Cambodia

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ លើក​ទី​១ ៖ សម្ដេច​ក្រឡាហោម ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ លទ្ធផល​អវិជ្ជមាន​ទាំងអស់​

ដោយ​៖ ទេព មង្គល / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រុមគ្រួសារ ព្រមទាំង​អ្នកពាក់ព័ន្ធ ក្នុង​ក្រុមគ្រួសារ និង​កងការពារ មាន​ចំនួន ៩៤ នាក់ បានទទួល​លទ្ធផល​ល្អប្រសើរ លើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ លើកទីមួយ ដោយ​អវិជ្ជមាន​ទាំងអស់​។​

​នេះ​បើតាម​ការបញ្ជាក់ ពី​លទ្ធផល​ពី​ការធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ លើក​ទី​១ របស់​ក្រសួងសុខាភិបាល ហើយ​បាន​ត្រូវ​ខុទ្ទកាល័យ សម្ដេច​ក្រឡាហោម ស ខេង ផ្សព្វផ្សាយ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្តេច​ផ្ទាល់​តែម្តង​។​

​ប្រភព​នេះ បានបញ្ជាក់​ថាៈ ខុទ្ទកាល័យ​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហា ផ្ទៃ សូម​ជម្រាបជូន សាធារណជន មេត្តា​ជ្រាបថា យោងតាម​ការបញ្ជាក់រ​បស់ ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រុមគ្រួសារ ព្រមទាំង​អ្នកពាក់ព័ន្ធ ក្នុង​ក្រុមគ្រួសារ និង​កងការពារ មាន​ចំនួន ៩៤ នាក់ បានទទួល​លទ្ធផល​ល្អប្រសើរ លើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ លើកទីមួយ ដោយ​អវិជ្ជមាន​ទាំងអស់​។​

​យ៉ាងណាក៏ដោយ សម្ដេច​ក្រឡាហោម ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ ក្នុង​ក្រុមគ្រួសារ នៅតែ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក និង​អនុវត្ត តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល ជា​បន្តទៀត ។​

​សម្ដេច​ក្រឡាហោម នៅតែ​បន្ត​អំពាវនាវ បងប្អូន​ជនរួមជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ សូម​បន្ត​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន ៕/V​

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ លើក​ទី​១ ៖ សម្ដេច​ក្រឡាហោម ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ លទ្ធផល​អវិជ្ជមាន​ទាំងអស់​

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ លើក​ទី​១ ៖ សម្ដេច​ក្រឡាហោម ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ លទ្ធផល​អវិជ្ជមាន​ទាំងអស់​

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​កូ​វីដ​-១៩ លើក​ទី​១ ៖ សម្ដេច​ក្រឡាហោម ក្រុមគ្រួសារ និង​អ្នកពាក់ព័ន្ធ លទ្ធផល​អវិជ្ជមាន​ទាំងអស់​

ទីតាំងផ្សាយពាណិជ្ជកម្ម

Football news:

Andrea Pirlo: In my 1st season at Juve, we were behind Milan, but we took the title. Everything depends on us
The judge made two mistakes. De Gea was pushed and there was no foul on our cancelled-out goal. Solskjaer on the loss to Sheffield
Maguire on the defeat to Sheffield Wednesday: We gave the opponent two goals, we didn't play at the level we expected
Wilder on registration in the Premier League: I don't want to talk about the beginning of an incredible rescue. We just want to show what we are worth
Ronald Koeman: Barcelona in a difficult month with an abundance of outings showed character and deserved their victories
Frankie de Jong: I started to play closer to the penalty area, so I score more
Manchester United's 13-match unbeaten streak in the Premier League was Interrupted