Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ក្រៅពី​ត្រី និង​បង្កង កង្កែប ក៏មាន​នាំចូល​មកពី​វៀតណាម​ដែរ​

Views: 2

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រៅពី​ត្រី និង​បង្កង កង្កែប ក៏មាន​នាំចូល​មកពី ប្រទេស​វៀតណាម សម្រាប់​ផ្គត់ផ្គង់​ដល់ទី​ផ្សារ នៅ​រាជធានី​ភ្នំពេញ បន្ថែម​លើ​កង្កែប ដែល​ចិញ្ចឹម​បាន ដោ​យក​សិ ករ នៅក្នុង​ស្រុក​។​

​ការ​នាំចូល​ផលិតផល​ជលផល ពី​ប្រទេស​វៀតណាម តាម​ច្រក​បន្ទាយ​ចក្រី និង​កោះ​រកា នៃ​ទឹកដី​ខេត្តព្រៃវែង ដោយ​ក្រុមហ៊ុន​ចំនួន ៦ កន្លងទៅនេះ ត្រូវបាន​ក្រុម​ត្រួតពិនិត្យ ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២​ថាៈ មាន​ត្រី បង្កង និង កង្កែប ដែល​សរុប​ក្នុង​មួយថ្ងៃ មាន​បរិមាណ​ជាង ២០ តោន​។​

​ផលិតផល​ជលផល​នាំចូល​តាម​ច្រក ក្នុង​ខេត្តព្រៃវែង ឆ្ពោះទៅកាន់​គោលដៅ ក្នុង​ខេត្ត​ផ្សេងៗ និង​រាជធានី​ភ្នំពេញ ព្រៃវែង គ្រាន់តែ​ជា​ខេត្ត ឆ្លងកាត់​ប៉ុណ្ណោះ​។ ក្រៅពី​ត្រី ជាង ២០ តោន ក្នុង​មួយថ្ងៃ មាន​បង្កង ១​តោន និង​កង្កែប ១​តោន ជា​រៀងរាល់ថ្ងៃ ត្រូវបាន​គេ​នាំចូល​មកពី ប្រទេស​វៀតណាម​។​

​លោក អូន ស៊ី​ណាត នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ព្រៃវែង បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២២​ថាៈ ការ​នាំចូល​កង្កែប តាម​ច្រក​ក្នុង​ខេត្តព្រៃវែង មាន​មិន​រាល់ថ្ងៃ​ទេ​។ នៅក្នុង​ខេត្តព្រៃវែង ក៏មាន​កសិករ ជាច្រើន​គ្រួសារ​បាន​ចិញ្ចឹម​កង្កែប បាន​ច្រើន​ដែរ ដោយ​ការចាប់​លើក​ទី​១ កន្លងទៅ​ថ្មីៗ​នេះ សរុប​បាន​ចំនួន​ប្រមាណ​ជា ២០ តោន និង​វគ្គ​២ ដែល​បាន​នឹង​កំពុង​ចិញ្ចឹម​បន្ត មួយ​ក្បាលៗ មាន​ទម្ងន់​ជាង មួយ​ខាំ​កន្លះ អាច​នឹង​ចាប់បាន ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ កង្កែប​ចិញ្ចឹម​បាន នៅក្នុង​ស្រុក សព្វថ្ងៃ មិន​ខ្វះ​ទីផ្សារ​ទេ ពីមុន យើង​ជា​អ្នករក​ទីផ្សារ ឱ្យ​ប្រជាកសិករ ពេលនេះ កសិករ និង​អ្នកប្រមូល​ទិញ គេ​មាន​ទំនាក់ទំនង​គ្នា​ផ្ទាល់ យើង​ចាំតែ​សម្រួលការ​ដឹកជញ្ជូន ប៉ុណ្ណោះ​៕/V​

Post navigation