Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កំណើនយានយន្ត កើនឡើង ៦០% បានធ្វើចរាចរណ៍ លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បើធៀបនឹងតួលេខថ្ងៃទីមួយ កន្លងទៅ

Views: 11

ដោយៈ សុផល / ភ្នំពេញ៖ គិតចាប់ពីម៉ោង ៧:០០ នាទីព្រឹក ថ្ងៃទី២ ដល់ម៉ោង ៧:០០ នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះ មានយានយន្តចំនួន ១៤.៣២២ គ្រឿង បានធ្វើ​ចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយនេះ។ នេះបើតាមប្រភពក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀល ថ្ងៃ​ទី៣ ខែតុលា នេះ។

ប្រភពដដែល បានឱ្យដឹងថាៈ តួលេខនេះ បានបង្ហាញឱ្យឃើញពីកំណើន នៃការធ្វើដំណើរ លើផ្លូវល្បឿនលឿន ក្នុងថ្ងៃទីពីរ នៃការដាក់ឱ្យដំណើរសាកល្បង ដែលស្មើនឹងជាង ៦០% បើធៀបនឹងតួលេខពីម្សិលមិញ។ នេះជាសញ្ញាណវិជ្ជមាន មួយ បង្ហាញថា ផ្លូវល្បឿនលឿន ជាជម្រើសប្រសើរមួយ សម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនផងដែរ។

សូមជម្រាបជូនថា ក្នុងចំណោមយានយន្ត ដែលបានចរាចរណ៍ ក្នុងថ្ងៃទី២ នេះ មាន ករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបមានចំនួន ៥៣ករណី ដែលបានធ្វើការទាក់ទងទៅកាន់លេខ​១៣៩៩ ក្នុងថ្ងៃនោះ។

គួរបញ្ជាក់ដែរថា៖ ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរ ទាំងអស់ ចូលរួមសហការ ក្នុងការស្វែងយល់ឱ្យបានល្អិតល្អន់ ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឹងម៉ាត់ ចំពោះលក្ខខណ្ឌ ក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្វើដំណើររបស់បងប្អូន ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕/V

Post navigation