Cambodia

​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ជាង​១២​ម៉ឺន​នាក់​មកលេង​ខេត្តសៀមរាប

ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យ​ប្រពៃណីជាតិ នៅ​ខេត្តសៀមរាប​មាន​ភ្ញៀវ​ជាង​១២​ម៉ឺន​នាក់​មកលេង​។​នេះ​បើតាម​របាយការណ៍​រប​ស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បានបញ្ជាក់​ឱ្យដឹង​នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​

​បើតាម​របាយការណ៍រ​បស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​បង្ហាញថា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​គឺ​ចាប់ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចំនួន ១២២.៣៧០​នាក់ ។​ក្នុងនោះ​ភ្ញៀវទេសចរ​បរទេស​ចំនួន ១.៣៧០ នាក់ ថយចុះ​៨៥,៧៥​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩ ដែលមាន​ចំនួន ៩.៦១៧ នាក់ និង ភ្ញៀវទេសចរ​ជាតិ ចំនួន ១២១.០០០ នាក់ ដែល​បាន​ចូលមក​ទស្សនា​ក្នុង​ខេត្តសៀមរាប​។​

តាម​របាយការណ៍​ដដែល​បានបញ្ជាក់​ទៀតថា មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ បានមក​លេង​នៅតាម​តំបន់​ប្រាង្គ​ប្រាសាទ​រមណីយដ្ឋាន​និង​សហគមន៍​ទេសចរណ៍​នានា​ដូចជា​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​,​សហគមន៍​ព្រៃ​ទឹក​ជប់​ខ្នារ​ពោធិ៍​,​សហគមន៍​កំពង់​ភ្លុក​,​សហគមន៍​ត្រាវ​កុដិ​,​សហគមន៍​បឹង​ឈូក​បន្ទាយស្រី​,​រមណីយដ្ឋាន​ភូមិ​វប្បធម៌​កម្ពុជា​និង​សហគមន៍​ទេសចរណ៍​បាគង​ភូមិ​ខ្ញុំ​ជាដើម​៕S/

​រូបភាព​: ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ជាង​១២​ម៉ឺន​នាក់ មកលេង​ខេត្តសៀមរាប ៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Christian Vieri: Messi is the Harry Potter of football. When he's done, I'll throw out the TV
Barcelona Vs Juventus: We are glad that you were able to see 🐐 on your field
Rennes coach on one point in 2 games Champions League: this is our debut, we are learning
Simone Inzaghi: a Draw with Brugge can greatly affect the position in the group
Lopetegui on the win over Rennes: Sevilla played almost perfectly
Danilo about 0:2 with Barca: Juventus played organized, but not aggressive enough
Tuchel on neymar's adductor muscle injury: I hope it is not serious