Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កងកម្លាំង​អ៊ុយ​ក្រែន​ហ្វឹកហាត់​បញ្ចប់​ការប្រើ​ប្រព័ន្ធ​កាំជ្រួច​Patriot​នៅ​អាម៉េរិក​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ទាហាន​អ៊ុយ​ក្រែន​មួយក្រុម​មាន​គ្នា​៦៥​នាក់​បាន​បញ្ចប់​ការហ្វឹកហាត់​នៅ​អាម៉េរិក​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ការពារ​អាកាស​ទំនើប​ភែត​ធ្រៀ​ត​(Patriot)​និង​បាន​​វិល​ទៅ​កាន់​អឺរ៉ុប​វិញ​អស់ហើយ នេះ​បើ​តាម​ការបញ្ជាក់​ពី​ក្រសួង​ការពារជាតិ​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​អ៊ុយ​ក្រែន​បាន​ជំរុញ​ម្តង​ហើយ​ម្តងទៀត​អោយ​អាម៉េរិក​ផ្តល់​ប្រព័ន្ធ​ការពារ​អាកាស​បច្ចេកវិទ្យា​ខ្ពស់​នេះ​ដើម្បី​ជួយ​ការពារ​ប្រឆាំងនឹង​ការវាយប្រហារ​តាម​ផ្លូវអាកាស​របស់​រុស្ស៊ី ហើយ​រដ្ឋាភិបាល​ទីក្រុង​វ៉ា​ស៊ីន​​តោន​បាន​សន្យា​ផ្តល់​វា​កាលពី​ឆ្នាំមុន ។​

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​លោក ភែត រ៉ា​យ​ឌ័​រ (Pat Ryder)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​នៅ​សប្តាហ៍​នេះ ទា​ហាន​ការពារ​ដែនអាកាស​អ៊ុ​យក្រែន​៦៥​នាក់​ដែល​ហ្វឹកហាត់​នៅ​បន្ទា​យ​ហ្វ​ដ​ស៊ី​ល​(Fort Sill)​ក្នុង​រដ្ឋ​អូ​ក្លា​ហូ​ម៉ា​( Oklahoma)​បាន​វិល​ទៅ​អឺរ៉ុប​វិញ​ហើយ​»​។​

«​ពួកគេ​ត្រូវបាន​បញ្ចូល​ទៅក្នុង​កងការពារ​ដែន​អាកាស​អ៊ុ​យក្រែន ជាមួយនឹង​ប្រព័ន្ធ​ការពារ​អាកាស​Patriot​ដែល​ជា​ជំនួយ​របស់អាម៉េរិក អាល្លឺម៉ង់​និង​ហូ​ឡង់​»​។​

​បើ​តាម​ឧត្តមសេនីយ៍ រ៉ា​យ​ឌ័​រ ទាហាន​អ៊ុយ​ក្រែន​ជាង​៧.០០០​នាក់​ត្រូវបាន​បញ្ជូន​មក​ហ្វឹកហាត់​នៅ​អាម៉េរិក​ចាប់តាំងពី​រុស្ស៊ី​បើក​ការឈ្លានពាន​ចូល​ប្រទេស​ក្បែរ​ខាង​ខ្លួន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០២២​។​

​ផលិត​ដោយ​ក្រុមហ៊ុន​រ៉េ​ធី​អន​(Raytheon) សព្វាវុធ​MIM-104 Patriot​ជាប្រព័ន្ធ​កាំជ្រួច​បាញ់​ស្កាត់​ពី​ដី​ទៅ​អាកាស​ដែល​កាល​ពី​ដំ​បូង​គេ​ផលិត​វា​ឡើង​ក្នុង​បំណង​ស្ទាក់​កំទេច​យន្តហោះ​ល្បឿន​លឿន​។​​វា​ត្រូវ​បាន​កែសម្រួល​នៅ​ទសវត្សរ៍​១៩៨០​ដោយ​ផ្តោត​លើ​ការ​គំរាម​ថ្មី​គឺ​កាំជ្រួច​ផ្លោង​កល​យុទ្ធ និង​ត្រូវបាន​នាំ​ទៅ​ប្រើ​ប្រឆាំងនឹង​កាំជ្រួ​ចស្កុត​(Scuds)​ផលិត​នៅ​រុស្ស៊ី​នៅ​អ៊ីរ៉ាក​ក្នុង​សង្គ្រាម​ឈូង​សមុទ្រ​លើក​​ដំបូង​៕

​​អ៊ុយ​ក្រែន​បាន​ជំរុញ​អោយ​អាម៉េរិក​ផ្តល់​ប្រព័ន្ធ​កាំ​ជ្រួច​Patriot​ដល់​ខ្លួន ដើម្បី​ការពារ​ទល់នឹង​ការវាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​

Post navigation