Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី២៩ខែកញ្ញា

Views: 2

ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖របាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានបង្ហាញកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ដល់ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២២ដែលមានលទ្ធផលដូចតទៅ៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៦៦ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម១៨ឆ្នាំមាន១០១,០៥ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,១០ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៩,២២ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៦,៨៦ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។
ជារួមលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៤,៩៧ភាគរយ៕
សូមជូនតារាងសង្ខេប៖

Post navigation