ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០២០ / ២០២១




​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Brighton vs Manchester United

ក្រុម Brighton មាន​ការងារ​លំបាក​ត្រូវធ្វើ​នៅក្នុង​ទឹកដី​សម្រាប់​ការប្រកួត​លើក​ទី​៣​នៅ​យុទ្ធនាការ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​សម្រាប់​រដូវ​កាល​ឆ្នាំ​២០២០/២១​នេះ​។ ក្រុម​Brighton ត្រូវ​ស្វាគមន៍​ក្រុម​ខ្លាំង Manchester United នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​។​
​ ​
​ខណៈពេល​ក្រុម United ត្រៀម​ស្វែងរក​ពិន្ទុ​ក្នុងការ​ប្រកួត​នេះ ក្រុម Brighton ក៏​សង្ឃឹមថា នឹង​រកបាន​ជ័យជម្នះ​លើក​ទី​២​ជាប់​គ្នា​ផង​ដេរ បន្ទាប់ពី​ពួកគេ​យកឈ្នះ​ក្រុម Newcastle ៣-០ ។​
​ ​
​ក្រុម Brighton បានចាប់ផ្តើម​រដូវ​កាល​ដោយ​សន្សឹមៗ ដោយ​ប្រកួត​ចាញ់​ក្រុម Chelsea ៣-១ ក្នុង​ប្រកួត​ដំបូង ប៉ុន្តែ​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម Portsmouth ៤-០ នៅ​ក្របខណ្ឌ Carabao Cup ហើយ​បន្ទាប់មក​បន្ត​យកឈ្នះ​លើ​ក្រុម Newcastle ។​
​ ​
​ទម្រង់​លេង​ដ៏​ល្អ​របស់​ក្រុម Brighton បន្ត​រហូតមកដល់​ពាក់​កណ្តាល​នេះ ដោយ​យកឈ្នះ​លើ ក្រុម Preston North End ២-០ នៅ​ក្របខណ្ឌ Carabao Cup​ដោយ​ដាក់​កីឡាករ​ល្អៗ​មួយ ចំនួន​សម្រាក​។ មើលទៅ​ក្រុម Brighton មាន​ទំនុកចិត្ត​គ្រប់គ្រាន់​និង​ចង់​បន្ថែម​ស្ថិតិ​ល្អ​នេះ​។​
​ ​
​កត្តា​សំខាន់​មួយ​ដែល​ក្រុម Brighton ត្រូវ​ដោះស្រាយ​នៅពេល​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ គឺ​ទម្រង់​លេង​ក្នុង​ទឹកដី​របស់ខ្លួន​។ ក្រុម​នេះ​មិនទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នៅឡើយ​ទេ​ក្នុង​ទឹកដី ក្នុង​៥​ប្រកួត​ចុងក្រោយ គឺ​ចាញ់​៤​និង​ស្មើ​១ ប៉ុន្តែ​ការប្រកួត​ទាំងនេះ​គឺធ្វើឡើង​ជាមួយនឹង​ក្រុម ខ្លាំង​ដូចជា Chelsea Manchester City Liverpool និង Manchester United ។​
​ ​
​ក្រុម Manchester United ស្តា​ទម្រង់​លេង​ដ៏​អន់​របស់ខ្លួន​នៅ​រដូវ​កាល​ថ្មី​នេះ ដោយ​យកឈ្នះ ក្រុម Luton Town នៅ​ក្របខណ្ឌ Carabao Cup ជុំ​ទី​៣​នេះ ហើយ​សង្ឃឹមថា នឹង​បន្ថែម​ស្ថិតិ ល្អ​នេះ​នៅពេល​ជួប​ជាមួយ​ក្រុម Brighton ។​
​ ​
​បើទោះបីជា​ស្តាប់​មើលទៅ​ដូចជា​ការយក​ឈ្នះ​ដោយ​ស្រួល ប៉ុន្តែ​ក្លឹប United នឹង​នៅតែមាន បញ្ហា​ជុំវិញ​ភាព​មុត​ស្រួច​របស់​ក្រុម បន្ទាប់ពី​ពួកគេ​ត្រូវការ​ការសង្គ្រោះ​ពី​អ្នកចាំទី ឌី​ន ហែ​ន​ដឺ​សិន (Dean Henderson) ក្នុងការ​រក្សា​ការនាំ​មុខ​។​
​ ​
​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) បាន​ផ្លាស់ប្តូរ​សមាសភាព​ក្រុម រហូតដល់​១០​នាក់ បើ​ធៀប​នឹង​ក្រុម​ដែល​ប្រកួត​ជាមួយ​ក្រុម Crystal Palace កន្លងទៅ​។​
​ ​
​ក្រុម United បាន​បិទ​រដូវ​កាល​ចាស់​ដោយ​លទ្ធផល​ចាញ់ ខណៈ​ពួកគេ​ត្រូវបាន​ទម្លាក់​ចេញ ពី​ក្របខណ្ឌ Europa League ដោយ​ក្រុម Sevilla មុនពេល​ចាប់ផ្តើម​យុទ្ធនាការ​ដោយ​ចាញ់​ក្រុម Palace ៣-១ ។ លទ្ធផល​ចាញ់​ក្រុម Palace គឺជា​លើកដំបូង​ហើយ​សម្រាប់​១៥​ប្រកួត​ក្នុង ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក ហើយ United សង្ឃឹមថា នឹង​វិលត្រឡប់​មករក​ផ្លូវ​ឈ្នះ​វិញ​។​

