in the 1st half. His second yellow is not a foul
Real can fire Zidane if the club loses to Gladbach in the Champions League (COPE)
Barcelona will not pay players' salaries for January
Ramos is leaning towards leaving Real Madrid (Onda Cero)