Cambodia

ករណីចាក់ដីចំណីព្រែកពយក្បាលរមាសយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបង្កជាពាក្យបណ្តឹង នៅប៉េអឹមខេត្តកំពត

ចែករម្លែក

ដោយៈសរិទ្ធ/ភ្នំពេញ ៖ លោក ម៉ុង ច័ន្ទណារិទ្ធ អគ្គនាយកក្រុមហ៊ុនថាហ្គេតអ៊ីស្ទេតអេន មេនិចម៉ិន បានបញ្ជាឲ្យកូនចៅចាក់ដីបំពេញ ចំណីព្រែកពយ ក្បាលរមាស ស្ថិតនៅភូមិ ត្រពាំងសង្កែ ឃុំ ត្រពាំងសង្កែ ស្រុក ទឹកឈូ ខេត្តកំពត យកធ្វើជាកម្មសិទ្ធ ផ្ទាល់ខ្លួនដែលសកម្មភាពនេះបានបង្កឲ្យមានការដាក់ពាក្យបណ្តឹងទៅមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពតដើម្បីចុះស៊ើប អង្កេត ស្រាវជ្រាវ និងចាប់ជនល្មើសបញ្ជូនទៅតុលាការ ផ្ត ន្ទា ទោស តាមច្បាប់។ ប៉ុន្តែអភិបាលខេត្តកំពត ព្រះរាជអាជ្ញា និងប្រធានសាលាដំបូងខេត្តកំពតធ្វើដូចជាមិនដឹងមិនលឺរឿងនេះឡើយ។

ពាក្យ ប ណ្តឹ ងចុះថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២០លោកជា សុខហេងបាន ប្តឹ ង ឈ្មោះ ម៉ុង ច័ន្ទ ណា រិ ទ្ធ ភេទប្រុស អាយុ ៣៨ ឆ្នាំ ទីលំនៅ សព្វថ្ងៃ ផ្ទះលេខ ២៦៧ ផ្លូវ លេខ ១៥៦ ភូមិ ១២ សង្កាត់ ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ជា អគ្គនាយក ក្រុមហ៊ុន ថា ហ្គេ ត អ៊ី ស្ទេតអេ ន មេ និ ច ម៉ិ ន ពី បទ “ រំលោភ យក ដី ចំណី ព្រែក ព យ ក្បាលរមាស ស្ថិតនៅ ភូមិ ត្រពាំងសង្កែ ឃុំ ត្រពាំងសង្កែ ស្រុក ទឹកឈូ ខេត្តកំពត ប្រព្រឹត្តកាលពី ថ្ងៃទី ២៧-២៨និង២៩ ខែមិថុនា ឆ្នាំ ២០២០យកជា កម្ម សិទ្ធ ផ្ទាល់ខ្លួន ។

លោក ជា សុខហេង ជាដើមបណ្តឹង ឆ្នាំបានសំអាងលើ ប័ណ្ណ សម្គាល់ សិទ្ធិ កាន់កាប់ អចលនវត្ថុ លេខ ក ព .០០៥៤៣០ ចុះ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១១ និង គំនូស បង្ហាញ ទីតាំង ក្បាលដី ដែល មាន ទំហំ ៧៩១៩៨ ម៉ែត្រ ក្រ ឡា ។ លិខិត លេខ ២៨៥ ស ជ ណ ចុះ ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ របស់ ក្រសួងមហាផ្ទៃ ជម្រាប មក លោកអភិបាល ខេត្តកំពត ។លិខិត លេខ ១៩៥៣ ស ជ ណ ចុះ ថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៩ របស់ ក្រសួងមហាផ្ទៃ ជម្រាប មក លោក អគ្គនាយក ក្រុមហ៊ុន ថា ហ្គេ ត អ៊ីស្ទេតអេ ន មេ និ ច ម៉ិ ននិង លិខិត លេខ ០៧៩ អក ចុះ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ របស់ សាលាខេត្តកំពតជាភស្តុតាងដាក់បន្ទុកក្នុងពាក្យបណ្តឹងនេះ ។