​ទម្រង់​លេង​ក្រៅ​ទឹកដី​សម្រាប់​ក្រុម​នេះ​ដូចជា​មិនមាន​បញ្ហា​ទេ ខណៈ​ពួកគេ​ធ្វើបាន​ល្អ​នៅ ដំណាច់​រដូវ​កាល​មុន ដោយ​ឈ្នះ​បួន​ប្រកួត​ចុងក្រោយ​ហើយ​រក្សាបាន​ឃ្លី​ន​ស៊ីត​ទាំង​បួន លើក​ផងដែរ ហើយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​៧​ប្រកួត​ជាប់​គ្នា​ក្រៅ​ទឹកដី​ក្នុង​លី​ក​។​
​ជំនួប​បី​លើក​កន្លងមក United យកឈ្នះ​ក្រុម Brighton ដោយ​រកបាន​យ៉ាងហោចណាស់ ២​គ្រាប់​។ ចាំ​មើលថា តើ​ក្រុម United ធ្វើ​បានល្អ​កម្រិត​នៅក្នុង​ជំនួប​លើក​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Brighton 3-2 Manchester United
•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល​២០២០/ ២០២១






​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Bayer Leverkusen vs RB Leipzig

ការប្រកួត​ដ៏​ធំ​នៅ​ក្របខណ្ឌ Bundesliga នៅ​ចុង​សប្តាហ៍​នេះ​គឺ​ការប្រកួត​រវាង​ក្រុម Bayer Leverkusen និង​ក្រុម RB Leipzig នៅ​ពហុកីឡាដ្ឋាន Bay Arena នៅ​រាត្រី​ថ្ងៃ​សៅរ៍​។ ក្រុម Leverkusen ដែល​បាត់បង់​ឱកាស​បង្ហាញមុខ​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​រដូវ​កាល មុន​ទាំង​ប្រផិតប្រផើយ​ដោយបាន​បញ្ចប់​ត្រឹម​លេខ​រៀង​ទី​៥​នោះ បានចាប់ផ្តើម​យុទ្ធនាការ របស់ខ្លួន​ដោយ​ប្រកួត​ស្មើ​ជាមួយ​ក្រុម Wolfsburg ។​
​ ​
​ក្រុម Leipzig ដែលមាន​បំណង​ធ្វើ​ឲ្យ​បាន​ប្រសើរ​ជាង​រដូវ​កាល​មុន​បាន​បើក​រដូវ​កាល​ដោយ យកឈ្នះ​ក្រុម Mainz ៣-១ ។ ក្រុម​ទាំងពីរ​បាន​សម្រប​ខ្លួន​ដោយ​គ្មាន​វត្តមាន​កីឡាករ​កំពូលៗ របស់ខ្លួន​។​
​ ​
​ក្លឹប Chelsea បានបង្ហាញ​សាច់ដុំ​របស់ខ្លួន​កាលពី​រដូវក្តៅ និង​បាន​ផ្ទេរ​យក​កីឡាករ ខាយ ហា​វើត (Kai Havertz) របស់​ក្លឹប Leverkusen និង ធី​ម៉ូ វើ​ន័​រ (Timo Werner) របស់​ក្លឹប Leipzig ក្នុង​ក្រុម​របស់ខ្លួន​។​
​ ​
