Views: 1
ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ៖ ” កម្មវិធីកម្ពុជាឆ្ពោះទៅសាលាបៃតងនឹងនាំកុមារឱ្យជួយខ្លួនឯងបានទាំងចំណេះនិងសុខភាព ពោលគឺអភិវឌ្ឍន៍ខ្លួនដូចកុមារនៅប្រទេសលូតលាស់នៅក្នុងតំបន់អាស៊ាននិងពិភពលោក“។

លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាថ្លែងដូច្នេះក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សាលាដែលមានស្នាដៃល្អក្នុងការអនុវត្តកម្ពុជាឆ្ពោះទៅសាលាបៃតង នៅសាលាបឋមសិក្សារលំជ្រៃ ភូមិរលំជ្រៃ ឃុំភូមិថ្មី ស្រុកថ្មពួកខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣។
លោក ឈឿន ក្រៃយុង អភិបាលរងខេត្តបន្ទាយមានជ័យលោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្ត រដ្ឋបាលស្រុកថ្មពួក និងលោកគ្រូអ្នកគ្រូសិស្សានុសិស្សចូលរួមច្រើនអបអរសាទជ័យលាភីនេះ។
លោកប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យថ្លែងថា ក្នុងឆ្នាំសិក្សា២០២២-២០២៣ទូទាំងខេត្តបន្ទាយមានជ័យមានសាលារៀនចំណេះទូទៅរដ្ឋចំនួន៨២០កន្លែង មានសិស្សសរុបចំនួន១៦៦.៩១៩នាក់ក្នុងនោះស្រី ៨៣.៨៣៣នាក់ ក្របខ័ណ្ឌបុគ្គលិកអប់រំ សរុប ៥.៨៩៩ នាក់ស្រី២.៨៦៤នាក់ និងគ្រូបង្រៀនជាប់កិច្ចសន្យាចំនួន ៦៥៣នាក់។
លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុទិយភូមិឆ្នាំ២០២១ -២០២២បេក្ខជនប្រឡងជាប់៣.៩០១(ស្រី ២.៣៥៦នាក់)ត្រូជា ៦៩.២៩ភាគរយ( ស្រី ៧៥.៨១ភាគរយ) ហើយបានទទួលនិទេសA ចំនួន៤៩នាក់ក្នុងនោះស្រី២៥នាក់។
លោក ឈូ ប៊ុនរឿង បន្តថា សម្រាប់សាលាបៃតង ខេត្តបន្ទាយមានជ័យបានអនុវត្តលើប្រាំបួនស្រុកក្រុងនៅទូទាំងខេត្ត ក្នុងសាលាបឋមសិក្សាចំនួន ៥៥កន្លែង ហើយសាលាដែលទទួលជ័យលាភីក្នុងការប្រឡងប្រណាំងមានចំនួនប្រាំកន្លែង គឺ១-សាលាបឋមសិក្សាឈូក ក្រុងសិរីសោភ័ណ ។២-សាលាបឋមសិក្សារលំជ្រៃ ស្រុកថ្មពួក ។៣-សាលាបឋមសិក្សាអភិវឌ្ឍន៍ ក្រុងប៉ោយប៉ែត ។៤-សាលាបឋមសិក្សាសាមគ្គី ស្រុកមង្គលបុរី និង៥-សាលាបឋមសិក្សាស្ពានស្រែង ស្រុកភ្នំស្រុក។
លោកម៉ាក ក្លលឺរ នាយកអង្កការការីតាស់ស្វីសប្រចាំប្រទេសកម្ពុជា ( CATRITAS Sweetheland ) ដែលជាអ្នកផ្ដួចផ្ដើមគំរោង កម្ពុជាឆ្ពោះទៅ សាលាបៃតង ប្រាប់ពីគោលបំណងនៃគម្រោងនេះត្រូវបានអនុវត្តលើសាលាបឋមសិក្សាចំនួន ៥៥ កន្លែង ។
លោកម៉ាក ក្លលឺរ បន្តថា សាលាបៃតងត្រូវបានអនុវត្តផ្ដោតសំខាន់លើប្រាំមួយសមាសភាគ : ១-ទឹកដែលអាចទទួលទានបាន សំដៅលើទឹកឆ្លងកាត់ការពិសោធន៍ត្រឹមត្រូវ ។២-អនាម័យខ្លួនប្រាណ ផ្ដោតលើចេះប្រើប្រាស់បង្គន់អនាម័យ ការលាងសំអាត់ដៃ ក្រោយបន្ទោបង់រួច និងមុនពេលទទួលទានអាហារ ។៣-ការប្រែប្រួលរាងកាយ ការនាំមកនូ និងអនាម័យ ធ្វើសិស្សជាស្ត្រីយល់ដឹងនិងចេះធ្វើអនាម័យពេលមានរដូវ ។
៤-ពីដីក្លាយជាអាហារ អោយសិស្សចេះរៀបចំដីនិងចេះដាំដំណាំ ។៥-សំរាមក្លាយជាធនធាន អោយសិស្សចេះទុកដាក់សំរាម ញែកជាបីប្រភេទ(សរីរាង្គ កែច្នៃផ្សេងៗ) ។៦-បរិស្ថានជុំវិញខ្លួន ឱ្យសិស្សចេះស្រឡាញ់បរិស្ថាននៅជុំវិញបរិវេនសាលា ចូលចិត្តមកសាលាដើម្បីបានសិស្សារៀនសូត្រ។
លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យនិង
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និង កីឡាថ្លែងថាការកោតសសើរ ចំពោះអង្កការការីតាស់ស្វីសប្រចាំប្រទេសកម្ពុជា ដែលជាអ្នកផ្ដួចផ្ដើមគម្រោងកម្ពុជាឆ្ពោះទៅ សាលាបៃតង និងសាលាដែលបានទទួលជ័យលាភី ក្នុងការអនុវត្តផ្ដោតសំខាន់លើ ប្រាំមួយសមាសភាគបានល្អប្រសើរ។
លោកស្រីសឿ សុជាតា ស្នើឱ្យអង្គការបន្តប្រពៃណីនេះ ដើម្បីឱ្យលោកគ្រូអ្នកគ្រូតែមានការប្រឹងប្រែងផ្ដល់ចំណេះជំនាញដល់សិស្សានុស្ស ពិស្សចូលរូមប្រឡងប្រណាំង កីឡាអាស៊ានផារាហ្គេម នាថ្ងៃខាងមុខ៕សរន / N