ក្នុងពាក្យបណ្តឹងនេះលោកជា សុខហេងបានបញ្ជាក់ថាកាលពី ថ្ងៃទី ២៧-២៨ និង២៩ ខែមិថុនា ឆ្នាំ ២០២០ ឈ្មោះ ម៉ុង ច័ន្ទ ណា រិ ទ្ធ ជា អគ្គនាយក ក្រុមហ៊ុន ថា ហ្គេ ត អ៊ីស្ទេតអេ ន មេ និ ច ម៉ិ ន បាន បញ្ជា អោយ បុគ្គលិក របស់ ខ្លួន ដឹក ដី យក មក ចាក់ ទុក និង ឈូស កៀរ កិន បំពាន យក ដី ចំណី ព្រែក ស្ថិតនៅ ទី តាំង ខាងលើ ដោយ គ្មាន ច្បាប់ អនុញ្ញាតិ គ្មាន លិខិតបញ្ជាក់ ពី ការ កាន់កាប់ ដី នៅ ទីតាំង នោះ ស្របច្បាប់ ទេ ។ហើយដី ចំណី ព្រែក នេះ កំពុង មាន ទំនាស់ នៅ តុលាការ ខេត្តកំពត នៅឡើយ ។

កន្លងមក ដី នេះ ឈ្មោះ ម៉ុង ច័ន្ទ ណា រិ ទ្ធ បាន ស្នើសុំ កាន់កាប់ ទៅ ភូមិបាល ស្រុក ទឹកឈូ ហើយ កំពុង ស្ថិតនៅ ក្នុង ដំណាក់កាល បិទ ផ្សាយ ជា សាធារណៈ ត្រូវ រង ប ណ្តឹ ង ជំទាស់ តវ៉ា ហើយ មាន ដីកា រក្សា ការពារ ពីសំណាក់ តុលាការ ខេត្តកំពត ហាមឃាត់ មិន អោយ រដ្ឋបាល សាលា ខេត្តកំពត ចេញ ប្លង់ សម្គាល់ សិទ្ធិ កាន់កាប់ ដី នេះ អោយ ទៅ បុគ្គល ណា ម្នាក់ ឡើយ ដោយ រង់ចាំ មាន ការសម្រេច ដល់ អង្គសេចក្ដី សិន ។

សកម្មភាព រំលោភបំពាន លើ ដី ចំណី ព្រែក ព យ ក្បាល រមាស នោះ ជា ការ ប្រឆាំង ទៅ នឹង សេចក្តី សម្រេច របស់ សាលាដំបូង ខេត្តកំពត សេចក្តី ជូនដំណឹង រដ្ឋបាល សាលា ខេត្តកំពត ជាពិសេស គឺ ប្រឆាំង ទៅ នឹង សេចក្តី ជូនដំណឹង របស់ ក្រសួងមហាផ្ទៃ ទៀត ផង ។ ទង្វើ ល្មើសច្បាប់ របស់ ឈ្មោះ ម៉ុង ច័ន្ទ ណា រិ ទ្ធ ពិតជា មិនអាច អត់ អោន អោយ បាន ឡើយ ព្រោះ ប៉ះពាល់ ដី ផលប្រយោជន៍ សាធារណៈ យ៉ាងធ្ងន់ធ្ងរ បំផុត (ប៉ះពាល់ ដល់ ដី សាធារណៈ របស់ រដ្ឋបាល ខេត្ត ) ។

លោក ជា សុខហេង បានសំណូមពរសូមលោកមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពតមេត្តាចុះ អង្កេត ស្រាវជ្រាវ និង ចាប់ ជនល្មើស បញ្ជូន ទៅ តុលាការដើម្បី ផ្ត ន្ទា ទោស តាមច្បាប់ ដោយ ក្ដី អនុគ្រោះ ។

ប្រភពពីមន្ត្រីជំនាញបានអះអាងថាតាមប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ក.ព.០០៥៤៣០ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១ និងគំនូសបង្ហាញទីតាំងនៃក្បាលដី បញ្ជាក់ថាឈ្មោះ ជា សុខហេង និងប្រពន្ធឈ្មោះ យ៉ុង ដាំណេង មានសិទ្ធិកាន់កាប់អចលនវត្ថុទំហំ ៧៩.១៩៨ ម៉ែត្រក្រឡា មានព្រំប្រទល់ខាងជើងព្រែក ខាងត្បូងព្រែក ខាងកើតទល់ កែវ ជា និង ឈូក នេន ខាងលិចទល់ព្រែក ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលចេញចូលទៅផ្លូវជាតិលេខ​៣៣ ស្របតាមបណ្តោយផ្លូវ ដីចំណីព្រែកក្បាលរមាសមានប្រវែងប្រហែល៨០០ម៉ែត្រ។

