Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្បួន​ដង្ហែ​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ធ្វើដំណើរ​ទៅដល់​ហ្វីលីពីន​ហើយ​

Views: 1

ដោយៈ​សុផល​/​ភ្នំពេញ​៖​លោក ហោ សារុន រដ្ឋលេខាធិការ​ក្រសួង ទេសចរណ៍ និង​ជា​បេសកជន​ពិសេស​តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម បាន​អញ្ជើញ​ដឹកនាំ​ក្បួន​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ធ្វើ ដំណើរ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ Ninoy Aquino International Airport រដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន នា​ព្រលឹម​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០២៣​។​នេះ​បើ​យោងតាម​ប្រភព​ក្រសួងទេសចរណ៍​នា​ថ្ងៃទី​២៦​ខែមីនា​។​

​នៅ​ទីនោះ មានការ​អញ្ជើញ​ទទួល​ស្វាគមន៍​ពី​លោក ផន ពៅ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​ហ្វីលីពីន និង​លោក CARL IRVING SAMBRANO អគ្គលេខាធិការរង គណៈកម្មាធិការ​អូឡាំពិក​។​

​ភ្លើង​គប់​នេះ ត្រូវបាន​ដង្ហែ​យកទៅ​រក្សាទុក​នៅ​ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ហ្វីលីពីន ដើម្បី​ត្រៀម​រៀបចំ​ពិធី​រត់​ភ្លើង​គប់ នៅ​ទីក្រុង​Tagaytay ជា​ផ្លូវការ នា​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២៣៕Ph


Post navigation