Cambodia

ករណី​រថយន្ត បុក​បង្គោល​ភ្លើង បាក់​ដាច់​ចរន្ត នៅ​ឃុំ​តា​ឡំ ចំ​ថ្ងៃ​ភ្ជុំបិណ្ឌ ៖ ចរចា​សង ៧.៥០០ ដុល្លារ សរ​អា​

ចែករម្លែក

ដោយ ៖ ប​.​ជ័យ /
​បន្ទាយ​មា​ជ័យ​៖
ករណី​រថយន្ត បុក​បង្គោល​ភ្លើង បាក់​ដាច់​ចរន្ត នៅ​ឃុំ​តា​ឡំ ចំ​ថ្ងៃ​ភ្ជុំបិណ្ឌ ភាគី​បង្ក​បាន​ទៅ​ចរចា​នឹង​ម្ចាស់​សេវាករ (​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​) សង ៧.៥០០ ដុល្លារ សរ​អា ឯណោះ ។​

​លោក ចែត ចំរើន នាយ​ប៉ុ​ស្ត៍​នគរបាល​រដ្ឋបាល​ឃុំ​តា​ឡំ បានអោយដឹង នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ថាៈ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ខាងលើ​គឺ នៅ​យប់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ ឈានចូល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង ២​និង​២០​នាទី រំលងអធ្រាត្រ មាន​ករណី​រថយន្ត តូយ៉ូតា ព្រូស ព៌​ណ​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF 0271 បើកបរ​ដោយ​ឈ្មោះ ឈាន ណាវ​ត្ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​ភូមិ​ក្រូច ឃុំ​ស្រះ​រាំង ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បើក​បុក​បង្គោល​ភ្លើង បណ្តាលអោយ​ដួលរលំ​បាក់ ហើយ​ដាច់​ចរន្តអគ្គិសនី តែម្តង ។​

​លោក ចែត ចំរើន បាន​បន្តថាៈ លុះ​ព្រឹក​ឡើង​ឈ្មោះ ឈាន សូ​វៀត អាយុ​៤០​ឆ្នាំ ជា​បងប្រុស​របស់ ឈាន ណាវ​ត្ត បាន​ទៅសុំ​ចរចា ជាមួយ​លោក សុខ វិ​ទិ​ត្យ (​សមាជិក​ក្រុមប្រឹក្សា ស្រុក​មង្គល​បូរី​) ជា​ម្ចាស់​សេវាករ​អគ្គិសនី បន្ទាយ​នាង (​ក្រុមហ៊ុន​អគ្គិសនី​ឯកជន ដែល​គ្របដណ្តប់ លើ​ឃុំ​បន្ទាយ​នាង តា​ឡំ​..) ថា ធានា​សង​ថ្លៃ​ខូចខាត ចំនួន ៧.៥០០ ដុល្លារ សរ​អា ឯណោះ ហើយ​បាន​យក​ត្រាក់ទ័រ ទៅ​អូស​រថយន្ត​បង្ក ទៅ​កា​រ៉ា​ស​ជួសជុល​។ ឯ​បង្គោល​ភ្លើង និង​ខ្សែបណ្តាញ ត្រូវបាន​ជួសជុល​ឡើងវិញ ដើម្បី​ភ្ជាប់​ចរន្ត ជូន​អតិថិជន ។​

​សូម​រំលឹកថា សេវាករ​អគ្គិសនី បន្ទាយ​នាង (​ស្រុក​មង្គល​បូរី​) បាន​ប្រាប់​អ្នកប្រើប្រាស់​អគ្គិសនី ក្នុង​ឃុំ​តា​ឡំ​របស់ខ្លួន​ថា ដោយសារ កាលពី​វេលា​រំលងអធ្រាត្រ ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ មាន​គ្រោះថ្នាក់​រថយន្ត (​ម៉ាក​តូយ៉ូតា ព្រូស ពាក់​ស្លាក​លេខ ភ្នំពេញ ២AF 0271) បើក​បុក​បង្គោល​ភ្លើង MT 22KV បណ្តាលអោយ​ដាច់​ចរន្ត ក្នុង​ឃុំ​ទាំងមូល តាំងពី​យប់​ថ្ងៃទី​១៦ ខែកញ្ញា មក ។​

​ក្រុមការងារ បាន​នឹង​កំ​ពុ​ជួសជុល​ឡើងវិញ ហើយនឹង​ជូនដំណឹង ដល់​អតិថិជន ពី​ការភ្ជាប់​ចរន្ត​ឡើងវិញ ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Diego Maradona: Ronaldo and Messi are ahead of the rest. No one can do half of what they do
Bartomeu did not resign at a meeting of the Barca Board of Directors
Del Piero on the Juve-Barcelona match: Pirlo should play 4-2-4
Samuel Umtiti: The last two years have been the worst of my career. I ended up making a complete ass of
Putting together a dream team of the best players in history. Starting with goalkeepers!
Gian Piero Gasperini: Ajax has always been my reference point. Miranchuk is ready to play
Cuadrado on Juve: We have started the season slowly, but we have never lost