ក្នុងលិខិតលេខ ២៨៥ សជណ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ដែលមានកម្មវត្ថុស្នើរដ្ឋបាលខេត្តកំពតធ្វើការសិក្សា និងវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន និងសង្គមឲ្យបានច្បាស់លាស់ ការប្រមូលធាតុបន្ថែម ការរកដំណោះស្រាយលើបញ្ហាប្រឈម និងបាតុភាពនានា ដែលអាចកើតមានឡើងពាក់ព័ន្ធសំណើសុំអភិវឌ្ឍន៍លំនៅដ្ឋានឆ្នេរព្រែក ស្ថិតនៅតំបន់ពយក្បាលរមាស ។ ក្រោយមករដ្ឋបាលខេត្តកំពតធ្វើសេចក្តីរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមលិខិតលេខ ០៧៩/១៩ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ អំពី ប្រវត្តិ និងការកាន់កាប់ដី គូវិវាទនៃដីទំនាស់ (ប្រជាពលរដ្ឋ លោកជា សុខហេង និងក្រុមហ៊ុនថាហ្គីត អ៊ីស្ទេត អេន អ៊ែសិត មេនេចម៉ិន) សេចក្តីសន្និដ្ឋាន និងការលើកយោបល់។

បន្ទាប់ពីទទួលបានរបាយការណ៍របស់រដ្ឋបាលខេត្តកំពត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតលេខ ១៩៥៣ សជណ ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ មានកម្មវត្ថុស្នើឲ្យអគ្គនាយកក្រុមហ៊ុនថាហ្គីត អ៊ីស្ទេត អេន អ៊ែសិត មេនេចម៉ិន ធ្វើការផ្អាកសកម្មភាពទាំងឡាយពាក់ព័ន្ធគម្រោងអភិវឌ្ឍន៍ខាងលើ ដើម្បីឲ្យរដ្ឋបាលខេត្តកំពតពិនិត្យនិងសម្របសម្រួល ដោះស្រាយករណីទំនាស់ផ្សេងៗជាមុនសិន និងរង់ចាំដល់មានសេចក្តីសម្រេចថ្មី។

គួរបញ្ជាក់ថាឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ ចូលទន្ទ្រានកាន់កាប់ដីចំណីព្រែកនេះដោយខុសច្បាប់តាំងពីដំបូងមកម៉្លេះតាមរូបភាពការទិញលក់ខុសច្បាប់ពីបុគ្គលដែលគ្មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីចំណីព្រែកនេះដោយសំអាងលើលិខិតទិញលក់ពីបុគ្គលដែលមិនមានលិខិតកាន់កាប់ជាម្ចាស់កម្មសិទ្ធិឡើយ។ពិសេស អ្នកយកដីចំណីព្រែកនេះមកលក់តៗគ្នាជាច្រើនបន្ត រហូតដល់ លក់អោយឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ ។ តាមច្បាប់ដីដែលរដ្ឋប្រគល់អោយវិនិយោគក្នុងលក្ខណៈសម្បទាន មិនទាន់អាចលក់ទៅអោយបុគ្គលផ្សេងទៀតធ្វើជាកម្មសិទ្ធិឯកជនបានទេ ៕/

Football news:

Raheem sterling: Looking for tickets to Lisbon. From the 10th to the 24th. Retweet if you can help
Pep Guardiola: Gabriel is the best player of matches with Real Madrid
Three heroes of Lyon in the match with Juve – among them the defender, whom the fans drove in the fall
Manchester City and Lyon will meet in the 1/4 final of the Champions League on August 15 at Jose Alvalade
Photo of Pep and Zizou – just a gift for Showsport users
Ronaldo was eliminated so early from the Champions League for the first time in 10 years, although he tried very hard – in the playoffs for Juve, only he scores
Rudi Garcia: to Pass Juventus is a feat. The most pleasant defeat in my career