Cambodia

កម្មករអូសរទេះនៅផ្សារនាគមាសដេកស្លាប់នៅស្តង់លក់ដូរ

ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ កម្មករ អូសរទេះម្នាក់ កំពុងតែដេកលង់លក់ ជាមួយកម្មករ ដូចគ្នា ក៏បានត្រដខ្យល់ ហើយ ស្លាប់បាត់បង់ជីវីតនៅលើដំបូល ស្តង់ លក់ផ្លែឈើ។ កាលពីវេលាម៉ោងម៉ោងប្រមាណ២និង៣០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២០ នៅលើដំបូលស្តង់លេខ C ២០ ក្នុងផ្សារលក់ផ្លែឈើ នាគមាស ស្ថិតនៅភូមិ ទី២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

បុរស ដែលដេកស្លាប់ ត្រូវបាននគរបាលអោយដឹងថា ឈ្មោះ យិន ថន អាយុ ៤៧ឆ្នាំ ជាកម្មករ អូសរទេះ ស្នាក់នៅ លើស្តង់ខាងលើ និងមានស្រុកកំណើតភូមិ ព្រៃតា ញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោរិ៍ ខេត្តស្វាយរៀង។

តាមព័ត៌មានពីបងប្អូនជីដូនមួយ ដែលស្នាក់នោះជាមួយគ្នា បានអោយដឹងថា បន្ទាប់ពីហូបបាយរួចនៅវេលាម៉ោងប្រមាណ៩យប់ ខ្លួន និង បងប្អូនជីដូនមួយ(សព ) ព្រមទាំងកម្មករអូសរទេះ ទាំងអស់៦នាក់ បាននាំគ្នា ទៅដេកលើដំបូងស្តង់ ដូ ចសព្វដង ដោយជួលគេដេកក្នុង១យប់២ពាន់រៀល។នៅពេលកំពង់តែដេកស្រាប់តែឈ្មោះយិន ថន បានរើសបង្រាស់ ត្រដខ្យល់ទាញដៃទាញជើង ។ភ្លាមៗ នេះ គាត់និងកម្មករ ដែលដេកជាមួយគ្នា ក៍បាននាំគ្នា ជួយធ្វើចលនា ជួយច្របាច់អោយនិងប្រុងបញ្ជូន ទៅកាន់មន្ទីរពេទ្យ មួយសន្ទុះស្រាប់តែ គាត់បានដាច់ខ្យលស្លាប់ បាត់ទៅហើយ ។បន្ទាប់ពីដេកស្លាប់ នៅវេលាព្រឹកគណះកម្មាការផ្សារព្រមទាំង សន្តិសុខ ក៍បានរាយការណ៍ ទៅនគរបាល មូលដ្ឋាន ដើម្បី រាយការណ៍ បន្តទៅនគរបាលជំនាញចុះត្រួតពិនិត្យ ។

តាមការត្រួតពិនិត្យ គ្រូពេទ្យ កោសល្យវិច្ច័យរាជធានីភ្នំពេញក៍បានសន្និដ្ឋាន ថា កម្មកររូបនោះស្លាប់ដោយសារតែកាំងបេះដូង ។សពត្រូវបានសមត្ថកិច្ច ប្រគល់ ជួន ទៅក្រុមគ្រួសារបញ្ជូន ទៅកាន់ស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕/B

Football news:

Ex-Director of Valencia on the transfer of Ronaldo: in 2006, the club agreed with his agent and sponsors, but the deal did not take place
Klopp, Lampard, Rodgers and Wilder claim the award for the best coach of the Premier League, Pep-no
The authors of Showsport choose the winner of the Champions League: Chernyavsky - for Leipzig, Muiznek believes in real 🤪
Trent, rashford, martial and Greenwood are up for the award for the best young player of the season
Ronaldo started the 2016-17 season poorly – and then scored 10 goals in the Champions League play-offs and produced the best performance in the history of the tournament
Henderson, de Bruyne, Pope and Ings is among the contenders for the award for the best player of the Premier League season
The Bundesliga plans to start the season on September 18 with a match between Bayern – Schalke or two Borussia