Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្មេងស្រី ម្តាយ​និង​គ្រូបង្រៀន​ត្រូវបាន​សម្លាប់​ក្នុង​ការបាញ់ប្រហារ​នៅ​ហូ​ឡង់​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​បុរស​ម្នាក់​ក្នុង​ឈុត​សម្លៀកបំពាក់​ប្រយុទ្ធ​និង​ពាក់អាវ​ការពារ​គ្រាប់​ផង បានធ្វើការ​ប្រហារ​មិន​រើសមុខ​នៅ​ផ្ទះ​មួយ​និង​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​រ៉ត់​ធឺ​ដាំ​របស់​ហូ​ឡង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​សម្លាប់​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​និង​ម្តាយ​របស់​នាង ព្រមទាំង​គ្រូ​ង​បង្រៀន​ម្នាក់​។​

​ប៉ូលិស​ហូ​ឡង់​បាន​និយាយថា ពួកគេ​នៅ​ស៊ើបអង្កេត​រក​ហេតុផល​នៅ​ពីក្រោយ​ការវាយប្រហារ​ពីរ​នេះ​ប្រព្រឹត្ត​ដោយ​បុរស​វ័យ​៣២​ឆ្នាំ ដែល​បាន​ដុត​មន្ទីរពេទ្យ​និង​ផ្ទះ​។​

​មេ​ប៉ូលិស​លោក​ហ្វ្រេដ វេស​ធឺ​បេក​(Fred Westerbeke )​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ជនល្មើស​បាន​សំរុកចូល​ក្នុង​ផ្ទះ​មួយ​នៅ​ទីក្រុង​កំពង់ផែ​របស់​ហូឡង់​និង​បាញ់ប្រហារ ដោយ​សម្លាប់​ស្ត្រី​វ័យ​៣៩​ឆ្នាំ​ម្នាក់​និង​បង្ក​របួស​កូនស្រី​អាយុ​១៤​ឆ្នាំ ។​ក្មេង​ស្រី​នេះ​បាន​ស្លាប់​ដោយ​របួស​នៅ​ពេល​ក្រោយមក​។​

​បុរស​នេះ​បាន​បន្ត​ចូល​ទៅក្នុង​ថ្នាក់រៀន​មួយ​ន​ៅមន្ទីរពេទ្យ​សកល​វិទ្យាល័យ​មួយ និង​បាញ់​សម្លាប់​គ្រូ​ង​បង្រៀន​អាយុ​៤៦​ឆ្នាំ​ម្នាក់ មុន​ចាប់ផ្តើម​ដុត​ទីតាំង​នោះ​ដោយ​បង្ក​ការភិតភ័យ​ក្នុង​ចំ​ណោម​មនុស្ស​នៅ​ទីនោះ​។​

​ប៉ូលិស​បាន​សំរុកចូល​មន្ទីរពេទ្យ​នៅ​ពេល​បុគ្គលិក​ពេទ្យ​សំរុក​ចេញពី​អាគារ ដោយ​ខ្លះ​រុញ​ទាំង​អ្នកជំងឺ​នៅក្នុង​រទេះ​ចេញ​មក​ផង​។​

​ជនសង្ស័យ​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅពេល​ក្រោយមក​និង​រដ្ឋ​អាជ្ញា​បាន​និយាយថា ជនសង្ស័យ​បាន​សហការ​ជាមួយ​ប៉ូលិស​ក្រោយ​ការចាប់ខ្លួន​តែ​ពេល​នេះ​លោក​មិន​អាច​បញ្ជាក់​អំពី​ហេតុផល​ដែល​បណ្តាល​អោយ​មាន​ការ​បាញ់ប្រហារ​នេះ​នៅឡើយ​ទេ​។​

​អាជ្ញាធរ​បាន​និយាយថា ជនសង្ស័យ​មាន​កាំភ្លើង​តែមួយ​និង​ប្រហែលជា​មិន​មាន​ជន​សមគំនិត​ផ្សេង​ទេ នៅពេលប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ជា​សិស្ស​នៅ​មន្ទីរពេទ្យ និង​ធ្លាប់​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​លើ​សត្វ​។​

​ទីក្រុង​រ៉ត់​ធឺ​ដាំ ធ្លាប់​ជា​ទីកន្លែង​បាញ់ប្រហារ ដែល​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ជួញដូរ​ថ្នាំញៀន​ប្រជែង​គ្នា​។​នៅ​ឆ្នាំ​២០១៩ មនុស្ស​បីនាក់​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​រថយន្ត​ក្រុង​មួយ​នៅ​ទីក្រុង​អ៊ូ​ត្រេច​(Utrecht) ដោយ​បង្ក​អោយ​មាន​ការតាមប្រមាញ់​មនុស្ស​ដ៏​ធំ​មួយ​។​

​នៅ​ឆ្នាំ​២០១១ ប្រទេស​បាន​ធ្លាក់​ក្នុង​ការតក់ស្លុត​នៅពេល​បុរស​ម្នាក់​សម្លាប់​មនុស្ស​ប្រាំមួយ​នាក់​និង​បង្ក​របួស​១០​នាក់​ទៀត​ក្នុង​ការបាញ់ប្រហារ​នៅក្នុង​ផ្សារ​មួយ​៕

Post navigation