Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ករណីជនជាតិអង់គ្លេស ដេកស្លាប់ក្នុងខេត្តបាត់ដំបង តំណាងអយ្យការ ចាត់ឲ្យកម្លាំងជំនាញ ចុះស្រាវជ្រាវឡើងវិញ

Views: 2

ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ករណីជនជាតិអង់គ្លេស ដែលដេកស្លាប់ នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង តំណាងអយ្យការ ចាត់ឲ្យមន្ត្រី និងកម្លាំងជំនាញ ចុះពិនិត្យស្រាវជ្រាវ សារជាថ្មីឡើងវិញ។

លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ ឲ្យដឹង នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ នេះថាៈ សំណុំរឿងជនបរទេស ជាជនជាតិអង់ គ្លេសម្នាក់ បានដេកស្លាប់នៅក្នុងបន្ទប់ ក្នុងផ្ទះ នៅស្រុកសង្កែ លោកបានចាត់ឲ្យមន្ត្រី និងកម្លាំងជំនាញ ពាក់ព័ន្ធទាំងអស់ បើកការស្រាវជ្រាវឡើងវិញ ព្រោះជាករណីជនបរទេស ដេកស្លាប់ ដែលមិនអាចគ្រាន់តែធ្វើល្មមៗបានទេ ម៉្យាងទៀត គឺដើម្បីមានភាពរឹងមាំ ខាងផ្នែកផ្លូវច្បាប់ ថែមទៀតផងដែរ។

ប្រភពក្រៅផ្លួវការមួយ របស់ប្រជាពលរដ្ឋ បានបង្ហើបថាៈ សំណុំរឿងខាងលើ មានភាពខុស ពីប្រក្រតីខ្លះៗ ដូចជា ជនរងគ្រោះ យកថង់ខ្មៅ ពាក់ស្រោបក្បាល រួចចងថង់ជិត ដើម្បីឲ្យថប់ដង្ហើមស្លាប់ ដែលប្រការនេះ អាចមិនសមហេតុផល ព្រោះមនុស្ស កាលបើថប់ដង្ហើមហើយ ចាំបាច់ត្រូវតែរើបំរះ រកសុវត្ថិភាព បើទោះបីជាជនរងគ្រោះ មានបំណងធ្វើអត្តឃាត ខ្លួនឯងក៏ដោយ។

ករណីបុរសជនបរទេស វ័យជាង ៣០ឆ្នាំ ដេកស្លាប់នេះ បានបង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ត្រង់ក្រុមទី៨ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះ មានឈ្មោះ Stock Jonathan អាយុ ៣៤ ឆ្នាំ ជាជនជាតិអង់គ្លេស មានមុខរបរជាគ្រូបង្រៀន កាន់លិខិតឆ្លងដែនលេខ ៥៣៨៨៣៩១៩២ មានភរិយា ជាជាតិខ្មែរម្នាក់ មានឈ្មោះ វ៉ាន់ កញ្ចនា អាយុ ៣៩ ឆ្នាំ រៀបអាពាហ៍ពិពាហ៍ រយ:ពេលជិត ១០ ឆ្នាំ ជាមួយគ្នា៕/V

Post navigation