Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កម្លាំងនគរបាល និងកងរាជអាវុធហត្ថ មន្ត្រីអាជ្ញាធរពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យ អ្នកបើកបររថយន្ត ដើម្បីធ្វើតេស្តរកសារធាតុញៀន និងជាតិស្រវឹង

Views: 1

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ដូចផែនការនៃ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងមន្ត្រីអាជ្ញាធរ កម្លាំងសមត្ថកិច្ច នគរបាល កងរាជាអាវុធហត្ថ និងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យអ្នកបើកបររថយន្ត ដើម្បីធ្វើតេស្តរកសារធាតុញៀន និងជាតិស្រវឹង តាមរយៈការធ្វើតេស្តទឹកនោម និងឧបករណ៍ពិនិត្យជាតិអាល់កុល នៅតាមផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្ត។ ពោលគឺ បន្ទាប់ពីសេចក្តីជូនដំណឹង លេខ៥៩៦/២៣ សជណ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ចុះហត្ថលេខាដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កន្លងមក ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានជូនដំណឹង ដល់ប្រធានក្រុមហ៊ុន ប្រកបអាជីវកម្ម ដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ នៅក្នុងមូលដ្ឋាន ខេត្តបន្ទាយមានជ័យថាៈ ខេត្តត្រូវរៀបចំចាត់តាំងកម្លាំង របស់ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យអ្នកបើកបរថយន្ត ដើម្បីធ្វើតេស្តរកសារធាតុញៀន ជាតិស្រវឹង តាមរយៈការធ្វើតេស្តទឹកនោម និង ឧបករណ៍ពិនិត្យជាតិអាល់កុល នៅតាមផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្ត។

គោលបំណងនៃកិច្ចប្រតិបត្តិការនេះ សង្ឃឹមថា នឹងជួយរួមចំណែកកាត់បន្ថយនូវ គ្រោះថ្នាក់ចរាចរណ៍ ដែលតែងតែកើតមាន ជាញឹកញាប់ បង្កឱ្យមានមនុស្សស្លាប់ របួសពិការ ខូចខាតទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិឯកជន អស់ជាច្រើន ដែលយើង ទាំងអស់គា្ន គួររួមគិត រួមធ្វើ ដើម្បីទប់ស្កាត់ឲ្យបទល្មើសនេះ មានការថយចុះ ។

ទន្ទឹមនឹងនោះ ក៏រកឲ្យឃើញនូវជនប្រព្រឹត្តបទល្មើសជួញដូរ និងចែកចាយគ្រឿងញៀន តាមរយៈនៃការយកព័ត៌មានពីជនប្រើប្រាស់គ្រឿងញៀន ផងដែរ។

គិតត្រឹមយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ .កម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធ ហត្ថ មន្ត្រីអាជ្ញាធរដែនដី មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តនេះ បានចេញប្រតិបត្តិការ ហើយបានរកឃើញមុខសញ្ញា និងទទួលបានលទ្ធផលមួយចំនួន។ ក្នុងនោះ មានវិធាន ការអប់រំ ធ្វើកិច្ចសន្យាមួយចំនួន និងត្រូវកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងមួយចំនួន ។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ កម្លាំងកិច្ចសហការ សាមគ្គីគ្នារបស់កម្លាំងចម្រុះ នឹងនាំឱ្យផែនការរបស់ខេត្តនេះ បានសម្រេច និងមានប្រសិទ្ធភាព ។

ចំណែកលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថាៈ ក្នុងសំណាក នៃការត្រួតពិនិត្យ បានរកឃើញលទ្ធផល ភាគច្រើន លើយុវជនក្រៅសាលា (អ្នកមិន រៀនសូត្រ) ។ ប៉ុន្តែលោក ក៏សោកស្តាយដែរ ដែលបានរកឃើញមាននិស្សិត សិស្ស ដែលនៅធ្វើដំណើរ និងសកម្មភាពលើដងផ្លូវ នៅវេលាចាប់ពីរំលងអធ្រាត្រទៅ ហើយ ស្ថានភាព ឯកសណ្ឋាន និងសម្ភារ: ទៅជាមួយ ក៏មិនក្នុងកម្មវត្ថុជាសិស្ស និស្សិតឡើយ ៕ V / N

Post navigation