ប្រែសម្រួលៈ ជា សីហ/ភ្នំពេញៈ កោះមួយចំនួននៅក្នុងដែនដីដែលគ្រប់គ្រប់ដោយប្រទេសអ៊ីតាលីត្រូវបានគេអះអាងថា គឺជាកន្លែងត្រាច់ចរផ្លូវភេទដ៏ត្រេកត្រអាល ។
កោះទាំងនោះ មានដូចជា កោះ ស្ត្រូមបូលី ( Stromboli) និង កោះ ហ្វីលីកូឌី ( Filicudi) ដែលជាកោះស្រស់ស្អាតពីរនៅប្រជុំកោះ អាអូលៀន ( Aeolian) នៃឆ្នេរ ស៊ីស៊ីលី ( Sicily) កោះទាំងនេះ ត្រូវបានជឿដោយអ្នកខ្លះថាមានថាមពលវេទមន្តនិងសក្តិសមបំផុតសម្រាប់អ្នកដែលស្វែងរកឬកំពុងព្យាយាមស្តារមកវិញនូវភាពត្រេកត្រអាលនៃរាត្រីងប់ងល់ សម្រាប់គូស្នេហ៍ ។
អ្នកស្រុកនិយាយថា កោះទាំងនេះបានក្លាយជាកន្លែងសក្ការបូជាផ្នែកផ្លូវភេទដោយសារតែកោះទាំងនោះ ហាក់មានកម្លាំងថាមពលអាថកំបាំងដែលមានជំនួយលើកកម្ពស់ខាងផ្លូវភេទ។ អ្នកដែលបានឡើងលើកោះនោះ ពួកគេដឹងថា កោះទាំងនេះមានបរិយាកាសប្លែកហាក់ជួយបន្ធូរអារម្មណ៍និងជំរុញឱ្យគូស្វាមីភរិយាចូលរួមក្នុងការសាកល្បងនៃជីវិតផ្លូវភេទដ៏ត្រេកត្រអាល ។
ដែនដីនោះមានកំដៅដ៏កក់ក្តៅ ដែលគួរឱ្យចាប់អារម្មណ៍ និង មានវត្ថុជាច្រើនទៀតត្រូវបានគេចាត់ទុកថាជាកន្លែងកសាងទំនាក់ទំនងផ្លូវភេទ “ឈានដល់ចំណុចកំពូល” ។
គូស្វាមីភរិយាថ្មីថ្មោលដែលចង់បានកូនក៏ត្រូវបានគេលើកទឹកចិត្តឲ្យមកកាន់កោះទាំងនោះដែរ ដោយសារតែទីនោះជាកន្លែងស្ងៀមស្ងាត់ធម្មជាតិពិតៗ ដែលបង្ករឲ្យនារី និង បុរសម្នាក់អាចអធិស្ឋានហើយគិតតែពីរឿងនេះ ជាមួយនឹងអាកាសធាតុ ដ៏ប្រសើរ ។
កោះខ្លះអ្នកមុននឹងឡើងលើនោះ គឺគេនាំគ្នាស្រាត ហើយរស់នៅតាមបែបធម្មជាតិ ដែលនេះវាជាបទពិសោធន៍នៅក្នុងការឈានដល់ការកសាងនូវចំណុចកំពូលដែលបញ្ឆេះការរួមភេទដ៏ងប់ងល់។
កំដៅពីការផ្ទុះភ្នំភ្លើងចូលក្នុងឈាមរបស់អ្នកវាក៏ជាកត្តាបង្កឱ្យមានភាពរំជើបរំជួលផ្លូវភេទនេះនៅលើកោះទាំងនោះផងដែរ៕