Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ករណី​យុវជន​ម្នាក់ ត្រូវគេ​កាប់​ស្ទើរ​ដាច់ ក ចេញពី​ស្មា នៅ​ស្រុក​មេមត់ ជា​រឿង​ឃាតកម្ម​

Views: 2

ដោយ​: គង់​ហេង / ត្បូងឃ្មុំ​: ជុំវិញ​ករណី​យុវជន​ម្នាក់ ត្រូវ​ឃាតករ កាប់​ស្ទើរ​ដាច់ ក ធ្លាក់​ចេញពី​ស្មា ស្លាប់​ក្នុង​ថ្លុកឈាម នៅក្បែរ​ម៉ូតូ​របស់ខ្លួន លើផ្លូវ​លំ ស្ថិតក្នុង​ភូមិ​សា​ឡង់​១ ឃុំ​ដារ ស្រុក​មេមត់ ហើយ​បាន​ត្រូវគេ​ប្រទះឃើញ​សាកសព នៅ​ព្រឹក ថ្ងៃទី​១១ សីហា នេះ សមត្ថកិច្ច​នគរបាល បាន​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​មេមត់ បានឱ្យដឹងថាៈ ដំបូង សមត្ថកិច្ច មិនបាន​ស្គាល់​អត្តសញ្ញាណ របស់​ជនរងគ្រោះ (​អ្នកស្លាប់​) ដែល​ត្រូវ​ឃាតករ កាប់​ចំ​កញ្ចឹងក ពី​ខាងក្រោយ បណ្តាល​ដេក​ដួល​ផ្ងារ នៅក្បែរ​ម៉ូតូ​នោះទេ​។ ប៉ុន្តែ​ក្រោយពេល​យក​ទូរស័ព្ទ របស់​ជនរងគ្រោះ ទៅ​បញ្ចូល​ថ្ម រួច​ក៏​ហៅចូល​ទៅ​លេខ​ទូរស័ព្ទ របស់​បងប្រុស​របស់​គេ ទើប​ដឹងថា យុវជន​ដែល​ត្រូវគេ​កាប់ ស្ទើរ​ដាក់ ក ធ្លាក់​មក​ដី ស្លាប់​ក្នុង​ថ្លុកឈាម​នោះ ឈ្មោះ ទិ​ត្យ ដេ​ត អាយុ ២០ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​ក្បាល​ត្រាច ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ និង​បាន​ឱ្យមក​ទទួលយក សាកសព​ទៅធ្វើ​បុណ្យ​។​

​ប្រភពព័ត៌មាន​ដដែល បានឱ្យដឹង​ទៀតថាៈ ក្រោយពី​ការ ត្រួតពិនិត្យ​សាកសព​ជនរងគ្រោះ សមត្ថកិច្ច​នគរបាល​ជំនាញ បាន​សន្និដ្ឋានថា ជា​ករណី​ឃាតកម្ម ដែល​អាច​កើតឡើងនៅ​ចន្លោះ​ម៉ោង ប្រហែល​ពី ២ ទៅ ៣ រំលងអធ្រាត្រ ចូល​ថ្ងៃទី​១១ ខែសីហា ហើយ​សមត្ថកិច្ច​ជំនាញ បន្ត​ស្រាវជ្រាវ រក​ជនដៃដល់ ក្នុងករណី​ឃាតកម្ម​នេះ ដើម្បី​នាំខ្លួន​យកមក ផ្ដន្ទាទោស តាម​នីតិវិធី​ច្បាប់​៕/V​

Post navigation