​ក្លឹប Leipzig បាន​ជំនួស វើ​ន័​រ ដោយ​នាំយក​ខ្សែប្រយុទ្ធ អា​ឡិ​កសាន​ដឺ ស័​រឡូ​ត (Alexander Sorloth) ដែល​ធ្វើ​បានល្អ​នៅ​ក្របខណ្ឌ​កំពូល​របស់​តួ​ក​គី​។​
​ ​
​ដោយឡែក​ក្រុម Leverkusen ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ​របស់ខ្លួន​តាមរយៈ​ការទិញ​កីឡាករ ភែ​ទ្រិ​ក ស៊ី​ក (Patrik Schick) ដែល​ធ្លាប់ធ្វើ​បានល្អ​ជាមួយ​ក្លឹប Leipzig នៅ​ក្របខណ្ឌ Bundesliga កាលពី​រដូវ​កាល​មុន​។​
​ ​
​ក្រុម Leipzig មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​នៅឡើយ​ទេ​ក្នុង​បួន​ប្រកួត​ជាមួយ​ក្រុម Leverkusen ដោយ​ស្មើ​ពីរ​ប្រកួត​ចុងក្រោយ​និង​ឈ្នះ​ពីរ​ប្រកួត​មុននេះ​។​
​ ​
​មានតែ​ក្រុម​បី​ប៉ុណ្ណោះ​នៅ​ក្របខណ្ឌ Bundesliga ដែលមាន​ស្ថិតិ​ក្នុង​ទឹកដី​ល្អ​ជាង​ក្រុម Leverkusen កាលពី​រដូវ​កាល​មុ​។ ក្រុម​នេះ​ឈ្នះ​៦​ប្រកួត​ក្នុងចំណោម​៨​ប្រកួត​ចុងក្រោយ សម្រាប់​ការប្រកួត​ក្នុង​ទឹកដី​។​
​ ​
​ទម្រង់​លេង​ក្រៅ​ទឹកដី​របស់​ក្រុម Leipzig បាន​ជួយ​ពួកគេ​ឡើងមក​ឈរ​នៅ​លេខ​រៀង​ខ្ពស់ បំផុត​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ក្រុម Bayern Munich បង្ហាញ​ភាពខ្លាំង​ច្រើនជាង​។​
​ ​
​ពួកគេ​ចាញ់​ត្រឹម​២​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​១៧​ប្រកួត​ក្រៅ​ទឹកដី​ហើយ​ឈាន​ជើង​ចូលរួម ការប្រកួត​នេះ​ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​៧​ប្រកួត​ក្រៅ​ទឹកដី​។ ក្រុម Leipzig ប្រហែលជា​មានប្រៀប​ក្នុងការ​ប្រកួត​នេះ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​មានសំណាង រកបាន​៣​ពិន្ទុ​នៅ​រាត្រី​ថ្ងៃ​សៅរ៍​នេះ​៕
​ទស្សន​: Bayer Leverkusen 0-2 RB Leipzig
•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល ២០២០/ ២០២១




•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០២០/ ២០២១




•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល​២០២០/ ២០២១

ទីតាំងផ្សាយពាណិជ្ជកម្ម