ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖ ក្មេងស្រី​អាយុ​១២​ឆ្នាំ​ម្នាក់​បាន​រអិល​ជើង​ធ្លាក់​ក្នុង​រណ្តៅ ដី​លង់ទឹក​ស្លាប់​នៅ​ចំណុច​ក្រុម​២០​ភូមិ​១​សង្កាត់​លេខ​១​ក្រុង​/​ខេត្ត​ព្រះសីហនុ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០២០​។​បន្ទាប់ពី​មាន​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​រអិល​ជើង​ធ្លាក់ចូល​ក្នុង​ជ្រោះ​រមណីយដ្ឋាន​ក្បាលឆាយ​ពេល​កន្លងទៅ​ថ្មីៗ​នេះ​។​
​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា ជនរងគ្រោះ​ឈ្មោះ សី មាលី​កា​ភេទ​ស្រី អាយុ​១២​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលាបឋមសិក្សា​ចម្ការកៅស៊ូ​ឃ្លាំង​លើ​។​ឪពុក​ឈ្មោះ សំ ចាន់​វ៉ាន់​សី កើត​ឆ្នាំ​១៩៨១-​ម្ដាយ​ឈ្មោះ គឺ សុធា​រី កើត​ឆ្នាំ​១៩៨៧​បច្ចុប្បន្ន​ស្នាក់នៅ​ក្រុម​ភូមិ​ខាងលើ​។

​មូលហេតុ​:​ក្មេងស្រី​៣​ទៅ​៤​នាក់​បបួលគ្នា​ទៅលេង​ទឹកស្រះ​ចាស់​ដែល​គេ​ជីក​ទុកចោល​យូរ​មកហើយ​នៅ​ខាងក្រោយ​ផ្ទះ​ចម្ងាយ​ជិត​១.០០០​ម៉ែត្រ​រួច​ក៏​រអិល​ជើង​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់​តែម្ដង​។​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកមក​ផ្ទះ​ឪពុក ម្តាយ ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម