Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនជន​សង្ស័យ​ម្នាក់ ឈ្មោះ រ៉ែម គង់នៅដារ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ ដែលបានបង្កើតប្រព័ន្ធទំនាក់ទំនងសង្គមតេឡេក្រាម (Telegram) ដាក់ឈ្មោះលោក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និង​ដាក់ឈ្មោះ លោក ទេសរដ្ឋមន្ត្រី គន់ គីម ដោយបានធ្វើសកម្មភាពទាក់ទងទៅអ្នកមានទំនាក់ទំនងស្គាល់លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងលោកទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីឆបោកឱ្យផ្ញើប្រាក់ ក្រោមរូបភាពកៀរគរប្រាក់យកទៅជួយគ្រួសារទ័ព។ការចាប់ខ្លួន បានធ្វើឡើងកាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣៕

Views: 1

Post navigation