Cambodia

​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​ចាប់​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ូតូ​

ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ខេត្តព្រះវិហារ​៖​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​និង​ខេត្តព្រះវិហារ​បាន​ចាប់​ជនសង្ស័យ​ម្នាក់​ករណី​លួច​ម៉ូតូ​។​ការចាប់ខ្លួន​ជន​នោះបាន​ធ្វើឡើង​នៅ​បន្ទប់​ជួល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់​កំពង់​ប្រណាក​ក្រុង​/​ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​១៦​កញ្ញា​ឆ្នាំ​២០២០​។​

​លោក​វរៈសេនីយ៍ទោ​ជួរ​ប៊ុន​សុង​មេបញ្ជាការរង​ទទួល​ការងារ​យុត្តិធម៌​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថាៈ​ក្រោយ​ទទួលបាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​កង​សៅ​គុណ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​។​លោក​បាន​ដឹកនាំ​កម្លាំង​ដោយ​សហការ​ជាមួយ​អាវុធហត្ថ​ក្រុង​ព្រះវិហារ​ចុះ​ស្រាវជ្រាវ​លើ​ករណី​ចោរកម្ម​លួច​ម៉ូតូ​១​គ្រឿង​ដែល​ជនរងគ្រោះ​បាន​បាត់​កាលពី​ថ្ងៃទី​១​កញ្ញា​ឆ្នាំ​២០២០ ស្ថិតនៅ​ក្នុងភូមិ​ភារកិច្ច​ខាងលិច សង្កាត់​ប៉ា​លហាល ក្រុង​/​ខេត្តព្រះវិហារ​។​

​លោក​វរៈសេនីយ៍ទោ ជួរ ប៊ុន​សុង បាន​បន្តថា ជនសង្ស័យ​ម្នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​នោះ​ឈ្មោះ​សុន​វណ្ណដា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ស្នាក់នៅ​បន្ទប់​ផ្ទះជួល​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​អណ្តូង​ពោធិ​សង្កាត់​កំពង់​ប្រណាក​ក្រុង​/​ខេត្តព្រះវិហារ​។​សមត្ថកិច្ច​បាន​រកឃើញ​និង​ដកហូត​កុំព្យូទ័រ​លេប​ថប​១​គ្រឿង​,​ស្ទិ​ក​ឃ័​រ​១​ឈុត​,​កាបូប​កុំព្យូទ័រ​១,​សាក់​កាដូ​ពណ៌​ខ្មៅ​១,​ខ្សែក​កាឡៃ​១​ឈុត​និង​ទូរស័ព្ទ​អាយ​ហ្វូ​ន​ខូច​១​គ្រឿង​។​

សម្ភារ​ទាំង​៦​មុខ​នេះ​គឺជា​របស់​ជនរងគ្រោះ​ដែល​បាត់​ហើយ​រកឃើញ​នៅក្នុង​បន្ទប់​ជួល​របស់​ជនសង្ស័យ​។ ចំណែក ថ្នាំ ញៀន​ប្រភេទ​ម៉ា​ទឹកកក ១​កញ្ចប់​តូច​, ចង្កឹះ​សោ​ម៉ូតូ​២,​កូនសោ​មួយចំនួន​,​ស្ទិ​ក​ឃ័​រ​ម៉ាក​Wowe១​ឈុត​,​សម្លៀកបំពាក់​ប៉ា​រ៉ា​យោធា​៣​កំ​ប្លេ​,​ដង្កាប់​១,​ទួ​លឺ​វី​ស​៣​និង​សម្ភារ​បម្រើឱ្យ​ការប្រព្រឹត្ត​បទល្មើស មួយចំនួន ទៀត​។​

​លោក​វរៈសេនីយ៍ទោ ជួរ ប៊ុន​សុង បាន​បន្តថា នៅ​ចំពោះមុខ​សមត្ថ កិច្ច ជនសង្ស័យ សុន វណ្ណដា បាន​ឆ្លើយ​សារភាព​កំហុស​ថា​ខ្លួន​គាត់​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ឃ្លី​ក​ពណ៌​ស​១​គ្រឿង​នោះ​មែន​។​ក្រោយពី​លួចបាន​ហើយ​គាត់​«​ជនសង្ស័យ​»​ក៏បាន​ជិះ​ម៉ូតូ​នោះ​យកទៅ បញ្ចាំ​នៅ​ម្តុំ​ឃ្លាំង​រំសេវ រាជធានី​ភ្នំពេញ​ដោយ​បញ្ចាំ​បាន​ក្នុងតម្លៃ​៤០០​ដុល្លារ​អាមេរិក​។​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Bartomeu responded to Pique: it is not True that Barcelona spent money on criticizing players in social networks. The audit confirms this
Rafael Leau on 3-3 with Roma: Milan did everything to win, I'm disappointed. Ibra is an example for all of us
Son Heung-Min led the Premier League Goalscorers with 8 goals in 6 games. 7 of them are from Kane's passes
Conte on Shakhtar's level: You can't accidentally score three goals for Real Madrid. This is a strong team
Barca fans believed in the early departure of Bartomeu (due to disputes over the date of the referendum). In vain: there were no thoughts of retirement, the trophies are somewhere near
Josep Bartomeu: I had no intention of resigning. Barca will have trophies this season
Zinedine Zidane: Hazard is ready. We are happy, this is good news