Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៥ ខែមីនា

Views: 2

ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖របាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានបង្ហាញកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ដល់ថ្ងៃទី ២៥ខែមីនា ឆ្នាំ២០២២។លទ្ធផលមានដូចតទៅ៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៩០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៨២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤២,៧២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៨២,២៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៥០%៕សរន
សូមជូនតារាងសង្ខេប៖

Post navigation