Cambodia

កណ្តុរក្នុងស្រុកយើងមួយក្បាលត្រូវបានគេចាត់ទុកជាវីរបុរស ដោយទទួលបានមេដាយលំដាប់ខ្ពស់មួយ ក្រោយជួយស្វែងរកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានជាច្រើននៅកម្ពុជា

កណ្តុរក្នុងស្រុកយើងមួយក្បាលត្រូវបានគេចាត់ទុកជាវីរបុរស ដោយទទួលបានមេដាយលំដាប់ខ្ពស់មួយ ក្រោយជួយស្វែងរកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះបានជាច្រើននៅកម្ពុជា

កណ្តុរមួយក្បាលត្រូវបានគេចាត់ទុកជាវីរបុរស និងត្រូវបានគេផ្តល់ជូននូវមេដាយលំដាប់ខ្ពស់ ដែលមានតម្លៃស្មើមេដាយ​ George Cross​ ព្រោះតែកណ្តុរមួយក្បាលនេះ មានស្នាដៃល្អក្នុងការជួយសង្គ្រោះជីវិតមនុស្សជាតិតាមរយៈសមត្ថភាពដ៏កម្រមួយ នៅក្នុងការស្វែងរកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើន។ កណ្តុរមួយក្បាលនេះមានឈ្មោះថា Magawa ជាប្រភេទកណ្ដុរធំៗនៅតំបន់អាហ្វ្រិក និងត្រូវបានហ្វឹកហាត់នៅឯមជ្ឈមណ្ឌល APOPO ។ សមិទ្ធផលដែល Magawa អាចសម្រេចបានកន្លងមកគឺកណ្តុរមួយក្បាលនេះ បានជួយសម្អាតផ្ទៃដីដែលមានគ្រាន់មីនក្នុងទំហំ ១៤១,០០០ ម៉ែត្រក្រឡា ឬស្មើនឹងតារាងបាល់ទាត់ចំនួន ២០ ហើយបានរកឃើញគ្រាន់មីនចំនួន ៣៩ គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន​ ២៨ គ្រាប់ផងដែរ។

អ្វីដែលជាចំណុចពិសេសរបស់ Magawa នោះគឺកណ្តុរមួយក្បាលនេះមានភាពវៃឆ្លាតលើសសត្វផ្សេងៗទៀត ដែលត្រូវបានគេយកមកហ្វឹកហាត់សម្រាប់ជួយស្វែងរកគ្រាប់មីនដូចគ្នា។ Magawa អាចរកគ្រាប់មីនក្នុងទំហំផ្ទៃប៉ុនតារាងវាយ Tennis ដោយប្រើពេលត្រឹម ៣០ នាទីប៉ុណ្ណោះ ខណៈក្នុងទំហំផ្ទៃដីដូចគ្នានេះ មនុស្សអាចនឹងត្រូវការពេលវេលារហូតដល់ទៅ ៤ ថ្ងៃឯណោះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បាននិយាយថា Magawa បានទទួលមេដាយមាសនេះ ដោយកិច្ចខិតខំប្រឹងប្រែងរបស់វានៅក្នុងការរុករកមីនមិនទាន់ផ្ទុះនៅប្រទេសកម្ពុជា។

យោងតាមអង្គការកម្ចាត់មីន HALO Trust បានឲ្យដឹងថា កម្ពុជាមានអ្នកស្លាប់ និងរងរបួសដោយសារគ្រាប់ផ្ទុះជាង ៦៤,០០០ នាក់ និងជនពិការប្រមាណ ២៥,០០០នាក់ ចាប់តាំងពីឆ្នាំ១៩៧៩ ដូច្នេះ Magawa បានចូលរួមចំណែកយ៉ាងធំធេងសម្រាប់កម្ពុជា និងមនុស្សជាតិទាំងមូល។

សមត្ថភាពដ៏កម្រនេះបានធ្វើឲ្យ Magawa​ ក្លាយជាកណ្តុរទី១ ក្នុងប្រវត្តិសាស្រ្ត ៧៧ឆ្នាំ ដែលត្រូវស្ថាប័នកម្រិតអន្តជាតិមានមូលដ្ឋានក្នុងប្រទេសអង់គ្លេស ចាត់ទុកជាវីរបុរស និងត្រូវផ្តល់ជូននូវមេដាយមាស​ដោយស្ថាប័ន PDSA ហើយមេដាយប្រភេទនេះ គឺមានកម្រិតខ្ពស់ស្មើនឹងមេដាយកម្រិតកំពូលរបស់ប្រទេសអង់គ្លេស George Cross បើប្រៀបនឹងមនុស្ស​ ដែលរដ្ឋាភិបាលអង់គ្លេសតែងប្រើសម្រាប់បំពាន់ជូនសម្រាប់សកម្មភាពវីរភាពដ៏អស្ចារ្យ ឬសកម្មភាពនៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់បំផុត៕ ប្រភព៖ Khmer Note

 

Football news:

Barcelona are working on extending their contract with Fati. Mendes wants the player got a raise
Hames will miss the Premier League match with Southampton
Goetze scored two goals in his first two games for PSV
Real Madrid are paying the price for a stupid sale to Ronaldo. No one to score. Calderon on the club's problems
Ozil posted a GIF of himself at work in the office: Forward, Arsenal
The Slovenian youth team wants to expel the tyrant coach: he is Against warm-UPS, forbids sleeping on planes and celebrating goals
Ozil on the rapid match: I'll support Arsenal at the TV. I bet on a 4-1 win