Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កង​យោធា​មួក​ខៀវ ហ្វឹកហាត់​ជំនាញ​សង្គ្រោះ​មហន្តរាយ បង្កឡើង​ដោយ​គ្រោះទឹកជំនន់​

Views: 3

​ដោយៈ យោធិន / កណ្តាលៈ ជាមួយ​ទូក​ស្មាច់​ម៉ាស៊ីន (​អូប័រ​) ចំនួន ២១ គ្រឿង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កង​យោធា​មួក​ខៀវ​កម្ពុជា បាន​សកម្ម​ក្នុងការ​ហ្វឹកហាត់ ជំនាញ​ផ្នែក​សង្គ្រោះ​ប្រជាជន ដែល​ប្រឈម​នឹង​គ្រោះមហន្តរាយ ដោយសារ​ទឹកជំនន់ ដែល​អាច​កើតមានឡើង ជាយថាហេតុ ក្នុង​រដូវ​វ​វស្សា​នេះ​។​

​ក្នុងឱកាស​អញ្ជើញ​ចុះសួរសុខទុក្ខ និង​សំណេះសំណាល​ជាមួយ កងកម្លាំង​យោធា​មួក​ខៀវ ដែល​បាននិងកំពុង​ហ្វឹកហ្វឺន ជំនាញ​អន្តរាគមន៍ សង្គ្រោះ​គ្រោះមហន្តរាយ ដោយសារ​ទឹកជំនន់ នៅ​ចំណុច​ក្រោម​ស្ពាន​ព្រែក​ក្តាម ក្នុងភូមិ​ព្រែក​ក្តាម ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក មជ្ឈមណ្ឌល​ជាតិ រក្សា​សន្តិភាព បាន​ថ្លែង​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ នូវ​រាល់​សកម្មភាព​ប្រឹងប្រែង យកចិត្តទុកដាក់​ហ្វឹកហាត់ ជំនាញ​សង្គ្រោះ​គ្រោះមហន្តរាយ ក៏ដូចជា គ្រោះថ្នាក់​ដោយ​វិបត្តិ ទឹកជំនន់ ក៏ដូចជា បណ្តា​គ្រោះថ្នាក់ ក្នុងពេល​ធ្វើដំណើរ​តាមផ្លូវ​ទឹក​។​

​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា បាន​ថ្លែងបន្តថាៈ ការហ្វឹកហាត់​ជំនាញ​សង្គ្រោះ​នាពេលនេះ ធ្វើឡើង​ស្របទៅនឹង​កម្ពុជា ត្រៀមលក្ខណៈ​ក្នុងការ​បញ្ជូន កងកម្លាំង​ចូលរួម​បេសកកម្ម​របស់ អង្គការសហប្រជាជាតិ នាពេល​ខាងមុខនេះ ហើយក៏​ជាការ​បន្ថែម​នូវ​ជំនាញ​សង្គ្រោះ​ថ្មី​មួយទៀត សម្រាប់​កង​យោធា​មួក​ខៀវ ក្នុងការ​ជួយសង្គ្រោះ​ដល់​មនុស្សជាតិ ទាំង​ក្នុងប្រទេស ក៏ដូចជា​ក្នុង​តំបន់​បេសកម្ម របស់​អង្គការសហប្រជាជាតិ​។​

​សូមបញ្ជាក់ថាៈ យោងតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ដំណាក់កាល​ទី​៤ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (​ឆ្នាំ​២០១៩-២០២៣) និង​គោលការណ៍​សំខាន់ នៃ​ការកាត់បន្ថយ ហានិភ័យ​គ្រោះមហន្តរាយ​ដោយសារ​ទឹកជំនន់ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត និង​ដើម្បី​ការពារ​អាយុជីវិត និង​ជីវភាព​រស់នៅ​របស់ បងប្អូន​ប្រជាពលរដ្ឋ ថែទាំ​សុខភាព វប្បធម៌ កេរ្តិ៍ដំណែល ទ្រព្យសម្បត្តិ និង​ប្រព័ន្ធ​អេកូឡូស៊ី​ពី​ឥទ្ធិពល​គ្រោះ​ថា្នក់​នៃ គ្រោះមហន្តរាយ​ផ្សេងៗ នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​បន្ថែម​ពីលើ​នេះ វគ្គ​ហ្វឹកហ្វឺន​នេះ មាន​រយៈពេល​បី​សប្តាហ៍ ដោយ​ចាប់ផ្តើម​ហ្វឹកហ្វឺន ពីថ្ងៃ​ទី​៣ ខែសីហា ដល់​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២២ ដោយមាន​សិក្ខាកាម ចូលរួម​ចំនួន ៣៥ នាក់ និង​យោធា​ចា​រ្យ ១០​នាក់ ក្នុងនោះ​មាន ពេទ្យ​សង្គ្រោះ​បឋម (First Aid) មកពី​ជំនាញ​គ្រប់គ្រង​ភស្តុភារ ហិរញ្ញវត្ថុ សុខាភិបាល និង​សំណង់ និង​ក្រុម​គ្រូ​បើកបរ​ទូក​ស្មាច់ (​អូប័រ​) និង​បច្ចេកទេស​ជួសជុល មកពី​ជំនាញ​គ្រប់គ្រង​ស្តង់ដារ សម្ភារ​ប​ចេ្ច​ក​ទេស ព្រមទាំង​នាយទាហាន សម្របសម្រួល របស់​នាយកដ្ឋាន​ផែនការ ប្រតិបត្តិការ និង​ហ្វឹកហ្វឺន នៃ​មជ្ឈមណ្ឌល​ជាតិ (NPMEC) ជាច្រើនរូប​បាន​ចូលរួម​។​

​ថ្លែង​ទៅកាន់​សិក្ខាកាម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​មានប្រសាសន៍ថាៈ ដោយសារ​អាកាសធាតុ មាន​ភ្លៀង​ធ្លាក់​ជាប់​ជាប្រចាំ​ផង​នោះ ស្ថានភាព​ទឹកជំនន់ និង​មាន​ដោយ​យថាហេតុ នៅតាម​បណ្តា​ខេត្ត​មួយចំនួន ជា​បន្តបន្ទាប់ ដូចនេះ​កងកម្លាំង​ទាំងអស់ ត្រូវ​ត្រៀមលក្ខណៈ ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ចេញ​អន្តរាគមន៍ ២៤​ម៉ោង លើ ២៤​ម៉ោង តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​ការស្នើសុំ​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ធម្មជាតិ ដោយ​យថាហេតុ​ផ្សេងៗ ដែល​កើតមានឡើង ក្នុងភូមិ​សាស្ត្រ​នានា​។​

​ក្នុងឱកាស​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា ក៏បាន​ណែនាំ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ជា​សិក្ខាកាម​ទាំងអស់ ត្រូវបំពេញ​តួនាទី​ភារកិច្ច តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​តេ​ជោ នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង​លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធាន​គណៈកម្មាធិការ​ជាតិ ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​សម្រេចបាន​លទ្ធផល​ល្អ ជូន​ជាតិ មាតុភូមិ និង​ប្រជាជន និង​ថែទាំ​សុខភាព ឱ្យបាន​ល្អ ៣​កុំ ៣​ការពារ ដើម្បី​ជៀសវាង នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕/V​

Post navigation