Views: 2
ដោយ : ប.ជ័យ/ បន្ទាយមានជ័យ: កម្លាំងនគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍ក្រុងប៉ោយប៉ែត បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវសំខាន់ៗទីប្រជុំជន ពិសេសផ្លូវជុំវិញផ្សារត្រីប៉ោយប៉ែតដែលស្ទះរាល់ល្ងាច។
មន្ត្រីនគរបាលក្រុងប៉ោយប៉ែតអោយដឹងកាលពីថ្ងៃទី០២ខែកុម្ភ: ថា លោកវរសេនីយ៍ទោ ញ៉ាន អ៊ុយអ៊ាង អធិការរងទទួលការងារសណ្តាប់ធ្នាប់នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នឹងលោកវរសេនីយ៍ទោ បោន ភក្ត្រា អធិការរង ជំនួយការផ្នែកចរាចរណ៍នគរបាលក្រុងប៉ោយប៉ែតនិងលោកអនុសេនីយ៍ឯក ស៊ិន ដូនី នាយផ្នែក សណ្ដាប់ធ្នាប់ចរាចរណ៍ដឹកនាំកម្លាំងនគរបាលក្នុងផ្នែក បានបន្តរចុះធ្វើការរៀបចំ សណ្តាប់ធ្នាប់ តាមដងផ្លូវសំខាន់ៗ ទីប្រជុំជន ក្នុងក្រុងប៉ោយប៉ែតជាពិសេស ដងផ្លូវជុំវិញផ្សារត្រីប៉ោយប៉ែត ក្រោយពីបានឃើញថាបងប្អូនប្រជាពលរដ្ឋនិង អាជីវករលក់ដូរមួយចំនួនតូចនៅតែមិនគោរពអនុវត្តតាមការណែនាំរបស់កម្លាំងសមត្ថកិច្ច។
ឆ្លៀតក្នុងឱកាសនោះ៖កម្លាំងនគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលលក់ដូរមួយចំនួនតូច ដែលបានយកចិញ្ចើមផ្លូវដើម្បីរកចំណូលផ្ទាល់ខ្លួន គួរគិតគូរពីផលប៉ះពាល់ដល់អ្នកដទៃផង ហើយចាប់ពីថ្ងៃនេះតទៅ សូមឲ្យដាក់លក់ដូរឲ្យមានរបៀបរៀបរយមិនឲ្យដាក់លក់ដូរនៅលើដងផ្លូវសាធារណៈទៀតទេជៀសវាងការកកស្ទះផ្លូវជុំវិញផ្សារត្រីប៉ោយប៉ែត។
និងគ្រោះថ្នាក់ជាយថាហេតុផង៕ N


